ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង បានអញ្ជើញត្រួតពិនិត្យកម្លាំង៦០០នាក់ ដើម្បីហ្វឹកហាត់ត្រៀមចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ខាងមុខ៕