ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សមត្ថកិច្ច​គួរ ណាស់​ចុះ​ពិនិត្យ លោកសង្ឃ ចេញ​បិណ្ឌបាត​ត្រាច់ចរ គ្រប់​ច្រក​ល្អ ពិសេស​ក្នុង​ផ្សារ មិនដឹង​ថា​សង្ឃ​ទាំងនោះ ពិតប្រាកដ​ឬ​ក្លែងក្លាយ​នោះ​ទេ​?

សមត្ថកិច្ច​គួរ ណាស់​ចុះ​ពិនិត្យ លោកសង្ឃ ចេញ​បិណ្ឌបាត​ត្រាច់ចរ គ្រប់​ច្រក​ល្អ ពិសេស​ក្នុង​ផ្សារ មិនដឹង​ថា​សង្ឃ​ទាំងនោះ ពិតប្រាកដ​ឬ​ក្លែងក្លាយ​នោះ​ទេ​?
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​បន្ទាយមានជ័យ​)៖ ខេត្ត​បន្ទាយមានជ័យ​សព្វ ថ្ងៃ​នេះ​ប្រជាពលរដ្ឋ បាន​និយាយ​តៗ​គ្នា​ថា សមត្ថកិច្ច​គួរ​ណាស់​ចុះ​ពិនិត្យ លោកសង្ឃ និង​ដូនជី ចេញ​បិណ្ឌបាត​ត្រាច់ចរ​គ្រប់​ច្រក​ល្អ ពិសេស​ក្នុង​ផ្សារ​១​អង្គៗ ពុំ​ឃើញ​មាន​ពាក់​កាត​សំគាល់ ជា​សញ្ញា​ថា​សង្ឃ​សោះ មិន ដឹងថា​សង្ឃ​ទាំងនោះ ពិតប្រាកដ​ឬ​ក្លែងក្លាយ​នោះ​ទេ​។​

​ប្រជាពលរដ្ឋ​បាន​ប្រាប់ អ្នក​យក​ព័ត៍មាន ឲ្យដឹង​បន្ត​ទៀត​ថា គេ​ឃើញ​មាន លោកសង្ឃ និង ដូនជី​ជាច្រើន​អង្គ នាក់ បាន​ចេញ​បិណ្ឌបាត ត្រាច់ចរ គ្រប់​ច្រក​ល្អក ពិសេស​ក្នុង​ផ្សារ ក្នុងនោះ​ក៏​មាន​ស្ត្រី វ័យ​ចំណាស់ ស្លៀកពាក់​ស ដូច​ដូនជី មួយចំនួន​តូច កាន់​ប្រូ​ក្រា​មនិង​កាន់​ផ្ទិល​ដើរ​សុំតាម ផ្ទះ​និង​តាម​ផ្សារ​អួតខ្លួន​ថា សុំ​នេះ​ដើម្បី យក​ទៅ​កសាង​វត្ត គេ​មិនដឹងថា ស្ត្រី​វ័យ​ចំណាស់ ព្រមទាំង លោកសង្ឃ​ទាំងនោះ​ពិត ប្រាកដ​ឬ​ក្លែងក្លាយ​យ៉ាង ណា​នោះ​ទេ​។​

​កន្លងមក​ថ្មីៗ​នេះ ក្រសួង​ធម្មការ​សាសនា បាន​ចេញ​សេចក្តី ប្រកាស​មួយ ធ្វើ​ការហាមឃាត់ លោកសង្ឃ និង​ដូនជី​ត្រូវ​បញ្ឃប់ រាល់​សក្មភាព​ដើរ​ត្រាច់ចរ គ្រប់​ច្រក​ល្អក បិណ្ឌបាត ឬ​រៃអង្គាស​បច្ច័យ​តាម​ទីផ្សារ ពិសេស​ពេល​រដូវ បុណ្យទាន​មកដល់ នេះ​ជា​អំពេី​ខុសច្បាប់ ជាតិ​សាសនា​ខ្លាំងណាស់​។​

​ប្រធាន​មន្ទីរ ធម្មការ និង​សាសនា ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់ឲ្យដឹង​ថា លោក​ពុំ​អនុញ្ញាត្តិ ឲ្យ​ព្រះសង្ឈ លោក​អាចារ្យ ដូនជី ដើរ​ធ្វើ​សកម្មភាព រៃអង្គាស​បច្ច័យ នៅតាម​ផ្លូវ​សាធារណៈ និង​ទីប្រជុំជន នៅក្នុង​ពិធី​បុណ្យ​កឋិនទាន​ផ្សេង​នោះឡើយ ពិសេស​ដើរ​ចែក​ប្រូ​ក្រា​មតាម​កម្មវិធី​បុណ្យ តាម​ផ្ទះ នៅ​តាម​ផ្សារ ឬ​តាម​ទីសាធារណៈ ដែល​មាន​មនុស្ស​ប្រមូលផ្តុំ​ច្រើន ព្រោះ​វា​ប៉ះពាល់​ដល់​វិន័យ​សង្ឃ និង​វា​មិន​គាប់ ភ្នែក​ដល់​មហាជន និង​ធ្វើឲ្យ​បាត់បង់​ជំនឿ ពុទ្ធបរិស័ទ​ដែលជា​អ្នក​កាន់ ព្រះពុទ្ធសាសនា​ទៀតផង​។​
​ ​
​ក្នុងនោះ​ក៏​មាន សង្ឃ​ទាំង​ពីរ​គណៈ ក៏​ចេញ​សេចក្តីប្រកាស​មួយ ហាមឃាត់ លោកសង្ឃ និង​ដូនជី​ត្រូវ បញ្ឃប់​រាល់​សក្មភាព​ដើរ​ត្រាច់ចរ គ្រប់​ច្រក​ល្អក បិណ្ឌបាត ឬ​រៃអង្គាស​បច្ច័យ​តាម​ទីផ្សារ ពិសេស​ពេល​រដូវ បុណ្យទាន​មកដល់​ម្តងៗ ក៏​មាន​ព្រះ​សង្ឈ និង លោក​អាចា្យ និង​ដូនជី មួយចំនួន​តូច​នៅតែ បន្ត​ធ្វើ​សកម្មភាព ដើរ​បិណ្ឌ​បាត្រ​ឬ​រៃ​អង្គា ស​បច្ច័យ​តាម​ផ្ទះ តាម​ទីផ្សារ ទីប្រជុំជន ដែល​ទង្វើ​នេះ​ធ្វើឲ្យ បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ​សង្គម និង​កិត្តិយស ដល់​ព្រះពុទ្ធសាសនា​យ៉ាង ខ្លាំង​ណាស់​ទៀតផង​។​

​សង្ឃ​ទាំង​ពីរ​គណៈ បានធ្វើការ​សំណូម ពរ​ដល់​ព្រះសង្ឃ គណៈកម្មការ​វត្ត លោក​អាចារ្យ តាជី យាយជី ត្រូវ​រៀប​ព្រះកាយ​និង​រៀបចំខ្លួន ដើម្បី​ពង្រឹង​ការ ប្រតិបត្តិ​សន្ធាពុ​ទ្ធ​បរិស័ទ​ឲ្យបាន​ត្រឹមត្រូ​វ តាម​ពុទ្ធានុញ្ញាត​ហើយ សូម​ចៀស​ឲ្យបាន​នូវ ភាពអវិជ្ជមាន ដែល​ធ្វើឲ្យ​បាត់បង់​សន្ធា ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ​ទៀតផង​។​

ក្នុង​នោះ​ប្រជាពលរដ្ឋ រាយការណ៍​មក​ប្រាប់​អ្នក យក​ព័ត៍មាន​ឲ្យដឹងថា សព្វថ្ងៃ​មាន​សង្ឃ ក្មេងៗ ព្រះជន្ម​ពី ២០​ព្រះវស្សា ពុំ​សូវ​មាន​សង្ឃ​ចាស់ៗ​នោះទេ ដើរ​បិណ្ឌបាទ​នៅ តាម​ផ្លូវ​សាធារណៈ និង​ទីប្រជុំជន តាម​ផ្ទះ នៅ​តាម​ផ្សារ ដែល​មាន​មនុស្ស ប្រមូលផ្តុំ​ច្រើន គ្មាន​កាត ផុត​វេលា​ថ្ងៃត្រង់ ផុត​ម៉ោង​ឆាន់ ស្រែ​កំហ៊ក ខ្លាំងៗ​ដាក់​ម្ចាស់ផ្ទះ ឲ្យ​ម្ចាស់ផ្ទះ​ដាក់​បាទ​ឲ្យ ពេលខ្លះ​សុំ​សៀវភៅ​ធ​ម៍ ពេល​ម្ចាស់ផ្ទះ​ឲ្យ សុំ​គិត​ជា​លុយ​វិញ ពេល​គិត​ជា​លុយ ស្ទើរ​រាប់​រយ​ដុល្លា​ឯណោះ ហាក់​គ្មាន​សីល​ធ​ម៍ បន្តិត​ទាល់តែសោះ គិតតែ​ផ្ទាល់ ប្រយោជន៍​ខ្លួន​តែប៉ុណ្ណោះ​៕

 

 

Filed in: ព័ត៌មានជាតិ