ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ប្រជុំ​សាមញ្ញ​លើក​ទី​៤៣ អាណត្តិ​ទី​៣

ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ប្រជុំ​សាមញ្ញ​លើក​ទី​៤៣ អាណត្តិ​ទី​៣
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន​៖ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៣ ក្រុមប្រឹក្សា​ខេត្ត បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៣ អាណត្តិ​ទី​៣ របស់ខ្លួន ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ផងដែរ ។​

​ក្នុង​កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​ដូចជា​៖ ១/ ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤២ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​ស្តីពី​ការអនុវត្ត​ការងារ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២២, ២/ ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍​ទិសដៅ​ការងារ​បន្ត របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន​, ៣/ ពិនិត្យ និង​អនុម័ត​សេចក្តីសម្រេច ស្ដីពី​ការបង្កើត​គណៈកម្មការ​រៀបចំ​គម្រោង​ខេត្ត​ប៉ៃលិន​, ៤/ ពិនិត្យ និង​អនុម័ត​សេចក្តីសម្រេច ស្តីពី​ការកែសម្រួល​ប្រការ​១ នៃ​សេចក្ដីសម្រេច​លេខ​០៣៦/២១​សសរ ចុះ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២១ ស្តីពី​ការកែសម្រួល​សមាន​សភា​ព​គណៈកម្មាធិការ​រៀប​ចំ​ដែនដី និង​នគរូបនីយកម្ម​ខេត្ត​ប៉ៃលិន​, ៥/ ពិនិត្យ និង​អនុម័ត​សេចក្តីសម្រេច ស្តីពី​ការកែសម្រួល​ប្រការ​១ នៃ​សេចក្តីសម្រេច​លេខ​០៣៧២១​សសរ​. ចុះ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២១ ស្តីពី​ការកែសម្រួល​សមាសភាព​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ខេត្ត​ប៉ៃលិន​, និង​៦/ បញ្ហា​ផ្សេងៗ (​ពិនិត្យ និង​ពិភាក្សា​តារាង​ឧបសម្ព័ន្ធ នៃ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន អាណត្តិ​ទី​៣ ឆ្នាំ​២០២២) ។​

​ក្រោយពី​បាន​ស្តាប់​ការលើកឡើង​ពី​របៀបវារៈ និង​បញ្ហា​សំខាន់ៗ​ក្នុង​កិច្ចប្រជុំ​រួចមក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់​អាជ្ញាធរ​មូលដ្ឋាន ក្រុង​-​ស្រុក​, ឃុំ​-​សង្កាត់ ជាពិសេស​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ត្រូវ​មើល​ឡើងវិញ​នូវ​រាល់​បញ្ហា​នា​ពេលកន្លងមក មិន​ត្រូវ​ទុក​ចោល នោះទេ គឺ​ត្រូវ​ដោះស្រាយ​ជូន​ពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា ដោយ​មិន​ត្រូវ​រើសអើង ប្រកាន់​បក្សពួក​និយម និង​គ្រួសារនិយម គឺ​ត្រូវមាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​តួនាទី ភារកិច្ច និង​ជំនាញ​ការងារ​របស់​ខ្លួន ហើយ​បើ​បញ្ហា​ណា​មិន​អាច​ដោះស្រាយបាន សូម​ប្រញាប់​រាយការណ៍​មក​រដ្ឋបាលខេត្ត ដើម្បី​ធ្វើ​ការដោះស្រាយ​បាន​ទាន់ពេលវេលា ។​

​មានប្រសាសន៍​បូកសរុប​ក្នុង​កិច្ចប្រជុំ ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន បាន​កោតសរសើរ​ដល់​រដ្ឋបាល​ខេត្ត​ប៉ៃលិន ដែល​មាន​លោកជំទាវ បាន ស្រីមុំ ជា​អភិបាលខេត្ត បាន​ធ្វើ​ការអភិវឌ្ឍ​ខេត្ត ឱ្យមាន​ការរីកចំរើន​ជា​បន្តបន្ទាប់​គួរ​ជាទី​មោទន ហើយ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការដោះស្រាយ​នូវ​រាល់​បញ្ហា​នានា​ជូន​ដល់​ប្រជាពលរដ្ឋ និង​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​/​ឃុំ​មាន​សុ​វត្តិភាព នៅតាម​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ ។​

​ជាមួយគ្នានេះ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៍​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ត្រូវខិតខំ​បន្ថែមទៀត ក្នុង​ការអនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព មាន​សាមគ្គីភាព​ផ្ទៃក្នុង និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការបំពេញ​ការងា​រ ស្របតាម​គោលនយោបាយ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ព្រមទាំង​ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​៕

Filed in: ព័ត៌មានជាតិ