ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោកស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ៖ ដាក់ចេញ​នូវ​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន និង​វៀតណាម​ខាងមុខ​

លោកស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ៖ ដាក់ចេញ​នូវ​ផែនការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន និង​វៀតណាម​ខាងមុខ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៧ ខែ​មករា ឆ្នាំ​២០២៣​នេះ បានឱ្យដឹងថា ដោយ​អនុវត្ត​តាម​សេចក្តីណែនាំ​លេខ​០០២ ស​ណន ចុះ​ថ្ងៃ​ទី ១១ ខែ​មករា ឆ្នាំ​២០២៣ របស់​លោកនាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា​ម្សិលមិញ បាន​ដាក់ចេញ​នូវ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​សុវត្ថិភាព​សង្គម​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន​និង​វៀតណាម​។​

​នៅក្នុង​ផែនការ​ចំនួន ០៥​ទំព័រ​នេះ លោក​ឧត្តមសេនីយ៍​ស្នងការ​ខេត្ត បាន​ផ្តោត​សំខាន់ លើ​បញ្ហា​រក្សា​ឱ្យបាន នូវ​សន្តិ សុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ ដែល​បាន​អញ្ជើញ​មក​ស្នាក់នៅ កម្សាន្ត​សប្បាយ ឬ​បាន​ធ្វើដំណើរ​ឆ្លងកាត់​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​។​

​សមត្ថកិច្ច​នគរបាល​ទាំង​នៅ​ថ្នាក់​ខេត្ត និង​ទាំង​នៅ​ថ្នាក់​មូលដ្ឋាន​ក្រុង ស្រុក ឃុំ សង្កាត់ និង​វរៈ​ព្រំដែន​ផង ត្រូវ​ត្រៀម​លក្ខណៈ មធ្យោបាយ សម្ភារៈ​គ្រឿង​បំពាក់​នានា​បម្រេ​ី​ឱ្យ​កិច្ចប្រតិបត្តិការរប​ស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធិភាព ចាប់ពី​ពេលនេះ​តទៅ ទាំង​កម្លាំង​នៅតាម​គោលដៅ​សំខាន់ៗ​និង​កម្លាំង​អន្តរាគមន៍ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​នៅក្នុង​មូលដ្ឋាន​។​

​ដើម្បី​ទទួលបាន​នូវ​លទ្ធផល​និង​ប្រសិទ្ធិភាព​ចំពោះ​សុខ​សុវត្ថិ ភាព​ក្នុងឱកាស​នៃ​ពិធី​បុណ្យ​នេះ លោក​ឧត្តមសេនីយ៍ទោ ស្នងការ​បាន​រំលេច​នូវ​ចំណុច​មួយចំនួន​ដើម្បី​សាធារណជន ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​នោះ​គឺ​៖

-​សូម​មហាជន​ទូទៅ​ដែល​ប្រើប្រាស់​ផ្លូវ​ចូលរួម​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នៅក្នុង​ពេល​ធ្វើដំណើ​រទាំ​ង ការឆ្លងកាត់​ឬ​ស្នាក់នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​។​
-​សូម​កុំ​បើកបរ​ក្នុងពេលដែល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​នៅ​លើ​ដងផ្លូវ​ព្រោះ​អាច​បង្ក​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ខ្លួន និង​អ្នក​ដទៃ ដែល​កំពុង​ធ្វើដំណើរ​លើ​ដងផ្លូវ​ជាមួយ​អ្នក ។​
-​សូម​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​បំផុត​នូវ​បញ្ហា​គ្រោះ​អគ្គិភ័យ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ​ណាមួយ ដោយ សារ​ភ្លើង​ធូប ភ្លើងទៀន ភ្លើង​ជើងក្រាន ឬ​ចរន្តអគ្គិសនី នៅ​មុនពេល​ចាកចេញ​ពី​លំនៅដ្ឋាន សូម ពិនិត្យ​ឱ្យបាន​ហ្មត់ចត់​បំផុត ក្នុងនោះ​ករណី​បង្ក​សម្លេង​ផ្ទុះ​ដោយ​ការដុត​ផាវ កាំ​ជ្រួច និង​សម្លេង​ផ្ទុះ ឬ​សម្លេង​រំខាន​នានា ដែលនាំឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​។​
-​សូម​ចូលរួម​រក្សា​ឱ្យបាន​ល្អ​នូវ អនាម័យ បរិស្ថាន​ល្អ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង ជាពិសេស​នៅ​តាម​ទីរ​ម្មនី​យដ្ឋា​ន​នានា និង​ក្នុង​មូលដ្ឋាន ក្រុង​បាត់ដំបង ដើម្បី​រួមចំណែក​បង្ហាញ​នូវ​សោ​ភ័ណ្ឌស្រស់ស្អាត សម្រាប់​ទីក្រុង​ស្អាត និង​ទីក្រុង​ឆ្លាត​វៃ​។​
-​សូម​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​នៅ​គ្រប់​គោលដៅ​ដែល​កំពុង​បំពេញ​ភារកិច្ច​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុងករណី​មាន​បញ្ហា​ណាមួយ ទាក់ទង​នឹង​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​នោះ​ឬ អាច​ទាក់ទង​តាម​មធ្យោបាយ​ទំនាក់ទំនង​ផ្សេងៗ​ទៀត ជាពិសេស ប្រព័ន្ធ​ទូរស័ព្ទ​ព័ត៌មាន​ទាន់ ហេតុការណ៍ ២៤​ម៉ោង លើ ២៤​ម៉ោង លេខ 117 ដែលមាន​មន្ត្រីនគរបាល​នៅ​ប្រចាំ​បញ្ជា​ជាប់​ជាប្រចាំ​។​

​ជាមួយគ្នា​នោះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង មាន​សង្ឃឹម​យ៉ាង​មុតមាំ​ចំពោះ​ការចូលរួម​របស់​សាធារណជន​នៅ​ក្នុង​មូលដ្ឋាន​និង​ភ្ញៀវ​ជាតិ​ភ្ញៀវ​អន្តរជាតិ​ដែល​ធ្វើដំណើរ​កំសាន្ត​សប្បាយ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​៕

Filed in: ព័ត៌មានជាតិ