ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ខួប​៣៨​ឆ្នាំ នៃ​ការចូល​កាន់តំណែង​ជា នាយករដ្ឋមន្ត្រី

​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ខួប​៣៨​ឆ្នាំ នៃ​ការចូល​កាន់តំណែង​ជា នាយករដ្ឋមន្ត្រី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារ​សម្តែង​នូវ​អំណរ​សាទរ​ដោយ​ស្មោះ​អស់ពី​ដួងចិត្ត​ជូន​ចំពោះ សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ខួប ៣៨​ឆ្នាំ នៃ​ការចូល​កាន់តំណែង​ផ្លូវការ ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៣​។​

​រយៈពេល ៣៨​ឆ្នាំ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ភាពឈ្លៀសវៃ និង​ភាព​អង់អាច​របស់ សម្តេច​តេជោ បាន​បន្សល់ទុក​នូវ​ស្នាដៃ​ដ៏​ធំធេង ជា​ប្រវត្តិសាស្ត្រ ដែល​មិន​អាច​កាត់ថ្លៃ​បាន ក្នុងការ​រំដោះ​ប្រទេស​ជាតិ​ចេញផុត​ពី​របប ប្រល័យ​ពូជសាសន៍ ប៉ុល ពត ឈាន​ដល់​ការផ្សះផ្សារ បង្រួបបង្រួម​ជាតិ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បាន​នាំមក​នូវ​ឯកភាព​ជាតិ ស្ថិរភាព​នយោបាយ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ ជូន​ប្រជាជន និង​មាតុភូមិ​ទាំងមូល​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ​ផងដែរ យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​ទេវតា​តាម​ជួយ​បីបាច់​ថែរក្សា​ប្រទាន​ពរ​ជ័យ​គ្រប់​ប្រការ​ជូន សម្ដេច​តេជោ នាយករដ្ឋមន្ត្រី សូម​បន្ត​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន បញ្ញាញាណ​ភ្លឺ​ថ្លា និង​ជន្មាយុ​យឺនយូរ ដើម្បី​បន្ត​ដឹកនាំ កសាង និង​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ថ្កុំថ្កើន​រុងរឿង​ថែមទៀត ក្រោម​ម្លប់​នៃ​សុខសន្តិភាព ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ​។​

​ជាថ្មី​ម្ដងទៀត យើងខ្ញុំ​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​តាម​ជួយ​បីបាច់​ថែរក្សា និង​ប្រទាន​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ​បវរ​មហាប្រសើរ គ្រប់ប្រការ​ជូន​ចំពោះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង បុត្រាបុត្រី ចៅប្រុស ចៅស្រី ជា​ទីស្រឡាញ់ សូម​បាន​ប្រកប​ដោយ​ពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ