ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​សម្តេចព្រះ​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស យាង​ប្រទាន​ព្រះ​សុគន្ធវារី​ចម្រើន​អាយុវឌ្ឍន​មង្គល ព្រះ​ពោធិ​វង្សា​វិមល កែវ កន ព្រះ​មេគណ​ខេត្ត​ពោធិ៍សាត់

​សម្តេចព្រះ​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស យាង​ប្រទាន​ព្រះ​សុគន្ធវារី​ចម្រើន​អាយុវឌ្ឍន​មង្គល ព្រះ​ពោធិ​វង្សា​វិមល កែវ កន ព្រះ​មេគណ​ខេត្ត​ពោធិ៍សាត់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២៣ បាន​យាង​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ប្រទាន​ព្រះ​សុគន្ធវារី​ចម្រើន​អាយុវឌ្ឍន​មង្គល ប្រគេន​ព្រះ​ព្រហ្មា​ភិរ័ត កែវ កន ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​ពោធិ៍​វង្សា​វិមល ព្រះ​មេគណ​ខេត្ត​ពោធិ៍សាត់ និង​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​៥០០​អង្គ នៅ​វត្ត​កែវ​វិជ័យ ក្នុងភូមិ​កែវ​វិជ័យ ឃុំ​កណ្តៀង ស្រុក​កណ្តៀង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកស្រី ព្រម​ទាំង​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ព្រះ​មេគណ​ខេត្ត​បាត់ដំបង ព្រះ​មន្ត្រី​សង្ឃ​ខេត្ត ព្រះ​អនុគណ​ស្រុក ក្រុង​ទាំង​៧ ចៅអធិការ​វត្ត និង​ពុទ្ធបរិស័ទ​ក្នុង និង​ក្រៅ​ខេត្ត​យ៉ាង​ច្រើន​កុះករ​។​

​ពិធីបុណ្យ​នេះ​ត្រូវបាន​ធ្វើឡើង​តាម​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ តាម​បែប​ព្រះពុទ្ធសាសនា ដើម្បី​បួងសួង​ដល់​បារមី​វត្ថុ​ស័ក្តិសិទ្ធិ ដែល​ថែរក្សា​ទឹកដី​ខេត្ត​ពោធិ៍សាត់ គុណបុណ្យ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាពិសេស​បារមី លោកតា ឃ្លាំង មឿន និង​លោកជំទាវ ខាន់ ខៀវ ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ អាយុ​យឺនយូរ​ប្រគេន​ដល់​ព្រះ​ព្រហ្មា​ភិរ័ត កែវ កន ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​ពោធិ​វង្សា​វិមល ព្រះ​មេគណ​ខេត្ត​ពោធិ៍សាត់ ព្រះ​នាយក​ពុទ្ធិក​វិទ្យាល័យ​ពោធិ៍សាត់ និង​ជា​ព្រះចៅអធិការ​វត្ត​កែវ​វិជ័យ គម្រប់​៤៣​ព្រះវស្សា និង​ឈាន​ចូល​៤៤​ព្រះវស្សា ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន​ទូទាំង​ខេត្ត ឱ្យបាន​រួច​ផុត​ពី​ជំងឺ និង​នាំមក​នូវ​សុខភាព​ល្អ​។​

​លោក ខូ​យ រី​ដា អភិបាលខេត្ត បាន​ថ្លែងថា តាំង​នាម​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះ​មន្ត្រី​សង្ឃ ព្រះសង្ឃ និង​ប្រជាជន​ទូទាំង​ខេត្ត សូម​ប្រសិទ្ធិ​ពរ​ប្រគេន​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះ​ព្រហ្មា​ភិរ័ត កែវ កន ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​ពោធិ​វង្សា​វិមល ព្រះ​មេគណ​ខេត្ត ក្នុង​ឱកាស​បុណ្យ​ចម្រើន អាយុវឌ្ឍន​មង្គល គម្រប់​៤៣​ព្រះវស្សា និង​ឈាន​ចូល​៤៤​វស្សា​។ ព្រះ​ពោធិ​វ​ង្សា ព្រះ​មេគណ​ខេត្ត​ពោធិ៍សាត់ បាន​ដឹកនាំ​ព្រះ​មន្ត្រី​សង្ឃ ព្រះសង្ឃ សីល​វន្ត សី​វ​តី ប្រជា​ពុទ្ធបរិស័ទ​ក្នុង​ខេត្ត​បាន​យ៉ាង​ល្អ ទាំង​ការ​ធ្វើ​បុណ្យទាន និង​បាន​ធ្វើ​ការអប់រំ​សីលធម៌ ចរិយា​ធម៌ គុណធម៌​តាម បែប​ព្រះពុទ្ធសាសនា នាំមក​នូវ​សេចក្តីសុខ​ទាំង​ផ្លូវចិត្ត ផ្លូវកាយ​ប្រកបដោយ​សន្តិភាព និង​ការអភិវឌ្ឍន៍​។​

​លោក​បាន​លើកឡើង​ថា ក្រោម​ការដឹកនាំ​របស់​ព្រះ​មេគណ​ខេត្ត​នា​ពេល​កន្លងមក​នេះ ឃើញ​ថា​វត្ត​កែវ​វិជ័យ​ក៏​ដូច​បណ្តា​ទី​វត្ត​អារាម​ក្នុង​ខេត្ត មាន​ការអភិវឌ្ឍន៍ ហើយ​សមិទ្ធិផល​ទាំងអស់នេះ បាន​ធ្វើឱ្យ​ខេត្ត​ពោធិ៍សាត់ មានមុខមាត់​ស្រស់បំព្រង និង​ជា​ម្លប់​ដ៏​ត្រជាក់​ពី​សំណាក់​ព្រះសង្ឃ​គ្រប់ និង​ពុទ្ធ​បរិស័ទ្ធ​។​

​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សង្ឃដិកា​សម្តែង​នូវ​កតញ្ញូតាធម៌​យ៉ាងជ្រា​ល​ជ្រៅ ប្រគេន​ព្រះ​ព្រហ្មា​ភិរ័ត កែវ កន ដែល​ព្រះអង្គ​តែងតែ​ខិតខំ​អស់កម្លាំង​ព្រះកាយពល និង​ព្រះ​បញ្ញាណ​ចូលរួមចំណែក ក្នុង​ការបម្រើ​ដោយ​ស្មោះស្ម័គ្រ ក្នុង​បុព្វហេតុ​ថែរក្សា​ព្រះពុទ្ធសាសនា និង​សង្គមជាតិ ជាពិសេស​លើកកម្ពស់​តួនាទី វិស័យ​ពុទ្ធចក្រ​កាន់តែ​សកម្ម​។ ការ​សាបព្រោះ​ពុទ្ធឱវាទ ដើម្បី​បណ្តុះ​ពុទ្ធិ បម្រើ​ជា​ឧត្តម​ប្រយោជន៍ ក្នុង​ជីវភាព​រស់នៅ​ទាំង​ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ្ធ គឺ​ផ្តើមចេញ​នូវ​កម្លាំង​មហា​សាមគ្គី​ធម៌ ក្រោម​ម្លប់​សន្តិភាព បើ​បែកបាក់​ការ​សាមគ្គី គឺ​នាំមក​នូវ​វិនាស​អន្តរាយ​ជាក់​ជា​មិនខានឡើយ ដូចនេះ​ទាំង​ពុទ្ធចក្រ និង​អាណាចក្រ គឺ​មាគ៌ា​តែមួយ​។​

​បន្ទាប់មក​សម្តេច ព្រមទាំង​លោក លោកស្រី ព្រះ​មន្ត្រី​សង្ឃ​ខេត្ត ព្រះ​អនុគណ​ស្រុក ក្រុង​ទាំង​៧ និង​ពុទ្ធបរិស័ទ បាន​យាង​និមន្ត និង​អ​ញ្ញើញ​ប្រទាន​ព្រះ​សុគន្ធវារី ដល់​ព្រះ​ព្រហ្មា​ភិរ័ត កែវ កន ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​ពោធិ​វង្សា​វិមល ព្រះ​មេគណ​ខេត្ត ព្រះ​នាយក​ពុទ្ធិក​វិទ្យាល័យ​ពោធិ៍សាត់ និង​ជា​ព្រះចៅអធិការ​វត្ត​កែវ​វិជ័យ ស្រប​តាម​គន្លង​នៃ​ព្រះពុទ្ធសាសនា​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ