ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន ជំរុញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន សហការ​ផ្ដល់​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​ជូន​សមត្ថកិច្ច​ជំនាញ និង​ចូលរួម​អនុវត្ត​គោលនយោបាយ «​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​»

​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន ជំរុញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន សហការ​ផ្ដល់​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​ជូន​សមត្ថកិច្ច​ជំនាញ និង​ចូលរួម​អនុវត្ត​គោលនយោបាយ «​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ភ្នាក់ងារ​សន្ដិសុខ​ឯកជន ត្រូវបាន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចាត់ទុក​ជា​កម្លាំង​ជំនួយ​ដ៏​សំខាន់​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ដើម្បី​ចូលរួម​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​នៅក្នុង​សង្គម​។​

​ដោយ​មើលឃើញ​ពី​លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន បាន​ជំរុញ​ដល់​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ទាំងអស់ ដែល​ឈរជើង​នៅតាម​បណ្ដា​គោលដៅ​ផ្សេងៗ ត្រូវ​ចូលរួម​សហការ​ផ្ដល់​ព័ត៌មាន​ពាក់ព័ន្ធ​អំពើ​ល្មើសច្បាប់ ជូន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ឬ​កម្លាំង​ជំនាញ ដើម្បី​មាន​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាបបាន​ទាន់ពេលវេលា​។​

​ក្នុងឱកាស​អញ្ជើញ​បើក​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន លើក​ទី​៤៥ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៣​នេះ លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ថ្នាក់ដឹកនាំ​តែងតែ​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង តាម​អន​ឡា​ញ និង​ការជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម គ្រប់​ទម្រង់ ហេតុ​នេះ​ក៏​សូមឲ្យ​កម្លាំង​ភ្នាក់ងារ​សន្តិសុខ​ឯក​ជន ដែល​នៅ​គោលដៅ​សង្ស័យថា វា​ជា​បទល្មើស​ទាំងនេះ ត្រូវរាយការណ៍ជូន​ស​ម​ត្ថ​កិច្ច​មូលដ្ឋាន ពិសេស​សមត្ថកិច្ច​ជំនាញ​»​។​

​បន្ថែម​ពី​នេះ លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី បាន​អំពាវនាវ​ឲ្យ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​សង្កាត់ មាន​សុវត្ថិភាព​» ដែល​គោលនយោបាយ​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​ធ្វើឲ្យ​ភូមិ​-​ឃុំ​សង្កាត់ របស់​យើង​មាន​សន្តិសុខ សុវត្ថិភាព ពិសេស គ្មាន​បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និង​ល្បែងស៊ីសង​ខុសច្បាប់ ទើប​ធ្វើឲ្យ​យើង​រស់នៅ​បាន​សុខដុមរ​ម​នា​។​

​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​រូបនេះ បាន​គូសបញ្ជាក់ថា ការ​ដែល​ចូលរួម​អនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​សង្កាត់ មាន​សុវត្ថិភាព​» គឺ​ត្រូវ ផ្តើមចេញ​ពី​យើង​ទាំងអស់គ្នា ពិសេស​ភ្នាក់ងារ​សន្តិសុខ​ឯកជន ដែល​ជា​កម្លាំង​ជំនួយ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ដែល​នៅ​ឈរជើង​ជាប់​ជា​ប្រចាំ​តាម​បណ្តា​គោលដៅ​នានា ២៤/២៤​ម៉ោង​។ លោក​លើកឡើង​ថា «​ខ្ញុំ​សូម​អំពាវនាវ​ដល់​កម្លាំង​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ទាំងអស់ ត្រូវ​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​សង្កាត់​មាន​សុវត្ថិភាព នេះ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ គឺ​ត្រូវ​ទប់​សង្កាត់​បទល្មើស និង​រាយការណ៍​ដល់​សមត្ថកិច្ច​មូលដ្ឋាន ឬ​សមត្ថកិច្ច​ជំនាញ ដើម្បី​បង្ការ​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស​ឲ្យទាន់​ពេលវេលា​»​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី​, វិស័យ​សន្តិសុខ​ឯកជន គឺ​មាន​ការគាំទ្រ និង​យកចិត្តទុកដាក់​ខ្ពស់ ពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​មាន​ចក្ខុវិស័យ​យ៉ាង​ម៉ត់ចត់ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​វិស័យ​សន្តិសុខ​ឯកជន មាន​ការរីកចម្រើន​ដើម្បី​ចូលរួម​ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់​សាធារណ និង​សង្គម​។​

​គួរ​ជម្រាប​ថា រហូតមកដល់​ពេលនេះ នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បើក​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន បាន​ចំនួន​៤៥​លើក ដែល​ស្មើនឹង​សិក្ខាកាម​ជា​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ប្រមាណ​ជាង​៧,០០០​នាក់​៕

Filed in: ព័ត៌មានជាតិ