ទាន់ហេតុការណ៍
ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ==>បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី==>​សមត្ថកិច្ច​នគរបាល​ស្រុក​មោងឫស្សី​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា​លើ​អ្នកដទៃ​ចំនួន​០៣​នាក់​អនុវត្ត​តាម​ច្បាប់​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត CUS ចំនួន ៦,៧៩១​នាក់​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត CUS ចំនួន ៦,៧៩១​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ២​កើត ខែ​មាឃ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) ចំនួន​៦,៧៩១​នាក់ រួម​មាន​ថ្នាក់​បរិញ្ញាបត្ររង ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត មកពី ៤​សាខា (​ភ្នំពេញ កំពង់ចាម កំពង់ធំ និង​កំពត​)​។ ក្នុងចំណោម​និស្សិត​ជ័យលាភី​នេះ មាន​និស្សិត​អាហារូបករណ៍​សម្តេច​តេជោ និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ចំនួន ១៧៨​នាក់ នារី ១០៥​នាក់​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​នា​ថ្ងៃនេះ​។​សម្តេច​តេជោ មានប្រសាសន៍​កោតសរសើ​រ​ក្រុមប្រឹក្សា ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ CUS ដែល​បាន​ប្រឹងប្រែង​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា​។ បើ​គ្មាន​ធនធាន​មនុស្ស​ទេ គឺ​យើង​មិន​អាច​ធ្វើ​អ្វី​បានឡើយ ដូច្នេះ​ត្រូវ​ប្រឹងប្រែង​បណ្តុះបណ្តាល​ធនធានមនុស្ស ដែល​កំពុង​បំពេញ​សេចក្តីត្រូវកា​រលើ​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការអប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ផ្តើមចេញ​ពី​អ្នកចេះ​ច្រើន បង្រៀន​អ្នកចេះ​តិច និង​អ្នកចេះ​តិច បង្រៀន​អ្នក​មិនចេះ រហូត​ដល់​សព្វថ្ងៃនេះ យើង​មាន​លោកគ្រូ​អ្នកគ្រូ និង​សាស្ត្រាចារ្យ​ដែល​មាន​ចំណេះ​ជំនាញ​ពិតប្រាកដ​ក្នុង​ការបណ្ដុះបណ្ដាល​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា មាន​ប្រទេស​ជាច្រើន​បាន​ធ្វើ​បដិវត្តន៍ តែ​មិន​ដូច​ការ​ធ្វើ​បដិវត្តន៍​នៅ​កម្ពុជា​នោះ​ទេ គឺ ខុស​ត្រង់​ថា​ការធ្វើ​បដិវត្តន៍​របស់​ប្រទេស​ទាំងនោះ​បាន​បន្ត​ជាមួយ​សមិទ្ធផល​របប​ចាស់ ឬ​គ្រាន់តែ​កែលំអ​ចំណុច​ដែល​របប​ថ្មី​យល់​ថា​មិន​ល្អ ប៉ុន្តែ​នៅ​កម្ពុជា ត្រូវ​ចាប់ផ្តើម​ឡើង​វិញ​លើ​គ្រប់​វិស័យ ដោយ​ចាប់ផ្ដើម​ពី​បាតដៃ​ទទេ ពេល​ដែល​ប្រទេស​យើង​ងើប​ពី​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​នោះ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្តេច​នៅតែ​មាន​មោទនភាព ចំពោះ​ការសម្រេច​ឱ្យ​វិស័យ​ឯកជន​ចូលរួម​វិនិយោគ​លើ​វិស័យ​អប់រំ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ការចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​រីកចម្រើន​។

​សព្វថ្ងៃនេះ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ពិចារណា​ផ្តល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​មិន​គិតថ្លៃ ហើយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ថែម​ទៀត ហើយ​សម្តេច​តេជោ គ្រោង​អនុវត្តន៍​នៅ​ចុងឆ្នាំ​២០២៣ ឬ​ឆ្នាំ​២០២៤​ខាង​មុខ​ផង​ដែរ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​រំលឹកថា ថ្ងៃទី​២៥ មករា ២០២៣ ខាងមុខនេះ យើង​ត្រូវ​រាប់​ថយ​ក្រោយ​ទាំងអស់គ្នា នៃ​ដំណើរការ​ឆ្ពោះទៅ​កាន់​ការធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា SEA GAMES 2023​។ សម្ដេច​តេជោ​សូម​សូមឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បំផុស​ចលនា​នេះ​ឡើង ដោយ​សម្ដេច​គិតថា ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដែល​កម្ពុជា​យើង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ ២០២៣​នេះ ដែល​ជា​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា ដែល​យើង​ទន្ទឹង​រងចាំ​អស់​រយៈពេល​៦០​ឆ្នាំ​កន្លងមកហើយ​។ សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុង​ព្រឹត្តិការណ៍​ខាងមុខនេះ ព្រះមហាក្សត្រ​នឹង​យាង​ប្រទាន​ព្រះ​ភ្លើង​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ចេញពី​ខេត្ត​សៀមរាប​។​

​សម្តេច​តេជោក៏បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ការ​ដែល​យើង​សុំ​អោយ​អាស៊ាន​លើក​ពេល​នា​ពេល​កន្លងមក​នេះ ដោយសារ​តែ​យើង​យក​ពេលនោះ​កសាង​គេហដ្ឋាន​រចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន និង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ផ្សេងៗ​។ ពេលនេះ​យើង​ទទួលបាន​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​សំខាន់ៗ ហើយ​ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ក៏​មាន​គ្រប់គ្រាន់​ផងដែរ​សម្រាប់​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍ Sea Games ខាងមុខនេះ​។

​ជា​ចុងបញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរ និង​អបអរសាទរ ចំពោះ​ជ័យលាភី​របស់​និស្សិត​ទាំងអស់ និង​អបអរសាទរ​ចំពោះ​អាណាព្យាបាល​ទាំងអស់​នៅ​ថ្ងៃនេះ ដែល​បាន​ផ្ដល់ឱកាស​ឲ្យ​កូនៗ​បាន​ទទួល​ការសិក្សា​ដោយ​ជោគជ័យ​នៅថ្ងៃនេះ​៕

Filed in: ព័ត៌មានជាតិ