ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឃាត់ខ្លួន​យុវជន​បីនាក់ បន្ទាប់​ពី បង្ក​ហិង្សា លើ​យុវជន​ម្នាក់​កំពុង​អង្គុយ​មុខផ្ទះ​

ឃាត់ខ្លួន​យុវជន​បីនាក់ បន្ទាប់​ពី បង្ក​ហិង្សា លើ​យុវជន​ម្នាក់​កំពុង​អង្គុយ​មុខផ្ទះ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ វេលា​ម៉ោង ១១​ម៉ ៣០​នាទី រូបខ្ញុំ​បាន​អង្គុយ​លេង​ជាមួយ​បងៗ នៅ​ចំណុច​ផ្លូវ​បឹងកក់​កន្លែង​វាយ​កូន​ហ្គោល ភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ ស្រាប់តែ​ពេល​នៅ​ជនសង្ស័យ​និង​បក្ខពួក​បាន​លោត​ចុះ​ពីលើ​ម៉ូតូ ប្រដាប់​ដោយ​កាំបិត ឈើ​ជ្រុង ដាវ ដុំថ្ម​ជាច្រើន​ពេលនោះ បាន​រត់​សំដៅ​មក​ដេញ​វាយ​មក​លើ​រូប​ខ្ញុំ​ដោយ​យក​ដាវ​កាប់​មក​លើ​រូប​ខ្ញុំ​តែ​មិន​មុត រួច​យក​ដំ​ថ្ម​វាយ​ពីក្រោយ​ក្បាល​ហូរ​ឈាម ។ ពេលនោះ រូបខ្ញុំ​បាន​ដួលសន្លប់​ស្រាប់តែ​ជនសង្ស័យ​នឹង​បក្ខពួក​បាន​ជិះ​គេចខ្លួនបាត់​។​

​ជនសង្ស័យ រួមមាន ៖
១-​ឈ្មោះ ពា​ន វាសនា ភេទ​ប្រុស ជនជាតិខ្មែរ អាយុ ១៥​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ភ្នំពេញ ។​
២-​ឈ្មោះ ពេជ្រ រ៉ា​វីត ភេទ​ប្រុស ជនជាតិខ្មែរ អាយុ ១៥​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ
៣-​ឈ្មោះ សិម​សុខ រតនា ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​១៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងត្របែក ខណ្ឌំចការមន ភ្នំពេញ ។​

​ជនរងគ្រោះ ឈ្មោះ សំ អ៊ែល​ម៉េង​លី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ទំនប់​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បន្ទាប់ពី​ទទួលបាន​បណ្តឹង​ពី​ជនរងគ្រោះ អធិការដ្ឋាន ប៉ុស្តិ៍នគរបាល​រដ្ឋបាល បាន​ឈាន​ដល់​ការបង្ក្រាប់​ជនសង្ស័យ​ខាងលើ និង​បង្ក​សំណុំរឿង​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ