ទាន់ហេតុការណ៍
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

​ប្រកាស ផ្ទេរ​ភារកិច្ច និង​តែងតាំង អភិបាលរង​ស្រុក​កណ្តៀង នៃ​ខេត្ត​ពោធិ៍សាត់ ចំនួន ០៤ រូប​

​ប្រកាស ផ្ទេរ​ភារកិច្ច និង​តែងតាំង អភិបាលរង​ស្រុក​កណ្តៀង នៃ​ខេត្ត​ពោធិ៍សាត់ ចំនួន ០៤ រូប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ អភិបាលរង​នៃ​គណៈ​អភិបាល​ស្រុក​កណ្តៀង នៃ​ខេត្ត​ពោធិ៍សាត់ ចំនួន​0៤​រូប ត្រូវបាន​ផ្ទេរ​ភារកិច្ច និង​ប្រកាស​តែងតាំង​ឱ្យ​ចូល​កាន់​មុខតំណែង​ជា​ផ្លូវការ នា​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៣​នេះ ដើម្បី​សម្រួល​ដល់​ការផ្ដល់​សេវា​នៅ​មូលដ្ឋាន ឱ្យ​កាន់តែ​លឿន​មាន​ភាពជឿជាក់ និង​មាន​តម្លាភាព​។​

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង នៅ​បរិវេណ​សាលា​ស្រុក​កណ្តៀង ក្រោម​អធិបតីភាព លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ដោយ​បាន​ការចូលរួម​ពី លោក លោកស្រី អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ សមាជិក សមាជិកា ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក ក្រុមប្រឹក្សាឃុំ និង​មន្ត្រី​អ្នកមុខអ្នកការ​ផ្សេងទៀត​។​

​យោងតាម​ប្រកាស​លេខ ៤៩១​ប្រក​, ២៩១០​ប្រក និង​៧៣៩៤​ប្រក របស់​ក្រសួង​មហាផ្ទៃ បានសម្រេច​ផ្ទេរ​ភារកិច្ច និង​តែងតាំង​៖ ទី​១-​លោក ប៊ុង តាំង​ឡាយ ឋានន្តរស័ក្តិ​នាយក្រមការ ថ្នាក់​លេខ​១ ពី​អភិបាលរង​នៃ​គណៈ​អភិបាលក្រុង​ពោធិ៍សាត់ ឱ្យទៅ​កាន់​មុខតំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ស្រុក​កណ្តៀង​, ទី​២-​លោក អ៊​ន សុ​ផល្លា ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លខ​៤ ឱ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ស្រុក​កណ្តៀង​, ទី​៣-​លោក គិន កឹម​តូ ឋានន្តរស័ក្តិ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ដើមខ្សែ​ពិសេស ថ្នាក់​លេខ​៦ នៃ​ក្រមខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ស្រុក​កណ្តៀង និង​ទី​៤-​លោក ថៃ ប៊ុន​ថេត ឋានន្តរស័ក្តិ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ដើមខ្សែ​ពិសេស ថ្នាក់​លេខ​៦ នៃ​ក្រមខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ស្រុក​កណ្តៀង​។​

​បន្ទាប់ពី​លោក ពេជ្រ សុវណ្ណ នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស សាលាខេត្ត​ពោធិ៍សាត់ បាន​អាន​ប្រកាស​តែង​មន្ត្រីរាជការ​នោះ​រួចមក លោក អ៊​ន សុ​ផល្លា ដែល​ទើប​តែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ស្រុក​កណ្តៀង បាន​ប្តេជ្ញាចិត្ត​ដូចតទៅ​៖ ទី​១-​រក្សា​ឱ្យបាន​នូវ​សមិទ្ធិផល ដែល​បាន​កសាង​កន្លង ព្រមទាំង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​បន្ថែមទៀត តាម​ផែនការ និង​ការចង្អុលបង្ហាញ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​អាជ្ញាធរ​ខេត្ត ក្នុង​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នីតិកាល​ទី​៦ នៃ​រដ្ឋសភា និង​កំណែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ទី​២- ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ជូន​ពលរដ្ឋ ប្រើ​ជំនាញ ចំណេះដឹង បទពិសោធន៍​ឱ្យអស់​សមត្ថភាព និង​លទ្ធភាព ក្នុង​ការបំរើរ​រាជរដ្ឋាភិបាល​។ ទី​៣-​កសាង​ទំនាក់ទំនង​ល្អ ជាមួយ​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ធ្វើ​អំពើ​ល្អ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​បំពេញ​ភារៈកិច្ច​ជូន​រាជរដ្ឋាភិបាល​។ ទី​៤-​ថែរក្សា​ធ្លុង​សាមគ្គី​ឯកភាព​ផ្ទៃក្នុង រក្សា​ការសម្ងាត់ ជួយ និង​ផ្តល់​មតិ​គ្នា​ទៅវិញទៅមក ឱ្យមាន​ការរីកចម្រើន​ដល់​អង្គភាព​។ ទី​៥-​ខិតខំ​ស្វ័យ​សិក្សា​រៀន​សូ​ត បង្កើន​សមត្ថភាព និង​គុណធម៌​បន្ថែមទៀត ដើម្បី​សម្រេច​ភារកិច្ច ជូន​ជាតិ​មាតុភូមិ និង​ជា​គំរូ​ដ៏​ល្អ ក្នុងនាម​ជា​មន្ត្រី​សកម្ម ជា​ពលរដ្ឋ​ល្អ ជា​ស្វាមី​ល្អ​។ ទី​៦-​អនុវត្ត​ជា​និច្ច តាម​ការណែនាំ​របស់​រា​ជ​រដ្ឋា​ភូបាល ថ្នាក់ដឹកនាំ​ខេត្ត និង​លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក ក្នុងនាម​ជា​ជំនួយការ​ដ៏​ល្អ និង​សកម្ម ដើម្បី​បំរើរ​សេវា ជូន​ប្រជាពលរដ្ឋ និង​ជូន​ជាតិ​មាតុភូមិ​។​

​លោក ខូ​យ រី​ដា បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ជុំវិញ​ការខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​មូលដ្ឋា​ន​គ្រប់​ជាន់ថ្នាក់ ដែល​ខិតខំ​ប្រឹងប្រែង លះបង់​អស់​កម្លាំងកាយ​ចិត្ត ក្នុង​ការបម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ទទួលបាន​លទ្ធផល​ល្អប្រសើរ​។ លោក​បាន​ណែនាំ​ដល់​អភិបាលរង​ស្រុក​ថ្មី​ទាំង​៤​រូប ត្រូវ​មាន​ភាពស្មោះត្រង់​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ និង​ថ្នាក់លើ ជាពិសេស​ជាមួយ​រាជរដ្ឋាភិបាល និង​ត្រូវ​គោរព​តាម​ការប្តេជ្ញាចិត្ត ដូច​ក្នុងពេល​ប្រកាស​ឡើង​កាន់តំណែង​ថ្មី​នេះ ព្រមទាំង​បាន​ស្នើ​ឱ្យ​លោក​ទាំង​៤ ខិតខំ​ធ្វើ​ការងារ ដោយ​សហការ និង​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ​ជាមួយនឹង​សហការី អង្គភាព​ពាក់ព័ន្ធ និង​កងកម្លាំង​ទាំង​បី​។​

​លោក​សូម​លើកទឹកចិត្ត ដល់​លោក​អភិបាលរង​ស្រុក​ថ្មី ត្រូវ​ខិតខំ​ប្រឹងប្រែង​លះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត និង​ស្មារតី ដោយ​ត្រូវ​អនុវត្ត​ការងារ ឈរ​លើ​ជំហរ​ច្បាប់​ជា​កត្តា​ចំបង ជា​ពិសេស​ធ្វើ​យ៉ាងណា​ឱ្យ​ការងារ​រដ្ឋបាល​ទូទៅ ការងារ​ផ្ដល់​សេវាសាធារណៈ ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ឱ្យ​ដំណើរការ​បាន​យ៉ាង​ល្អប្រសើរ ដើម្បី​ឆ្លើយតប​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឱ្យ​ស្រុក​កណ្តៀង មាន​ការរីកចម្រើន​លូតលាស់ បាន​យ៉ាង​ល្អប្រសើរ​បន្ថែមទៀត​៕

Filed in: ព័ត៌មានជាតិ