ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ទិវា​ជ័យជម្នះ ៧ មករា​, អភិបាលខេត្ត​កំពង់ស្ពឺ អំពាវនាវ​ប្រជា​ជនរួមជាតិ រួមគ្នា​ថែរក្សា​សន្តិភាព និង​កម្ចាត់​ក្រុម​នយោបាយ​ជ្រុលនិយម ដែល​ចង់​បំផ្លាញ​ដល់​សុខ​សន្តិភាព​កម្ពុជា

ទិវា​ជ័យជម្នះ ៧ មករា​, អភិបាលខេត្ត​កំពង់ស្ពឺ អំពាវនាវ​ប្រជា​ជនរួមជាតិ រួមគ្នា​ថែរក្សា​សន្តិភាព និង​កម្ចាត់​ក្រុម​នយោបាយ​ជ្រុលនិយម ដែល​ចង់​បំផ្លាញ​ដល់​សុខ​សន្តិភាព​កម្ពុជា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង​ស្ពឺ​)៖ លោក យឹម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ រួម​នឹង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ ប្រជាពលរដ្ឋ សិស្សានុសិស្ស​ជិត ៦,០០០​នាក់ នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០៣​នេះ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៤៤​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៣) នា​មុខ​សាលាខេត្ត​កំពង់ស្ពឺ ដ៏​មហា​ឡា​រឹក​ក្រៃលែង​។​

​បន្ទាប់ពី​បាន​អាន​សារ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​, លោក វ៉ី សំណាង បាន​លើកឡើង​ថា «​ក្នុងនាម​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា នាំ​គ្នា​ថែរក្សា​ការពារ​នូវ​សុខ សន្តិភាព​របស់​ប្រទេស​កម្ពុជា​នៃ​យើង ដែល​មាន​សព្វថ្ងៃនេះ ហើយ​ទប់ស្កាត់ និង​កម្ចាត់​នយោបាយ​ជ្រុលនិយម ដែល​ចង់​បំផ្លាញ​ដល់​សុខ​សន្តិភាព​របស់​ប្រទេសជាតិ​»​។​

​លោក​អភិបាលខេត្ត​កំពង់ស្ពឺ បាន​បន្ថែមថា ៤៤​ឆ្នាំ​កន្លងទៅនេះ គឺជា​៤៤​ឆ្នាំ នៃ​សាមគ្គីភាព​៤៤​ឆ្នាំ នៃ​ការតស៊ូ​អនុវត្ត​គ្រប់​កិច្ចការ​ប្រកបដោយ វីរភាព និង​ជា​៤៤​ឆ្នាំ នៃ​ជ័យជម្នះ​របស់​ប្រជាជន​កម្ពុជា​។ ការតស៊ូ​ពុះពារ​របស់​យើង បាន​កែប្រែ​មាតុភូមិ​ពី ទឹកដី​មរណៈ មក​ជា​ទឹកដី​លូតលាស់​ដ៏​ស្រស់បំព្រង​ប្រកបដោយ​មោទនភាព​បំផុត ដែល​បាន​បង្កើន​ជំនឿ និង​ពង្រឹង​ការតាំង​ចិត្ត​របស់​យើង ដើម្បី​សម្រេច​នូវ​សមិទ្ធផល​ថ្មីៗ​ទៀត​ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​ការកសាង​អនាគត​ដ៏​រុងរឿង​សម្រាប់​កូនចៅ​យើង​គ្រប់​ជំនាន់​ត​ទៅ​មុខ​ទៀត ដោយ​គ្មាន​ការកើតមាន​ជាថ្មី​នូវ​សង្គ្រាម​ការបែកបាក់​ជាតិ និង​អំពើ​ប្រល័យពូជសាសន៍​ដូច​ពី​អតីតកាល​ឡើយ​។​

​សូមបញ្ជាក់​ថា ដើម្បី​អបអរសាទរ​ខួប​៤៤​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បានរៀបចំ​ឱ្យមាន​ការលេង​របាំ​អបអរ និង​ការប្រគុំ​តន្ត្រី​ជូន​អ្នកចូលរួម​ទស្សនា​មើល​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ