ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​ពោធិ៍សាត់ ចេញ​ញត្តិ​គាំទ្រ​សេចក្តីថ្លែងការណ៍ និង​វិធានការ​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្កោលទោស​គណបក្ស​ភ្លើងទៀន ដែល​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដល់​សេចក្តីថ្លៃថ្នូរ​បក្ស​ប្រជាជន

ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​ពោធិ៍សាត់ ចេញ​ញត្តិ​គាំទ្រ​សេចក្តីថ្លែងការណ៍ និង​វិធានការ​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្កោលទោស​គណបក្ស​ភ្លើងទៀន ដែល​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដល់​សេចក្តីថ្លៃថ្នូរ​បក្ស​ប្រជាជន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​ពោធិ៍សាត់ បាន​ចេញ​ញត្តិ​គាំទ្រ​ចំពោះ​សេចក្តីថ្លែងការណ៍ និង​វិធានការ​ផ្លូវច្បាប់​នានា​របស់ គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​ប្រកាស​ថ្កោលទោស​ដល់ គណបក្ស​ភ្លើងទៀន ដែល​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដល់​ភាពត្រឹមត្រូវ និង​សេចក្តីថ្លៃថ្នូរ​គណបក្ស​ប្រជាជន​កម្ពុជា​តាមរយៈ​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៣​។​

​ការ​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើងទៀន គឺជា​ការ​ប្រមាថកាតទាន និង​ចោទប្រកាន់​ទាំង​បំពាន​ខុសពី​ការពិត​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​យើងខ្ញុំ​មិន​អាច​ទទួលយក​បាន​ឡើយ​។ យើងខ្ញុំ​សូម​សំណូមពរ​ឱ្យ​រាជរដ្ឋាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​មាន​ចំណាត់ការ​ចំពោះ​គណបក្ស​ភ្លើងទៀន និង​គ្រប់​បុគ្គល​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ ត្រូវតែ​ទទួល​ទោសទណ្ឌ​តាម​ការកំណត់​នៃ​ច្បាប់ ដែល​គ្រប់​ប្រទេស​នៅក្នុង​សកលលោក​ក៏​អនុវត្ត​ដូចគ្នានេះដែរ​។​

​យើងខ្ញុំ​ទាំងអស់គា្ន សូម​ប្តេជ្ញា​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ប្រសាសន៍​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ចំពោះ​វិធានការ​នានា ដើម្បី​ការពារ​ភាព​ស្អាតស្អំ និង​កិត្តិយស​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​យើងខ្ញុំ​ទាំងអស់គា្ន សូម​ប្ដេជ្ញាចិត្ត​រួបរួម​សាមគ្គី​គ្នា​ជុំវិញ​រាជរដ្ឋាភិបាល ក្រោម​ដំបូង​នៃ​រដ្ឋធម្មនុញ្ញ និង​ក្រោម​ម្លប់​នៃ​អង្គ​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត ដើម្បី​ចូលរួម​ការពារ​សន្តិភាព និង​បន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ​៕

Filed in: ព័ត៌មានជាតិ