ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​-​អ្នកគ្រូ​ចំនួន​១៥០​នាក់ និង​ប្រគល់​កុំព្យូទ័រ ១៥​គ្រឿង ជូន​ដល់​សាលា​បឋមសិក្សា​ចំនួន​១៥

​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​-​អ្នកគ្រូ​ចំនួន​១៥០​នាក់ និង​ប្រគល់​កុំព្យូទ័រ ១៥​គ្រឿង ជូន​ដល់​សាលា​បឋមសិក្សា​ចំនួន​១៥
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៣​នេះ បាន​ជួប​សំណេះសំណាល​ជាមួយ​លោកនាយក​-​នាយករង លោកគ្រូ​-​អ្នកគ្រូ ចំនួន​១៥០​នាក់ ព្រមទាំង​បាន​នាំយក​អំណោយ​ជា​កុំព្យូទ័រ​ចំនួន​១៥​គ្រឿង ប្រគល់ជូន​សាលាបឋមសិក្សា​ចំនួន​១៥ ដែល​ខ្វះ​ខា​តុំ​ព្យូទ័រ​សម្រាប់​បម្រើ​ការងារ​ចាំបាច់​ក្នុង​សាលារៀន​។ អំណោយ​ជា​កុំព្យូទ័រ​នេះ ជា​ការឧបត្ថម្ភ​របស់​លោក ឈឿង ឈី​វ​អៀន ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​បន្ទាយមានជ័យ​។​

​ការ​នាំយក​អំណោយ​កុំព្យូទ័រ​ផ្តល់ជូន​សាលា​ចំនួន​១៥​នេះ ក៏​មាន​ការ​អញ្ជេី​ញ​ចូលរួម​ពី​សំណាក់ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​, លោក​ឧត្តមសេនីយ៍ត្រី ជឹម ប៊ុន​អាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយ​មាម​ជ័យ និង​ក្រុមការងារ​អម​ដំណេី​រលោក ជូ បុត្រ អភិបាលស្រុក​ភ្នំស្រុក លោក​មេឃុំ​ទាំង​០៦ សរុប​ជិត​២០០​នាក់ ពិធី​ប្រគល់​អំណោយ​នេះ​បាន​ប្រារព្ធ​ធ្វេី​ឡេីង​នៅ​សាលប្រជុំ​សាលាស្រុក​ភ្នំស្រុក​។​

​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន បាន​ថ្លែងថា ការចូលរួមចំណែករ​បស់​លោកគ្រូ​-​អ្នកគ្រូ គឺជា​រឿង​សំខាន់​ដែល​មិន​អាច​ខ្វះខាត​បាន​ក្នុង​ការបណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស ជាពិសេស​ក្មួយៗ​ដែល​ជា​សិស្សានុសិស្ស ជា​ទំពាំង​ស្នង​ឫស្សី បាន​ទទួល​នូវ​ចំណេះដឹង​ប្រកបដោយ​គុណភាព ទាំងនេះ គឺជា​ការចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ បណ្តុះបណ្តាល​ធនធានមនុស្ស​។​

​មេបញ្ជាការ​រូបនេះ បានបញ្ជាក់​ថា ជា​ការពិត​លោកគ្រូ​-​អ្នកគ្រូ គឺជា​ឃ្លាំង​ផ្ទុក​នូវ​ចំណេះដឹង ដែល​មិន​ចេះ​រីក​ស្ងួត ដែល​លោក​បាន​ខិតខំ​បង្ហាត់បង្រៀន​ដល់​សិស្សានុសិស្ស ដោយ​មិន​ខ្លាច​នឿយហត់ ដេ​ី​ម្បី​ឱ្យ​សិស្ស​មាន​ចំណេះវិជ្ជា មាន​ការងារ​ល្អ​។ បេ​ី​គ្មាន​ការចូលរួម​របស់​លោក​គ្រូ​-​អ្នកគ្រូ​ទេ វិស័យ​អប់រំ ក៏​មិន​អាច​មាន​រីក​ចម្រេី​ន​ដូច​សព្វថ្ងៃ​នេះ​ដែរ​។ ជាមួយ​ការរីក​ចម្រេី​ន​លេ​ី​វិស័យ​អប់រំ ជា​វិស័យ​អាទិភាព​ទី​មួយ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានកំណត់ ជាក់ស្តែង​ដោយសារ​កត្តា​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន វិស័យ​អប់រំ​បាន​រីក​ចម្រេី​ន​យ៉ាងខ្លាំង សម្តេច​បាន​ផ្ដល់​សាលារៀន​ជូន​ដល់​សិស្សានុសិស្ស​គ្រប់​ទីកន្លែង​មិន​ថា​ទីក្រុង ប្រជុំជន ឬ​ទីជនប​ទឡេី​យ​ដែល​ផ្តល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​ងាយស្រួល​ក្នុង​ការរៀនសូត្រ​។​

​នា​ឱកាស​នោះ ក្រៅពី​ប្រគល់​កុំព្យូទ័រ​ជូន​សាលារៀន​ចំនួន​១៥​សាលា​ហេ​ី​យ​នោះ រដ្ឋបាល​ស្រុក​ក៏​ទទួលបាន​កុំ​ព្យទ័រ​មួយគ្រឿង និង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ក៏​ទទួល​បាន​មួយ​គ្រឿង​ផងដែរ​។​

​ទន្ទឹម​ជាមួយគ្នា​នោះ​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន ក៏​បាន​នាំយក ខោអាវ​កីឡា​ចំនួន​៥០០​កំប្លេ ផ្តល់ជូន​សាលា​ទាំង​១៥, បាល់ទះ ១០​គ្រាប់​, បាល់ទាត់ ២០​គ្រាប់​, សំណាញ់​បាល់ ៦​ឈុត​, ស្រោមដៃ​កីឡា ១២​គូរ​, លោកគ្រូ​អ្នកគ្រូ អាជ្ញាធរ​មូលដ្ឋាន​សរុប​១៧៥​នាក់ ក្នុង​ម្នាក់​ទទួល​សា​រ៉ុង​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ទូទាំង​ស្រុក​ភ្នំស្រុក មាន​សាលារៀន​សរុប​ចំនួន ៥៣​សាលា ក្នុងនោះ​មាន​វិទ្យាល័យ​ចំនួន​៣, អនុវិទ្យាល័យ​ចំនួន​៤, បឋមសិក្សា​ចំនួន​៤២​សាលា​, មត្តេយ្យ​ចំនួន​២​សាលា​។ ការនាំយក​កុំព្យូទ័រ​ផ្តល់ជូន​សាលារៀន​នៅ​ស្រុក​ភ្នំ​ស្រុក​នេះ គឺជា​លេីក​ទី​២​ហេ​ី​យ លេីក​ទី​១ ផ្តល់ជូន​សាលា​ចំនួន​១៥, ហេ​ី​យ​លេីក​ទី​២​នេះ ផ្តល់ជូន​ចំនួន​១៥​សាលា​បន្ថែមទៀត​៕

 

Filed in: ព័ត៌មានជាតិ