ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ប្រតិភូ ទទួលបន្ទុក​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​បារាំង

​សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ប្រតិភូ ទទួលបន្ទុក​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​បារាំង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែ​មករា ឆ្នាំ​២០២៣​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក អូ​លី​វ្យេ បិច (Olivier Becht) រដ្ឋមន្ត្រី​ប្រតិភូ​នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង ទទួលបន្ទុក​ពាណិជ្ជកម្ម​ក្រៅប្រទេស ការទាក់ទាញ​វិនិយោគិន និង​ជនជាតិ​បារាំង​នៅ​បរទេស ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​សូមបញ្ជាក់​ថា លោក អូ​លី​វ្យេ បិច កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​បារាំង និង​កម្ពុជា​។ ទស្សនកិច្ច​នេះ មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៤ និង​២៥ ខែ​មករា​។​

​ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​បន្ទាប់​ពី​ជំនួប​រវាង​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន​ដ្ត្រី​កម្ពុជា និង​លោក​ប្រធានាធិបតី​បារាំង អេ​ម៉ានុយ​អ៊ែល ម៉ា​ក្រុង នៅ​ទីក្រុង​ប៉ារីស៍ កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២២​កន្លងទៅ​។​

​ស្ថានទូត​បារាំង​នៅ​កម្ពុជា បានឱ្យដឹងថា អមដំណើរ​ដោយ​គណៈប្រតិភូ​ធុរជន​ដឹកនាំ​ដោយ​សហព័ន្ធ​ធុរកិច្ច​បារាំង MEDEF International និង Business France លោក អូ​លី​វ្យេ បិច នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​នយោបាយ​កម្ពុជា​ជាច្រើនរូប រួមមាន​សម្តេច​តេជោ ហ៊ុន សែន​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

​ក្នុង​ដំណើ​រទស្ស​និច្ច​នេះ លោក​រដ្ឋមន្ត្រី​ប្រតិភូ នឹង​មាន​ជំនួប​ផ្សេងៗ​ជាមួយ​សហគមន៍​បារាំង​នៅ​កម្ពុជា ពិសេស​តំណាង​សហគមន៍​ធុរកិច្ច​បារាំង​ដ៏​រស់​រវើក​។ ប្រជា​ពលរដ្ឋ​បារាំង​ចំនួន ៥,០០០​នាក់ ដែល​កំពង់​រស់​នៅ​កម្ពុជា បាន​ចុះបញ្ជី​ជាមួយ​ស្ថានទូត​។​

​លោក​រដ្ឋមន្ត្រី​ប្រតិភូ ក៏​នឹង​ចូលរួម​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​ឡើងវិញ នូវ​ស្តូប​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​កម្ពុជា និង​បារាំង នៅក្នុង​សង្គ្រាមលោកលើកទី​១ តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​ក្រៅពីនេះ លោក អូ​លី​វ្យេ បិច នឹង​ទៅ​ពិនិត្យ​ដំណើរការ​សាងសង់​រោង​ចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែ​ង ដែល​ទទួលបាន​ហិរញ្ញប្បទាន​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ធនាគារ​វិនិយោគ​អឺរ៉ុប និង​សហភាព​អឺរ៉ុប​។​

​លោក អូ​លី​វ្យេ បិច ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​អង្គរ ជាពិសេស​ការដ្ឋាន​ជួសជុល​ប្រាសាទមេបុណ្យខាងលិច ដែល​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ប្រទេស​បារាំង​។​

​ស្ថានទូត​បារាំង បាន​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​កាន់តែ​ខ្លាំង​ឡើងៗ​របស់​ប្រទេស​បារាំង នៅ​តំបន់​អាស៊ាន ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​តាមរយៈ​ការចូលរួម របស់​លោក​ប្រធានាធិបតី​បារាំង ក្នុង​កិច្ចប្រជុំ​កំពូល​ប្រទេស G20 កាលពី​ចុងឆ្នាំ​២០២២​នៅ​កោះ​បាលី និង​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ទីក្រុង​បាងកក​។​

​អាស៊ីអាគ្នេយ៍ គឺជា​តំបន់​សំខាន់​មួយ​នៃ​យុទ្ធសាស្ត្រ​បារាំង​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដោយសារ​តំបន់​នេះ​គឺជា​ទីតាំង​រស់​រវើក​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​បើ​និយាយ​ពី​ទិដ្ឋភាព​សេដ្ឋកិច្ច ដោយ​មាន​អត្រា​កំណើន​ខ្ពស់ ហើយ​អាស៊ាន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់​ទី​៣​របស់​សហភាព​អឺរ៉ុប​៕

Filed in: ព័ត៌មានជាតិ