ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ និង​លើក​ទិសដៅ​ឆ្នាំ​២០២៣ របស់​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ​សែន

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ និង​លើក​ទិសដៅ​ឆ្នាំ​២០២៣ របស់​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ​សែន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ល្ងាច​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ​សែន ដែល​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ Sun & Moon Riverside​។​

​លើក​ឡើង​នា​ឱកាស​នោះ​លោក គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ​សែន បាន​ថ្លែងថា «​គិត​ក្នុង​ឆ្នាំ​២០២២​ក្រុម​មេធាវី​រាជរដ្ឋាភិបាល បាន​ការពារ​ក្តី​បាន​ចំនួន​៦​ករណី ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​សន្តិសុខ​ជាតិ ប៉ុន្តែ​សំណុំ​ទាំង​៦​នេះ មាន​សំណុំរឿង​២​ធំៗ​ណាស់​, ឧទារណ៍​សំណុំរឿង​ដែល​បាន​ដំណើរការ​កន្លងមកនេះ ប្រើ​រយៈពេល​ដល់​ទៅ​៤​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស ហើយ​បើ​និយាយ​ពី​សវន​ការ​វិញ​យើង​ធ្វើ​រហូតដល់​៦៤​លើក​ក្នុង​សវន​ការ ហើយ​សូម​បញ្ជាក់​ជូន​ថា សំណុំរឿង​ដ៏ទៃទៀត​ក៏​ធំៗ គ្រាន់តែ​យើង​អាច​ធ្វើ​សវនាការ​ត្រឹមតែ​២​លើក​ទៅ​៣​លើក​អាច​ចប់​បាន នេះ​សម្រាប់​ឆ្នាំ​២០២២»​។​

​លោក គី តិច បាន​គូសបញ្ជាក់​ទៀត​ថា ក្រុម​មេធាវី​រាជរដ្ឋាភិបាល មិន​ត្រឹមតែ​ការពារ​ក្តី​រឿង​បញ្ហា​សន្តិសុខ​ជាតិ​នោះទេ អ្វី​ក៏ដោយ​ដែល​ជន​បង្ករ ឫ​បុគ្គល​ល្មើស​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ប្រយោជន៍​រាជរដ្ឋាភិបាល និង​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​ពលរដ្ឋ គឺ​ត្រូវតែ​ការពារ​ជា​ដាច់ខាត ជាពិសេស​គឺ​បញ្ហា​ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​សមូហភាព និង​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​។​

​លោក គី តិច បាន​បន្ថែមថា ចំពោះ​មេធាវី​ស្ម័គ្រចិត្ត​របស់​សម្តេច​តេជោ​សែន ដែល​បាន​បង្កើតឡើង​ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លងមកនេះ បានធ្វើ​សកម្មភាព​យ៉ាង​ផុសផុល​នៅ​ទូទាំង​ប្រទេស ក្នុងនោះ​ដែរ​ក្រុម មេធាវី​ស្ម័គ្រចិត្ត​ទាំងអស់​ចំនួន​សរុប ១៣៧​រូប ដោយ​រាយ​តាម​គ្រប់​បណ្តា​រាជធានី​-​ខេត្ត​នៅ​ទូទាំង​ប្រទេស​។ សម្រាប់​ការការពារ​ក្តីទទួលបាន​ជោគជ័យ​នេះ ក៏​ដោយសារ​តែ​មាន​ស្មារតី​ទទួលខុសត្រូវ​របស់​ស​មាជិក​មេធាវី ហើយ​ការការពារ​ក្តីនេះ​គឺ​មិន​បាន​គិត​ពី​ផលប្រ​យោជន៍​ផ្ទាល់ខ្លួន​នោះទេ ព្រោះ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ គឺ​បាន​ប្រើប្រាស់​ថវិកា​ផ្ទាល់​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​។​

​បើ​តាម​លោក គី តិច បានបញ្ជាក់​ថា ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ​ទាំងអស់ ពេល​ទទួលបាន​ការការពា​រ​ក្តី​ជូន​ស្ត្រី​ដែល​មាន​ជីវភាព​ខ្វះខាត ខ្វះ​ការការពារ​សិទ្ធ​តាម​ផ្លូវច្បាប់ ឫ​ស្ត្រី​ងាយ​រងគ្រោះ គឺ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ មិន​ទទួល​យក​ថវិកា​ជា​សេវា​អ្វី​នោះ​ទេ សូម្បី​ការ​តបស្នង​តាមរយៈ​ការជូន​អ្វី​មួយ​របស់​ជនរងគ្រោះ​ពេល​ការពារ​ក្តី​រួចហើយ ក៏​មិន​អនុញ្ញាតឱ្យ​ទទួល​នោះ​ឡើយ គឺ​ក្រុម​មេធាវី​បាន​ជួយ​ដោយស្មោះ និង​អនុវត្តន៍​តាម​បទបញ្ជារ​របស់​សម្តេច​តេជោ ហ៊ុន សែន ។​

​ថ្លែង​នាឱកាស​នោះ​ដែរ​ក្រៅពី​ការ​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ចំពោះ​ក្រុម​មេធាវី​, លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ថ្លែង​អបអរសាទរ​ចំពោះ​លទ្ធផល​ដ៏​ត្រចះត្រចង់​នៃ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ និង​លើក​ទិសដៅ​ឆ្នាំ​២០២៣​នេះ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុម​មេធាវី ដែល​បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ និង​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​ដល់​ជនរងគ្រោះ​នា​ពេលកន្លងមក ដោយ​លោក​បាន​អះអាងថា ភារកិច្ច​ជា​អ្នក​ច្បាប់​គឺជា​ចូលរួម​ចំណែក​ដ៏​ធំ​នៅក្នុង​ប្រទេស​ដែល​បាន​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ