ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ សមិទ្ធិផល​តម្លៃ​ជាង​៣៧​ម៉ឺន​ដុល្លារ​នៅ​វត្ត​ល្ងើ​ន ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ សមិទ្ធិផល​តម្លៃ​ជាង​៣៧​ម៉ឺន​ដុល្លារ​នៅ​វត្ត​ល្ងើ​ន ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង​: លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជេី​ញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​១​ខ្សែ ស្រះ​ទឹក កុដិ ដំបូល​សាលា​ឆាន់ និង​វេទិកា​កិត្តិយស ដែល​ចំណាយ​ថវិកា​សាងសង់​អស់​៣៧១.៥៧០$ នៅ​វត្ត​ល្ងើ​ន ស្ថិតក្នុង​ភូមិ​ព្រៃ​ពោធិ៍ ឃុំ​ដូនស ស្រុក​ស្វាយជ្រំ ខេត្ដ​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០២៣ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​ជានិច្ចកាល​សម្តេច​ទាំង​ទ្វេ​តែងតែមាន​មនោសញ្ចេតនា​ស្រលាញ់​រាប់អាន​និង​រួមសុខទុក្ខ​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​ជួយ​ដោះស្រាយ​ទុក្ខលំបាក​សព្វបែបយ៉ាង​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​។​

​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា សមិទ្ធផល​ដែល​បាន​បាន​ដាក់​សម្ពោធ​ក្នុងថ្ងៃនេះ​គឺ​ដោយសារតែ​ប្រទេស​មាន​សុខ​សន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​អាច​ប្រារព្ធ​ពិធី​សាសនា​ទៅតាម​បែប​ប្រពៃណី​រៀងៗ​ខ្លួន ។​

​លោកស្រី​ក៏​បាន​ថ្លែងអំណរគុណ លោកស្រី ឧកញ៉ា យូ លឹម ឧកញ៉ា សួង ធឿន ព្រមទាំង​ក្រុមគ្រួសារ សប្បុរជន​ជិត​ឆ្ងាយ​ដែល​បាន​ចូលរួម​ដោយ​ទឹក​ចិត្តសប្បុរស​ជ្រះថ្លា​កសាង​ផ្លូវ​១​ខ្សែ ស្រះ​ទឹក និង​កុដិ​នៅ​វត្ត​ល្ងើ​ន ស្ថិតក្នុង​ភូមិ​ព្រៃ​ពោធិ៍ ឃុំ​ដូនស ស្រុក​ស្វាយជ្រំ ខេត្ដ​ស្វាយរៀង យើង​នេះ ឱ្យ​លេចចេញ​ជា​សមិទ្ធផល​រួចរាល់​ជា​ស្ថាពរ ហើយ​រៀបចំ​ពិធី​សម្ពោធ​ឆ្លង​យ៉ាង​អធិកអធម​នា​ឱកាស​នេះ​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ មន្ដ្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ទូទាំង​ស្រុក​ស្វាយជ្រំ រួម​ជាមួយ​រដ្ឋបាល​ខេត្ដ​ស្វាយរៀង​បន្ដ​បំពេញ​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ថែម​ទៀត ជា​ពិសេស​ត្រូវ​ចុះ​ឱ្យ​ដល់​មូលដ្ឋាន​ជាក់ស្ដែង ក្ដាប់​ឱ្យ​ច្បាស់លាស់​ពី​កង្វះខាត សំណូមពរ​ផ្សេងៗ​ដែល​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ត្រូវការ​ជា​ចាំបាច់ ដើម្បី​រួមចំណែក​កាត់បន្ថយ​ការលំបាក ភាពក្រីក្រ និង​ជួយ​លើកកម្ពស់ ជីវភាព​រស់នៅ​របស់​ពួកគាត់​ឱ្យ​កាន់តែ​ល្អប្រសើរ ជា​ពិសេស​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​អនុវត្ត​នូវ​វិធានការ ៣​ការពារ និង​៣​កុំ ឱ្យបាន​ខ្ជាប់ខ្ជួន ដេ​ី​ម្បី​បង្ការ​នូវ​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ និង​ជំងឺឆ្លង​ផ្សេងៗ ចូល​ក្នុង​សហគមន៍​៕

Filed in: ព័ត៌មានជាតិ