ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ពិធី​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០២១-២០២២ នៅ​ខេត្ត​កំពត​

​ពិធី​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០២១-២០២២ នៅ​ខេត្ត​កំពត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មករា ឆ្នាំ​២០២៣ ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២១-២០២២ ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត ប៉ែន ស៊ីម៉ន សមាជិក​អចិន្ត្រៃយ៍ ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភាជាតិ នៅ​ពហុ​កីឡដ្ឋាន ស្ថិត​ក្នុង​ក្រុង​កំពត ខេត្ត​កំពត​។​

​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នា​ព្រឹក​នេះ​រួមមាន ឯកឧត្តម លោកជំទាវ សមាជិក​ព្រឹទ្ធសភា រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​អភិបាលក្រុង ស្រុក លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក លោកស្រី​នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព ចំណុះ​សាលាខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាល​សិស្ស សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ក្រុង ស្រុក និង​សិស្សានុសិស្ស​សរុប​ប្រមាណ​ជាង​៥០០០​នាក់​។​

​សូម​ជម្រាប​ថា​ខេត្ត​កំពត​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ​សរុប​មាន​ចំនួន​៤៣៥៦​នាក់ ស្រី​ចំនួន​២៤១០​នាក់ ក្នុងនោះ​:
​សិស្ស​ប្រឡង​ជាប់​និន្ទេស A ចំនួន​៣៧​នាក់ ស្រី​១៨​នាក់ ,​សិស្ស​ប្រឡង​ជាប់​និន្ទេស B ចំនួន​៣៨៨​នាក់ ស្រី​២៤៤​នាក់ ,​សិស្ស​ប្រឡង​ជាប់​និន្ទេស C ចំនួន​៩៧៦​នាក់ ស្រី​៦០២​នាក់​,​សិស្ស​ប្រឡង​ជាប់​និន្ទេស D ចំនួន​១៥៧៤​នាក់ ស្រី​៨៦៩​នាក់​
​និង​សិស្ស​ប្រឡង​ជាប់​និន្ទេស E ចំនួន​១៣៨១​នាក់ ស្រី​៦៧៧​នាក់​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ​សិស្ស​ប្រឡង​ជាប់​និន្ទេស A ចំនួន​៣៧​នាក់ ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ម៉ូតូ​ម៉ាក Honda Dream ២០២៣ ក្នុង​ម្នាក់​ចំនួន​១​គ្រឿង សរុប​ចំនួន​៣៧​គ្រឿង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ