ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​ការបកស្រាយ និង​ពន្យល់​របស់​ឯកឧត្តម ស សុខា ជុំវិញ​រឿងបុរស​ម្នាក់​ជួយ​លើក​ម៉ូតូ​ជនរងគ្រោះ​ក្នុងករណី គ្រោះថ្នាក់​ចរាចរណ៍​លើ​ស្ពាន​ជ្រោយចង្វារ​

សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​ការបកស្រាយ និង​ពន្យល់​របស់​ឯកឧត្តម ស សុខា ជុំវិញ​រឿងបុរស​ម្នាក់​ជួយ​លើក​ម៉ូតូ​ជនរងគ្រោះ​ក្នុងករណី គ្រោះថ្នាក់​ចរាចរណ៍​លើ​ស្ពាន​ជ្រោយចង្វារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​ការបកស្រាយ និង​ពន្យល់​របស់​ឯកឧត្តម ស សុខា ជុំវិញ​រឿង​បុរស​ម្នាក់​ជួយ​លើក​ម៉ូតូ​ជនរងគ្រោះ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ស្ពាន​ជ្រោយចង្វារ ។ នេះ​បើ​យោង​តាម​កា​រខ​មិន​ពី​គណនី​ហ្វេ​សប៊ុក​ឈ្មោះ “Hun Sen” របស់​សម្តេច​តេជោ កាលពី​យប់​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២៣ ។​

​សម្តេច​តេជោ ហ៊ុន សែន បានខ​មិន​លើ​ផេក​ផ្លូវកា​ររបស់​ឯកឧត្ត​ម ស សុខា ដែលមាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា “​គាំទ្រ​ការបកស្រាយ និង​ពន្យល់​របស់​ក្មួយ ស សុខា ។ ត្រូវ​ជួយ​គ្នា​ជា​មុន ទើប​បញ្ជៀ​សបាន​នូវ​បញ្ហា​កាន់តែ​ធំ ។ ខ្ញុំ​សូម​អរគុណ និង​កោតសរសើរ​ចំពោះ​អ្នក​បាន​ជួយ ដែល​នេះ​ជា​វប្បធម៌​ដ៏​ល្អ​នៃ​ជាតិ​សាសន៍​របស់​យើង​”​។​

​សូមបញ្ជាក់​ថា កា​រខ​មិន​របស់​សម្តេច​តេជោ ខាងលើនេះ ធ្វើឡើង​បន្ទាប់​ពី​ឯកឧត្តម ស សុខា បាន​បង្ហោះ​សារ​ជុំវិញ​រឿង​បុរស​ម្នាក់​ដែល​ជួយ​លើក​ម៉ូតូ​ជនរងគ្រោះ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ស្ពាន​ជ្រោយចង្វារ កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ។​

​គួររំលឹកថា ជុំវិញ​រឿងរ៉ាវ​បុរស​ម្នាក់​ដែល​ជួយ​លើក​ម៉ូតូ​ជនរងគ្រោះ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ស្ពាន​ជ្រោយចង្វារ ចុង​ក្រោយ​បែរជា​ត្រូវ​អ្នកសារព័ត៌មាន សួរ​ដេញ​ដោយ និង​ស្តីបន្ទោស​បុរស​គាត់​នោះ បាន​ក្លាយជា​ប្រធានបទ​ដ៏​កក្រើក​សម្រាប់​អ្នកលេង​បណ្តាញ​សង្គម​៕

Filed in: ព័ត៌មានជាតិ