ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា អញ្ជើញ​សំណេះសំណាល សិក្ខាកាម​កំពុង​សិក្សា​ហ្វឹកហ្វឺន បំប៉ន​យុទ្ធវិធី​ថ្មើរជើង (​ខគ​) វរ​សេនា​តូច​លេខ​១

ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា អញ្ជើញ​សំណេះសំណាល សិក្ខាកាម​កំពុង​សិក្សា​ហ្វឹកហ្វឺន បំប៉ន​យុទ្ធវិធី​ថ្មើរជើង (​ខគ​) វរ​សេនា​តូច​លេខ​១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៣ បាន​ដឹកនាំ​សហការី​ចុះ​សួរសុខទុក្ខ សំណេះ​សំណល​ដល់​សិក្ខាកាម​ដែល​កំពុង​ហ្វឹកហ្វឺន បំប៉ន​យុទ្ធវិធី​ថ្មើរជើង ខ​.​គ នៅ​វរ​សេនា​តូច​លេខ​១ មហា​ផល​។​

​នា​ក្នុង​ឱកាស​នោះ​ផង​ដែរ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បាន​មានប្រសាសន៍ សិក្ខាកាម​ទាំងអស់​ដែរ​ជា​កងទ័ព​ចំណុះ​កងយោធពល​ខេមរភូមិន្ទ ត្រូវ​ស្គាល់​អំពី​តួនាទី និង​ភារកិច្ច​និង​ទាមទារ​ការហ្វឹកហ្វឺន​ដើម្បី​ពង្រឹង​សមត្ថភាព ក្នុង​ការចូលរួម ការពារ​បូរណភាព​ទឹកដី ជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​ដែល​ប្រសូត​ចេញពី​ការបោះឆ្នោត​។​

​សិក្ខាកាម​ត្រូវ​យកចិត្តទុកដាក់ ខិតខំ ក្រេបជញ្ជក់​មេរៀន​ដែរ​គ្រូ​បង្ហាត់បង្ហាញ ដើម្បី​ក្លាយ​ជា​នាយទាហាន​បន្ដវេន​នៅ​ថ្ងៃ​អនាគត និង​គោរព​ប្រតិបត្តិ​ឱ្យបាន នូវ​ច្បាប់​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លក្ខន្តិកៈ បទ​វិន័យ​ទូទៅ វិន័យ​ផ្ទៃក្នុង នៃ​កងយោធពល​ខេមរភូមិន្ទ ៕

Filed in: ព័ត៌មានជាតិ