ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សែន​ក្រុង​ពាលី និង​អភិសេក​រូបសំណាក បារមី​លោកតា លោកយាយ ព្រះ​ពោធិ​ព្រឹក ថែរក្សា​ខេត្តស្វាយរៀង

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សែន​ក្រុង​ពាលី និង​អភិសេក​រូបសំណាក បារមី​លោកតា លោកយាយ ព្រះ​ពោធិ​ព្រឹក ថែរក្សា​ខេត្តស្វាយរៀង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ស្វាយរៀង​)៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង បាន​អញ្ជេី​ញ​ចូលរួម​ក្នុង​ពិធីសែនក្រុង​ពាលី និង​អភិសេក​រូបសំណាក​បារមី​លោកតា លោកយាយ​ព្រះ​ពោធិ​ព្រឹក​ថែរក្សា​ខេត្តស្វាយរៀង ស្ថិត​នៅ​អាស្រម​ថ្មី សួនច្បារ ឯកឧត្តម​ហុក​ឡងឌី​(​សួន​ពោធិ​ព្រឹក្សា​) ស្ថិតក្នុង​ភូមិ​រោងបន្លែ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ថ្ងៃ​សុក្រ ១៥ កើត ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ពស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០២៣ ។ ពិធី​នេះ​មាន​ការចូលរួម​ពី ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ព្រមទាំង​លោក លោកស្រី មន្ទីរ​ជុំវិញ​ខេត្ត ក្រុមការងារ និង​មន្ត្រី​ពាក់​ពន្ធ័​ជាច្រើន​រូប​ផង​ដែរ​។​

​សូមបញ្ជាក់​ថា អាស្រម​ថ្មី​បារមី​លោកតា​លោកយាយ​ព្រះ​ពោធិ​ព្រឹក ដែល​បាន​រៀបចំ​ពិធីសែនក្រុងពាលី​នា​ព្រឹក​នេះ គឺ​ជាទី​គោរព​សក្ការបូជា សម្រាប់​ថ្នាក់ដឹកនាំ​ខេត្ត និង​ប្រជាពលរដ្ឋ​មក​បន់ស្រន់​សុំ​សេចក្តីសុខ​ចម្រេី​ន ហើយ​សួនច្បារ​ឯកឧត្តម ឧត្តមសេនីយ៍ ហុក​ឡងឌី​(​សួន​ពោធិ​ព្រឹក្សា​)​ក៏​ជា​ទីកន្លែង​សម្រាប់​ប្រជាពលរដ្ឋ​ខេត្ត​ស្វាយរៀង​ហាត់ប្រាណ​និង​ដើរ​លេង​កម្សាន្ត​ផងដែរ​។​

​ប្រជាពលរដ្ឋ​ខេត្ត​ស្វាយរៀង​បាន​លើកឡើង​ថា លោកជំទាវ​កិត្តិ​សង្ហ​ហ​បណ្ឌិត​ម៉ែន សំអន ដែល​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ខេត្ត​ស្វាយរៀង​តែងតែ​ចុះ​ជាប់​ជាប្រចាំ​ជួប​ប្រជាពលរដ្ឋ​ដោះស្រាយ​ទុក្ខលំបាក​នានា​និង​បាន​ជំរុញ​ដល់​អាជ្ញាធរ​ដើម្បី​អភិវឌ្ឍន៍​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​ឲ្យមាន​ការរីកចម្រើន​ជា​បន្ត​បន្ទាប់ផង​ដែរ​។​

​ជាមួយគ្នា​នេះ​ក្នុង​អាណត្តិ​ដឹកនាំ​របស់ ឯកឧត្តម ម៉ែន វិបុល ជា​អភិបាលខេត្ត​ស្វាយរៀង​ពលរដ្ឋ​សង្កេតឃើញថា បាន​កែរ​ប្រែ​មុខមាត់​ខេត្តស្វាយរៀង លើកកម្ពស់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​បាន​ជំរុញ​កំណើន​សេដ្ឋកិច្ច ឲ្យមាន​សន្ទុះ​ខ្លាំងក្លា​ឡើង តាមរយៈ​ការទាក់ទាញ អ្នកវិនិយោគ​មក​បណ្តាក់ទុន នៅក្នុង​ទឹកដី​ខេត្ត​ស្វាយរៀង បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ ធ្វើ​នៅ​មូលដ្ឋាន​រាប់ម៉ឺន​នាក់ បាន​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ឲ្យមាន​ជីវភាព​ធូរធា​បានមួ​យក​ម្រិត ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ