ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឯកឧត្តម ខូ​យ រី​ដា ៖ «​លក្ខណៈសម្បត្តិ​ខាង​ក្រៅ​របស់​អភិបាលរង​ក្រុង​ពោធិ៍សាត់​ទាំង​៣​រូប គឺ​គ្រប់គ្រាន់ តែ​ខាង​ក្នុង​យើង​មិន​ទាន់​ដឹង​នៅឡើយ ដូច្នេះ​បើ​ខ្វះចន្លោះ យើង​ត្រូវ​ជួយ​បំពេញ​បន្ថែម​»

ឯកឧត្តម ខូ​យ រី​ដា ៖ «​លក្ខណៈសម្បត្តិ​ខាង​ក្រៅ​របស់​អភិបាលរង​ក្រុង​ពោធិ៍សាត់​ទាំង​៣​រូប គឺ​គ្រប់គ្រាន់ តែ​ខាង​ក្នុង​យើង​មិន​ទាន់​ដឹង​នៅឡើយ ដូច្នេះ​បើ​ខ្វះចន្លោះ យើង​ត្រូវ​ជួយ​បំពេញ​បន្ថែម​»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​លើកឡើង​ថា អភិបាលរង​ក្រុង​ពោធិ៍សាត់​ទាំង​៣​រូប បើ​មើល​ពី​លក្ខណៈសម្បត្តិ​ខាង​ក្រៅ​ឃើញ​ថា​គឺ​គ្រប់គ្រាន់ តែ​ចំពោះ​ខាងក្នុង​យើង​មិនទាន់​ដឹង​នៅឡើយ ហេតុ​នេះ​សូម​ក្រុមប្រឹក្សា​ក្រុង និង​អភិបាល​ក្រុង រួមទាំង​ក្រុមប្រឹក្សា​សង្កាត់ ត្រូវ​ត្រួតពិនិត្យ វាយតម្លៃ និង​ដាក់ពិន្ទុ​នាពេលខាងមុខ ថា​តើ​បាន​បំពេញ​តួនាទី​ភារកិច្ច​កម្រិត​បាន​ណា នៅ​ខ្វះ​ចន្លោះ​ត្រង់ណា យើង​ទាំងអស់គ្នា​ត្រូវ​ជួយ​បំពេញ​បន្ថែម​។​

​ការលើកឡើង​បែប​នេះ របស់ឯកឧត្តម​អភិបាលខេត្ត​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ប្រកាស​ឱ្យ​ចូល​កាន់​មុខតំណែង​ជា​ផ្លូវការ អភិបាលរង​ក្រុង​ពោធិ៍សាត់ ចំនួន​០៣​រូប ដោយ​បាន​ការចូលរួម​ពី លោក លោកស្រី អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ សមាជិក សមាជិកា ក្រុមប្រឹក្សា​ក្រុង គណៈ​អភិបាលក្រុង ក្រុមប្រឹក្សា​សង្កាត់ និង​មន្ត្រី​អ្នកមុខអ្នកការ​ផ្សេងទៀត នា​ល្ងាច​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៣ ម្សិលមិញ​។​

ឯកឧត្តម ខូ​យ រី​ដា បាន​ថ្លែងថា អភិបាលរង​ក្រុង​ពោធិ៍សាត់ ដែល​បាន​ប្រកាស​ចូល​កាន់​មុខតំណែង​នាពេលនេះ ដោយ​ពិនិត្យ​ទៅ​លើ​លក្ខណៈសម្បត្តិ សមត្ថភាព និង​បទពិសោធន៍ ការងារ​ទើប ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ប្រកាស​តែងតាំង ដើម្បី​សម្រួល​ដល់​ការផ្ដល់​សេវា​នៅ​មូលដ្ឋាន ឱ្យ​កាន់តែ​លឿន​មាន​ភាពជឿជាក់ និង​មាន​តម្លាភាព​។ ក្រោយពី​ទទួលបាន​តួនាទី​ភារកិច្ច​នេះ គប្បី​ត្រូវមាន​ភាពស្មោះត្រង់​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ និង​ថ្នាក់លើ ជាពិសេស​ជាមួយ​រាជរដ្ឋាភិបាល និង​ត្រូវ​គោរព​តាម​ការប្តេជ្ញាចិត្ត ដូច​ក្នុងពេល​ប្រកាស​ឡើង​កាន់តំណែង​ថ្មី​នេះ ព្រមទាំង​បាន​ស្នើ​ឱ្យ​លោក​ទាំងអស់ ខិតខំ​ធ្វើ​ការងារ ដោយ​សហការ និង​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ​ជាមួយ​សហការី អង្គភាព​ពាក់ព័ន្ធ និង​កងកម្លាំង​ទាំង​បី​។​

​ឯកឧត្តម​ក៏​បាន​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​មួយចំនួន សម្រាប់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​ជម្រុញ និង​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព គោរព​ច្បាប់​ចរាច​រណ៍ មាន​កិច្ចសហការ​ល្អ​ជាមួយ​វិស័យ​ឯកជន សប្បុរសជន អង្គការ​ជាតិ អន្តរជាតិ ក្នុង​ការគៀងករ​រក​មូលនិធី​កសាង​មូលដ្ឋាន​។ ខិតខំ​សម្របសម្រួល​ដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​ផ្នែក​លើ​គោល​ការ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន និង​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ​នានា ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធិភាព តម្លាភាព និង​គណនេយ្យភាព​។​

​ឯកឧត្តម​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចូលរួម និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​សម្អាត​បរិស្ថាន និង​តុបតែង​លម្អ​ភ្លើង​ព័ណ៌ ដើម្បី​ចូលរួម​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​យ​ជាតិខ្មែរ ដែល​នឹង​ខិត​ជិត​មក​ដល់​នាពេលខាងមុខ ហើយ​ដែល​រដ្ឋបាល​ខេត្ត​ប្តេជ្ញា​រៀបចំ ឱ្យមាន​ភាព​អធិកអធម សម្រាប់​ប្រជាពលរដ្ឋ​សប្បាយរីករាយ​ផងដែរ​។​

​បន្ទាប់ពី​លោក ពេជ្រ សុវណ្ណ នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស សាលាខេត្ត​ពោធិ៍សាត់ បាន​អាន​ប្រកាស​ស្តីពី​ការតែងតាំង លោក ធា​ម សុផាត​, លោក គឹម តារា និង​លោក កេង ចាន់​ធឿន ជា​អភិបាលរង​ក្រុង​ពោធិ៍សាត់ នោះ​រួចមក លោក ធា​ម សុផាត ដែល​ទើប​ទទួលបាន​មុខតំណែង​ថ្មី បាន​ប្តេជ្ញាចិត្ត​ដូចតទៅ​៖

​ទី​១៖ គោរព​អនុវត្ត​ភារកិច្ច​របស់​ខ្លួន ស្របតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ដើម្បី​សម្រេច​នូវ​គោលបំណង បង្កើត​ជំរុញ និង​ធ្វើឱ្យ​មាន​ចីរភាព ដល់​ការអភិវឌ្ឍ តាម​គោលនយោបាយ វិមជ្ឈការ និង​វិសហមជ្ឈការ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​
​ទី​២៖ ចូលរួម​យ៉ាង​សកម្ម និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​
​ទី​៣៖ គោរព និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន នូវ​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ខេត្ត តាម​ឋានានុក្រម និង​ការបែងចែក​តួនាទី​ភារកិច្ច របស់​គណៈ​អភិបាលក្រុង​ពោធិ៍សាត់ ជា​ពិសេស​ជា​ជំនួយការ​ដ៏​ល្អ​របស់ លោក​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ពោធិ៍សាត់​។​
​ទី​៤៖ ចូលរួម​ថែរក្សា ការពារ និង​ពង្រឹង​ពង្រីក​ស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង​ជា​ធ្លុង​មួយ ទំនាក់ទំនង​ល្អ សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៅ​គ្រប់​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំង​បី​ប្រភេទ និង​សង្កាត់​ទាំង​៧ ក្នុង​ក្រុង​ពោធិ៍សាត់ ដើម្បី​ផ្សារភ្ជាប់​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​
​ទី​៥៖ ខិតខំ​ស្វ័យ​សិក្សា​រៀនសូត្រ​បន្ថែម ដើម្បី​បង្កើន​ចំណេះដឹង សមត្ថភាព គុណធម៌ និង​ប្តេជ្ញា​ប្រើប្រាស់ ចំណេះដឹង ជំនាញ និង​បទពិសោធន៍​ឱ្យអស់​ពី​សមត្ថភាព និង​លទ្ធភាព ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច ឱ្យ​សម្រេចបាន​ជោគជ័យ​នូវ​សមិទ្ធផល​ថ្មីៗ​ជូន​អង្គភាព ក៏ដូចជា​ការចូលរួម​អភិវឌ្ឍ​មូលដ្ឋាន និង​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​៕

Filed in: ព័ត៌មានជាតិ