ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ឯកឧត្តម ស សុខា ប្រគល់​អំណោយ និង​រៀបចំ​អាហារ​សាមគ្គី ជូន​កុមារ​នៅ​មណ្ឌល កុមារកំព្រា វិសាខា នៃ​ក្តីសង្ឃឹមវ​ត្ត​ខ្ចាស់

​ឯកឧត្តម ស សុខា ប្រគល់​អំណោយ និង​រៀបចំ​អាហារ​សាមគ្គី ជូន​កុមារ​នៅ​មណ្ឌល កុមារកំព្រា វិសាខា នៃ​ក្តីសង្ឃឹមវ​ត្ត​ខ្ចាស់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​បន្ទាយមានជ័យ​)៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ កែ សួន​សុ​ភី ដោយ​មាន​វត្តមាន​ដ៏ ខ្ពង់ខ្ពស់​លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ជួប សំណេះសំណាល និង​ប្រគល់​អំណោយ​ជូន​កុមារា កុមារី នៅ​មណ្ឌល​កុមារកំព្រា វិសាខា នៃ​ក្តីសង្ឃឹមវ​ត្ត​ខ្ចាស់ ។​

​អំណោយ​ដែល​ឯកឧត្តម ស សុខា និង​លោកជំទាវ ប្រគល់ជូន​មណ្ឌល កុមារកំព្រា វិសាខា នៃ​ក្តីសង្ឃឹមវ​ត្ត​ខ្ចាស់ នា​ឱកាស​នោះ​រួមមាន ៖ ថវិកា ចំនួន ១២ ៧០០ ០០០(​ដប់​ពីរលាន​ប្រាំពីរ​សែន​)​រៀល អង្ករ ចំនួន ២​តោន អាវ​សិស្ស ចំនួន ១២៦​កំប្លេ មី ចំនួន ៥​កេស​ធំ ត្រីខកំប៉ុង ចំនួន ១០​កេស​ធំ ទឹក​សូ​រ៉ា​ស ចំនួន ២០​កេស ទឹកក្រូច ចំនួន ២០​កេស ទឹក​ផ្លែឈើ ចំនួន ២០​កេស ទឹកបរិសុទ្ធ ចំនួន ៥០​កេស និង​គ្រឿង​បំពង​សំឡេង ចំនួន ១​ឈុត​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ស សុខា និង​លោកជំទាវ ព្រមទាំង​ក្រុម​ការងារ ក៏​បាន​រៀបចំ​អាហារ សាមគ្គី​ជូន​កុមារ​ក្នុង មណ្ឌល​កុមារកំព្រា វិសាខា នៃ​ក្តីសង្ឃឹមវ​ត្ត​ខ្ចាស់ ទទួលទាន​ជួបគ្នា ប្រកបដោយ​បរិយាកាស សប្បាយរីករាយ និង​ស្និទ្ធស្នាល​ក្រៃ​លែង​ផងដែរ​៕

Filed in: ព័ត៌មានជាតិ