ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ថ្ងៃ​ទិវា​ជ័យជម្នះ ៧ មករា​, អតីត​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ផ្សេងៗ​ជាង​១​ពាន់​នាក់​នៅ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ស្ម័គ្រចិត្ត​មក​រួមរស់​ជាមួយ​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា

​ថ្ងៃ​ទិវា​ជ័យជម្នះ ៧ មករា​, អតីត​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ផ្សេងៗ​ជាង​១​ពាន់​នាក់​នៅ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ស្ម័គ្រចិត្ត​មក​រួមរស់​ជាមួយ​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ លោក បោ​ន ប៊ិន សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូល​ដា្ឋន​ស្រុក​ភ្នំស្រុក នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​១,០៣៤​នាក់ ដែល​ជា​អតីត​អ្នកគាំទ្រ​គណបក្ស​នយោបាយ​ផ្សេងៗ នៅក្នុង​ស្រុក​ភ្នំស្រុក មក​សុំ​ចូល​មក​រួមរស់​ជីវភាព​ជាមួ​យ​គណ​បក្ស​ប្រជាជន​កម្ពុជា​។​

​ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ថ្មី​ទាំង​១,០៣៤​នាក់​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ភ្នំស្រុក ប្រធាន​គណៈកម្មកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ស្រុក សមាជិក​-​សមាជិកា​បក្ស​នៅ​មូលដ្ឋាន​ផង​ដែរ​។​

​តំណាង​សមាជិក​ទាំង ១,០៣៤​នាក់ ដែល​ស្ម័គ្រចិត្ត​រួមរស់​ជីវភាព​ជាមួយ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើង​ដោយ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​នូវ​គោលនយោបាយ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​នាំមក​នូវ​សន្តិភាព​ពេញលេញ​ជូន​មាតុភូមិ ព្រមទាំង​បាន​អភិវឌ្ឍន៍​ប្រទេសជាតិ លើ​គ្រប់​វិស័យ​ឱ្យមាន​ការរីក ចម្រើន​លើ​គ្រប់​វិស័យ​ឱ្យ​ប្រែប្រួល​ឆាប់រហ័ស គួ​ជាទី​មោទនភាព​ក្រៃលែង​។ ដោយ​ពិនិត្យឃើញ​ជាក់ច្បាស់​យ៉ាង​ដូច្នេះ ពួកគាត់​មាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​សម្រេចចិត្ត​ចូលរួម​ជីវភាព នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ឥត​ងាករេ​ជា​រៀងរហូត​។​

​នា​ឱកាស​នោះ​លោក បោ​ន ប៊ិន ក៏​បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​សមាជិក​ថ្មី ដែល​បាន​ស្ម័គ្រចិត្ត​រួមរស់​ជីវភាព​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ផងដែរ​។ ជាមួយគ្នា​នោះ លោក​បាន​រំ​ឮ​ក​ពី​ប្រវិត្ត​ការតស៊ូ​របស់​កម្ពុជា ដែល​បាន​ហែល ឆ្លងកាត់​សង្គ្រាម​រ៉ាំរ៉ៃ​ការកាប់សម្លាប់​ជាតិ​សាសន៍​ឯង​យ៉ាង​សាហាវ​ព្រៃ​ជា​ទីបំផុត ពី​របប​ខ្មែរក្រហម ប៉ុល ពត​។​

​លោក បោ​ន ប៊ិន បានបញ្ជាក់​ថា ដោយ​មាន​ស្មារតី​ជ័យជំនះ ៧ មករា គឺជា​ការ​ផ្តល់​កំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានឱកាស​ជួបជុំគ្នា​យ៉ាង​សប្បាយ​រីករាយ គ្មាន​ការភ័យខ្លាច និង​មាន​ការអភិវឌ្ឍ គ្រប់​ទីកន្លែង ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​តស៊ូ​រំដោះជាតិ​មាតុភូមិ ចេញពី​របប​ដ៏​ខ្មៅ​ងងឹត ជូន​ប្រជាជន​កម្ពុជា ដែល​ចង​ចាំ​មិន​ភ្លេច​នូវ​សោកនាដកម្ម​ដ៏​សាហាវ​ព្រៃផ្សៃ​។ ចំណុច​ទាំងអស់​នេះ ហើយ​បើ​គ្មាន​សុខសន្តិភាព​នោះទេ ពិត​ណាស់​របប​ដ៏​ខ្មៅ​ងងឹត​ក៏​មិន​អាច​រលត់ទៅវិញ​នោះដែរ​។​

​សូមបញ្ជាក់​ថា សមាជិក​-​សមាជិកា ដែល​បាន​ស្ម័គ្រចិត្ត​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង ១,០៣៤​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​៖ អង្ករ​២៥ គីឡូក្រាម​, សា​រ៉ុង​០១ រួម​នឹង​ថវិកា​ចំនួន​២​ម៉ឺន​រៀល​។ ក្រុម​ការងារ​មូលដ្ឋាន ស្រុក​ចំនួន ២៦​នាក់​ក្នុង​ម្នាក់​ទទួលបាន សា​រ៉ុង​០១, ទឹកក្រូច​០១​យួរ​, មី​០១​កេស និង​ថវិកា​ចំនួន​៤​ម៉ឺន​រៀល​។ ដោយឡែក​ក្រុម​ការងារ​មូលដ្ឋាន​ឃុំ​-​ភូមិ​ចំនួន ៧១​នាក់ ក្នុង​ម្នាក់​ទទួលបាន​ទឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ចំនួន​០១​កេស​, សា​រ៉ុង​០១, ទឹកក្រូច​០១​យួរ​, មី​០១​កេស និង​ថវិកា ៤​ម៉ឺន​រៀល​ផងដែរ​៕RT

Filed in: ព័ត៌មានជាតិ