ទាន់ហេតុការណ៍
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

​អភិបាលខេត្ត​កំពង់ស្ពឺ ជំរុញ​កសិករ​ឱ្យ​បង្កើន​ការដាំដុះ ដើម្បី​លើកកម្ពស់​ជីវភាព​ក្នុង​គ្រួសារ និង​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​នៅក្នុង​ស្រុក​

​អភិបាលខេត្ត​កំពង់ស្ពឺ ជំរុញ​កសិករ​ឱ្យ​បង្កើន​ការដាំដុះ ដើម្បី​លើកកម្ពស់​ជីវភាព​ក្នុង​គ្រួសារ និង​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​នៅក្នុង​ស្រុក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ស្ពឺ​)៖ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការដាំដុះ​បន្លែ បន្ថែម​ពីលើ​ការ​ធ្វើ​ស្រែចម្ការ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។ លោក​ថា ការខិតខំ​ដាំ​ដុះ​នេះ​បាន​ផ្តល់​នូវ​ផល​ចំណេញ ដោយ​មិន​ត្រឹមតែ​សម្រាប់​បំពេញ​តម្រូវការ​ហូបចុក​ក្នុង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​លក់​ចេញ​ទៅ​កាន់​ទីផ្សារ ដើម្បី​ទទួលបាន​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្រុមគ្រួសារ ជាង​នេះ​ទប់ទល់​បាន​មួយចំណែក ក្នុងស្ថានភាព​កូវី​ដ​១៩ រាលដាល​នេះ​ផង​។​

​ការជំរុញ​បែប​នេះ​របស់​លោក​អភិបាលខេត្ត បាន​ធ្វើឡើង​គ្រា​ដែល​លោក​ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ការដាំដុះ​បន្លែ​របស់​សហគមន៍​អម​លាំង​ស្ថិតក្នុង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ នា​រសៀល​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២៣​។​

​អភិបាលខេត្ត​កំពង់ស្ពឺ បាន​លើកឡើង​ថា រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​កសិកម្ម រួម​ទាំង​រដ្ឋបាល​ខេត្ត បាន​លើកទឹកចិត្ត​បងប្អូន​ប្រជាកសិករ​ឱ្យ​ពង្រីក​ការ​ចិញ្ចឹមសត្វ ធ្វើស្រែ និង​ដាំ​ដំណាំ​ផ្សេងៗ​ទៀត​ដើម្បី​ផ្គត់ផ្គង់​ដល់​ទីផ្សារ ពិសេស​ទទួលបាន​ប្រាក់​ចំណូល​បន្ថែម​ទៀត​។​

​លោក​បាន​លើកឡើង​ថា «​សព្វថ្ងៃនេះ រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​កសិកម្ម បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ចងក្រង​ឯកសារ ដើម្បី​បណ្តុះបណ្តាល​ដល់​សហគម​ន៍​កសិករ ហើយក៏​បាន​ជួយ​ផ្តល់​អ្នកជំនាញ​ទៅ​បណ្តុះបណ្តាល ដល់​មូលដ្ឋាន​ផ្ទាល់​ផងដែរ ធ្វើ​យ៉ាងម៉េច​ឱ្យ​ការដាំដុះ​របស់​បងប្អូន​ទទួលបាន​ផល​ច្រើន ចំណាយ​តិច ហើយ​មាន​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​ក៏​ដូចជា​អ្នក​ដាំ​ផ្ទាល់ និយាយ​ជា​រួម​គឺ​ឱ្យ​កសិករ​ធ្វើ​ការដាំដុះ​កាត់បន្ថយ​ការប្រើប្រាស់​ជីគីមី​»​។​

​ជុំវិញ​ការលើកទឹកចិត្ត​ឱ្យមាន​ការដាំដុះ​នេះ​លោក សួង វេង ប្រធាន​សហគមន៍​ផ្សារ​បន្លែ​អម​លាំង បាន​លើកឡើង​ថា លោក​ក៏​ដូច​សមាជិក​សហគមន៍ បាន​ធ្វើ​ការដាំដុះ​បន្លែ​សុវត្ថិភាព​រយៈពេល​៣​ឆ្នាំ​មកហើយ​។ ជីវភាព​គ្រួសារ និង​ការសិក្សា​របស់​កូនៗ​មួយ​ផ្នែក​ធំ​បាន​ពឹងផ្អែក​ទៅលើ​ការដាំដុះ​នេះ​។​

​លោក​បាន​បន្តថា បច្ចុប្បន្ន​ទីផ្សារ​បន្លែ​ល្អ ដាំ​បាន​គឺ​ឈ្មួញកណ្តាល​ប្រមូល​យក​អស់ៗ មានពេលខ្លះ​សហគមន៍​របស់​លោក​សឹងតែ​ផលិត​មិនទាន់​សម្រាប់​បំពេញ​ទីផ្សារ​ថែមទៀត​ផង ដោយ​ក្នុង​នោះ​បន្លែ​ទាំងអស់​ដែល​ផលិត​បាន ក្រៅតែពី​លក់ ក្នុង​មូលដ្ឋាន​គឺ​មួយចំនួនធំ​ត្រូវ​នាំ​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​នៅឯ​រាជធានី​ភ្នំពេញ ពិសេស​នៅតាម​ផ្សារ​ទំនើប​នានា​។​

​ជាមួយនឹង​ទីផ្សារ​ល្អ លោក សួង វេង ក៏​បាន​បង្ហាញ​នូវ​អារម្មណ៍​រីករាយ​ផងដែរ ខណៈ​ដែល​តម្លៃ​នៃ​បន្លែ​លក់​បាន​ថ្លៃ​គួរសម ដោយ​សព្វថ្ងៃ​លោក​អាច​លក់ ស្ពៃ​ក្រ​ញ៉ាញ់ ស្ពៃ​តឿ ក្នុង​មួយ​គីឡូក្រាម ៤០០០​រៀល រីឯ​សាឡា​ត់​អាច​លក់បាន​លើសពី​នេះ​គឺ​លក់​បាន​ចាប់​ពី​៥០០០​រៀល ទៅ​៦០០០​រៀល ក្នុង​មួយ​គីឡូក្រាម ហើយ​ការដាំ​ត្រឹមតែ​មួយ​ខែ​ប៉ុណ្ណោះ​អាច​ប្រមូល​ផល​បាន​ជាង ២​តោន​៕​

Filed in: ព័ត៌មានជាតិ