ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​តីត​អភិបាលរង​ខេត្ត​កែប​ លោក ភូ លិ កំពុង​ត្រូវបាន​សមត្ថកិច្ច​តាម​ស្វែងរក​ចាប់ខ្លួន

​តីត​អភិបាលរង​ខេត្ត​កែប​ លោក ភូ លិ កំពុង​ត្រូវបាន​សមត្ថកិច្ច​តាម​ស្វែងរក​ចាប់ខ្លួន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កែប​៖ មកទល់​នឹង​ពេលនេះ សមត្ថកិច្ច​ខេត្ត​កែប កំពុង​ស្វែងរក​ចាប់ខ្លួន​អតីត​អភិបាលរង​ខេត្ត​កែប គឺ​លោក ភូ លិ ពាក់ព័ន្ធ​ករណី​អំពើហិង្សា និង​បៀតបៀន​កេរ្តិ៍ខ្មាស់​លើ​ស្ត្រី ២​រូប កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​។​

​លោក ប៉ូ​ង សុ​ខេង ស្នងការរង​នគរបាល​ខេត្ត​កែប ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ បានបញ្ជាក់​ថា ពេល​នេះ​កម្លាំង​សមត្ថកិច្ច​កំពុង​ស៊ើប​ស្វែងរក​អតីត​អភិបាលរង​ខេត្ត​កែប ដែល​បាន​ប្រើ​អំពើហិង្សា​ធ្ងន់ធ្ងរ និង​បៀតបៀន​កេរ្តិ៍ខ្មាស​ទៅលើ​ស្ត្រី​ខ្មែរ​ជា​មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​កែប​។ អំពើហិង្សា​របស់​លោក ភូ លិ បណ្តាលឲ្យ​ស្ត្រី​ជា​ប្រធាន​ការិយាល័យ នៃ​សាខា​ពន្ធដារ​ខេត្ត​កែប ត្រូវរបួស​ធ្ងន់ធ្ងរ ហើយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់ ត្រូវ​គ្រូពេទ្យ​ដេរ​របួស​ដល់​ទៅ​១៦​ថ្នេរ​។ រីឯ​ស្ត្រី​ជា​មន្ត្រី​ពន្ធដារ​ម្នាក់ទៀត ក៏​រង​ការ​បៀតបៀន​ពី​លោក ភូ លិ ដែរ​។ នេះ​បើ​តាម​ព័ត៌មាន​ក្នុង​ញត្តិ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​អំពើហិង្សា​នេះ​កើតឡើង​ក្នុង​ពិធីជប់លៀង​ឡើងតំ ណែ​ង​ប្រធាន​ថ្មី នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កែប​កាលពី​យប់​ថ្ងៃ ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២២​។ ភ្លាមៗ​គឺ​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ​លោក​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​សម្រេច​បណ្ដេញ​ចេញពី​តំណែង​។​

​ប្រភព​ពី​មន្ត្រីរាជការ​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កែប​មើលឃើញថា ប្រសិនបើ​សមត្ថកិច្ច​មិន​ដុតដៃដុតជើង​ឲ្យ​ខ្លាំងក្លា​ទេនោះ លោក ភូ លិ អាច​នឹង​រួច​ផុត​ពី​សំណាញ់​ច្បាប់​នៅ​គ្រា​ដែល​ប្រជាពលរដ្ឋ​រិះគន់​ទង្វើ​របស់​លោក ក្នុងនាម​ជា​អ្នក​ដឹកនាំ​ខេត្ត​មួយរូប​ប៉ុន្តែ​អត្តចរិត​មិន​ថ្លៃថ្នូរ​៕

 

Filed in: ព័ត៌មានជាតិ