ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អភិបាលខេត្ត​ប៉ៃលិន​ដឹកនាំ​ក្រុម​ការងារ​ចុះ​អ៊ុត​ផ្លូវ​ខូច​ក្លាយ​ជា​ជង្ហុក​តូច​ធំ​មួយ​ចំនួន​នៅក្បែរ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ាត​

អភិបាលខេត្ត​ប៉ៃលិន​ដឹកនាំ​ក្រុម​ការងារ​ចុះ​អ៊ុត​ផ្លូវ​ខូច​ក្លាយ​ជា​ជង្ហុក​តូច​ធំ​មួយ​ចំនួន​នៅក្បែរ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ាត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​រៀបចំ​ចុះ​ពិនិត្យមើល​ការសម្រួល​ផ្លូវ ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​បោសសម្អាត​តាម​ដងផ្លូវ ដើម្បី​រក្សា​សោភ័ណភាព​ទីក្រុង​ស្អាត ទើប​កាលពី​រសៀល​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៣ ក្រោយ​ម៉ោង​រដ្ឋបាល លោកជំទាវ បាន ស្រីមុំ អភិ​បា ល​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​ក្រុមការងារ ចុះ​ធ្វើការ​អ៊ុត​ផ្លូវ​កៅស៊ូ​ក្លាយជា​សំបុកមាន់ និង​ជង្ហុក​មួយចំនួន នៅតាម​ដងផ្លូវ​ជាតិ​លខ​៥៧ ស្ថិតក្នុង​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ចាប់ពី​ចំណុច​រង្វង់​មូល​ត្បូង​ទ​ទឹម រហូត​ដល់​វិមានឯករាជ្យ​ខេត្ត ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរ និង​បង្ក​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ​។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ៖ ជាមួយគ្នានេះ​លោក​ជំទាវ​អភិបាលខេត្ត​ប៉ៃលិន ក៍​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន ត្រូវ​នាំគ្នា​ជួយ​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណ​:​របស់​រដ្ឋ ដែល​ដាក់​នៅ​តាម​ដងផ្លូវ និង​ជួយ​ថែទាំ​ដើមឈើ​ដែល​ខាង​រដ្ឋបាល​ខេត្ត​ខិតខំ​ប្រឹងប្រែង​ដាំ​ដុះ​ទុក​សំរាប់​យើងទាំងអស់គ្នា ជាពិសេស​ក្មេងៗ​ជំនាន់​ក្រោយ និង​ត្រូវ​នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច​ផងដែរ​។​

​លើសពីនេះ ភ្ញៀវទេសចរ​ទាំងអស់ ដែល​ធ្វើដំណើរ​តាម​រថយន្ត​មក​ពី​តាម​បណ្តា​ខេត្ត​នានា មុន នឹង​ទៅ​លេង​តាម​រមណីយដ្ឋាន បាននាំគ្នា​កោតសរសើរ​ការតុបតែង​របស់​រដ្ឋបាល​ខេត្ត ដែល​ប្លែក​ភ្នែក ដោយ​មាន​ផ្កា​ចម្រុះ​ពណ៌​គួរឱ្យ​ចាប់អារម្មណ៍​ផងដែរ​៕

Filed in: ព័ត៌មានជាតិ