ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឯកឧត្តម ឌិ​ត ទីណា អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ត្រួតពិនិត្យ​សកម្មភាព​ការងារ និង​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា (CARDI)

ឯកឧត្តម ឌិ​ត ទីណា អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ត្រួតពិនិត្យ​សកម្មភាព​ការងារ និង​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា (CARDI)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែ​មករា ឆ្នាំ​២០២៣ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​សហការី​អមដំណើរ​បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ត្រួតពិនិត្យ​សកម្មភាព​ការងារ និង​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា (CARDI) ។​

​ក្នុង​ពិធី​ទស្សនកិច្ច​នេះ ឯកឧត្តម រដ្ឋមន្ត្រី បាន​អញ្ជើញ​ត្រួតពិនិត្យ​ទៅលើ​លទ្ធភាព​ដាំ​ដុះ​ពូជស្រូវ​ចំប៉ី​ស​៧០ និង​ត្រួតពិនិត្យ​ទៅលើ​សំណាប ព្រមទាំង​បាន​បន្ថែម​ធាតុ​ចូល​បន្ថែម​ទាក់ទង​នឹង​ការដឹកជញ្ជូន​។​

​ទន្ទឹមគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ពិនិត្យ​ទៅលើ​ការវាយតម្លៃ​ស្រ​ឡាយ​ស្រូវ និង​សំណាក​ពូជ​មួយចំនួន​ដែល​មាន​ការ​ទុកដាក់​យ៉ាង​ល្អ​ដោយ​ក្រុមការងារ​វិទ្យាស្ថាន និង​បាន​ស្វែងយល់​អំពី​បច្ចេកទេស​ជាលិកា​វប្បកម្ម​ផងដែរ​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​អញ្ជើញ​ពិនិត្យ​មន្ទីរពិសោធន៍​ជីវ​បច្ចេកវិទ្យា និង​ស្ដាប់​បទ​បង្ហាញ​ទាក់ទង​នឹង​ដង្កូវនាង ដែល​អាច​មាន​លទ្ធភាព​ផលិត​សូត្រ​បានល្អ ពី​ពូជខ្មែរ​យើង ដោយ​មាន​ការ​បង្កាត់​ជាមួយ​ពូជ​នាំចូល​ពី​កូរ៉េ ដែល​បាន​លទ្ធផល​ពូជ​ថ្មី​មួយ​ម​ន្ថែ​ម គឺ CK1.7.4 ដែល​មាន​ភាព​ធន់​ទ្រាំ​ទៅ​នឹង​អាកាសធាតុ​។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកឡើង​ថា វិទ្យាស្ថាន​ត្រូវ​បន្ត​ជំរុញ​ការស្រាវជ្រាវ​លើ​ការងារ​របស់​ខ្លួន​បន្ថែ​ម​ទៀត​ឱ្យ​អស់​លទ្ធភាព និង​បន្ត​ធ្វើ​ការងារ​ពាក់ព័ន្ធ​ជាមួយ​ដំណាំ​ស្រូវ​ឱ្យមាន​និរន្តរភាព​។ ក្នុងនោះដែរ ឯកឧត្តម បាន​បន្ថែមទៀតថា វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា ត្រូវ​គិតគូ​ផងដែរ​ពី​ប្រសិទ្ធភាព​និង​និរន្ដរភាព​សេដ្ឋកិច្ច​របស់​ខ្លួន និង​ត្រូវ​មាន​ការសហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​នានា​បន្ថែមទៀត​។​

​លើសពីនេះ​ទៀត ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​ខាង​វិទ្យាស្ថាន​គួរតែ​គ្រប់គ្រង​ការផលិត​ពូជ ឈានទៅរក​វិញ្ញាបនប័ត្រ​ពូជស្រូវ និង​បន្ត​ពង្រីក​ខ្លួន រហូត​ដល់​ក្លាយជា​រាជបណ្ឌិតសភា​កសិកម្ម​នា​ថ្ងៃ​ខាង​មុខ​៕

 

 

Filed in: ព័ត៌មានជាតិ