ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក​ឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​ក្រុមគ្រួសារ ព្រមទាំង​សហការី សូម​ផ្ញើ​សារ​អបអរសាទរ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ ថ្ងៃ​ជ័យជំនះ​៧​មករា

លោក​ឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​ក្រុមគ្រួសារ ព្រមទាំង​សហការី សូម​ផ្ញើ​សារ​អបអរសាទរ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ ថ្ងៃ​ជ័យជំនះ​៧​មករា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ឧត្ដុង្គឧត្ដម នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំ​២០២៣,
​លោក​ឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​ក្រុមគ្រួសារ ព្រមទាំង​សហការី សូម​សម្តែង​នូវ​គារវភក្តី និង​កតញ្ញុតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ជូន សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស ដែល​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត និង​បញ្ញាញាណ ក្នុង​ការបម្រើ​ប្រទេស​ជាតិ និង​ប្រជាជន ដើម្បី​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ចាប់ពី​ចំណុចសូន្យ រហូតដល់​មាន​ការអភិវឌ្ឍ​ជឿនលឿន​លើ​គ្រប់​វិស័យ​។​

​ថ្ងៃ​ជ័យជំនះ ៧​មករា ជា​មហា​ជោគជ័យ​ដ៏​ឧត្តុងឧត្តម​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា លើ​របប​អាវខ្មៅ ប៉ុល ពត និង​ជា​កំណើត​ទី​២ ដែល​មិន​អាច​បំភ្លេច​បានរ​បស់​ប្រជាជន​កម្ពុជា​គ្រប់​រូប​។​ជាថ្មី​ម្ដងទៀត នា​ឱកាស​ដ៏​មហោឡារិក​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​ប្រោស​ប្រទាន​ពរ​ជ័យ​ជូន សម្ដេច​ទាំង​ទ្វេ ព្រមទាំង​ក្រុមគ្រួសារ​ជា​ទី​ស្រឡាញ់​របស់​សម្ដេច សូម​បាន​សម​ប្រកបដោយ​ពុទ្ធពរ​ទាំង ៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​សូម​សម្រេចបាន​នូវ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ថ្មីៗ​ថែម​ទៀត ក្នុង​បេសកកម្ម​ដឹកនាំ​ប្រទេសជាតិ មាតុភូមិ ឆ្លងកាត់​ឧបសគ្គ​នានា ដើម្បី​រក្សា​សន្តិភាព​ឲ្យបាន​គង់វ​ង្ស ស្ថិតស្ថេរ​ជា​និច្ច​និរន្តរ៍​លើ​គ្រប់​វិស័យ ឲ្យ​កាន់តែ​សម្បូរ​រុងរឿង​៕

Filed in: ព័ត៌មានជាតិ