ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាវិត​ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់ បន្ទាប់ពី​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាវិត​ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់ បន្ទាប់ពី​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ស្វាយរៀង​៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​បាវិត​ឃាត់ខ្លួន​យក​មក​សាកសួរ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ដែល​បម្រើ​ការងារ​នៅ​កាស៊ីណូ​ត្រង់ចំណុច​ខាង​មុខ​ផ្សារ​អន្តរជាតិ​បាវិត រួច​បើក​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ចៃដន្យ​អាក្រក់​សមត្ថកិច្ច​មើល​តាម​ប្រព័ន្ធ GPS ក្នុង​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ទើប​ចាប់បាន​។​

​ហេតុការណ៍​ចោរ​ឆក់​កាបូប​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៣ នៅ​ចំណុច​ខាង​មុខ​ផ្សារ​អន្តរជាតិ ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​យោងតាម​សមត្ថកិច្ច​នគរបាល​ក្រុង​បាវិត​បាន​អោយដឹងថា ជនសង្ស័យ​មាន​ឈ្មោះ យ៉ាត់ ចំណាប់ ហៅ​ញ៉យ អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បាវិត​លើ សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង និង​ឈ្មោះ អ៊ុង ច​ន្ធី ហៅ ពៅ អាយុ​២៦​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ ង្វៀង ធី​ហុង​ហ្គាម (NGUYEN THI HON GAM) អាយុ​២៩​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ស្នាក់នៅ​ក្នុង​ក្រុមហ៊ុន ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​ចំពោះ​សម្ភារ​ក្នុង​កាបូបស្ពាយ​ដែល​បាត់បង់​រួមមាន ទូរស័ព្ទ​០១​គ្រឿង​ម៉ាក I PHONE 12 PROMAX ពណ៌​ស្លឹកឈើ​(​មានភ្ជាប់​GPS), កាត​ATM ចំនួន​០៤​សន្លឹក​, សំបុត្រ​កំណើត​កូន​០១​សន្លឹក និង​ប្រាក់​ចំនួន​៤០០USD (​បួន​រយ​ដុល្លារ​អាមេរិក​) ។​

​ប្រភព​បន្តថា បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​១​ច្បាប់​ពី​ជន​រងគ្រោះ​ថា​មាន​ជនសង្ស័យ​ចំនួន​០២​នាក់​(​មិន​ស្គាល់​អត្តសញ្ញាណ​)​បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ មក​ឆក់​កាបូបស្ពាយ​របស់​ខ្លួន​នៅ​ចំណុច​ខាង​មុខ​ផ្សារ​អន្តរជាតិ​បាវិត រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។ ពេល​ទទួល​ពាក្យបណ្តឹង​នេះ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើ​ការស្រាវជ្រាវ ។

​រហូតដល់​ម៉ោង​១០​និង​២៥​នាទី​យប់​នា​ថ្ងៃ​ខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​បាន​មើល​តាម​ប្រព័ន្ធ GPS ក្នុង​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ហើយ​ក៏​ធ្វើការ​ប្រមាញ់​បាន​មុខសញ្ញា​ដែល​ជា​ជនសង្ស័យ​ចំនួន​០២​នាក់ រួច​នាំ​ខ្លួន​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាវិត​ដើម្បី​សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​០២​នាក់​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​ជនរងគ្រោះ​ប្រាកដ​មែន ទើប​សមត្ថកុច្ច​ធ្វើការ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បាវិត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕

Filed in: ព័ត៌មានជាតិ