ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង សូម​គោរព​ជូនពរ សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុង​ឱកាស​ខួប ៤៧​ឆាំ្ន នៃ​ចំណងអាពាហ៍ពិពាហ៍​

​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង សូម​គោរព​ជូនពរ សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុង​ឱកាស​ខួប ៤៧​ឆាំ្ន នៃ​ចំណងអាពាហ៍ពិពាហ៍​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រៃវែង​) ៖​ឯកឧត្តម ជា សុ​មេធី អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រៃវែង និង​លោកជំទាវ ព្រម​ទាំង​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត សូម​គោរព​ជូនពរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ខួប ៤៧​ឆាំ្ន នៃ​ចំណងអាពាហ៍ពិពាហ៍​។​

​នៅក្នុង​ឱកាស​ដ៏​សិរី​មង្គល​លា​ភិរម្យ​ប្រសើរ​ថ្លៃថ្លា​នៃ​ខួប​៤៧​ឆ្នាំ នៃ​ចំណងអាពាហ៍ពិពាហ៍​របស់ សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០២៣ យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្ដែង​នូវ​សេចក្តី​អំណរ​សាទរ​ដ៏​ស្មោះ​អស់ពី​ដួងចិត្ត និង​សូម​បួងសួង​ដល់​ទេវតា សូម​ប្រសិទ្ធពរ​ជ័យ​ដល់ ចំណង​អាពាហ៍ពិពាហ៍ ឱ្យ​កាន់តែ​ផ្អែម​ល្ហែម ត្រជាក់ត្រជុំ​ដូច​ទឹកអម្រឹត និង​សូម​ប្រោះព្រំ​នូវ​សព្ទសាធុការពរ​បវរ​សួស្ដី សិរី​មង្គល វិបុល​សុខ មហាប្រសើរ ចូល​មាន​ដល់ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​ប្រកបដោយ សុខភាព​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន អាយុ​យឺនយូរ និង​ប្រាជ្ញា​ឈ្លាសវៃ ដើម្បី​ដឹកនាំ​នាវា​កម្ពុជា ឱ្យ​កាន់តែ​ជោគជ័យ​ថែមទៀត ក្នុង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ជូន ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​នក្ខត្តឫក្ស​វិសេសវិសាល​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​បួងសួង​ដល់​គុណព្រះរតនត្រ័យ និង​វត្ថុ​ស័ក្កិសិទ្ធិ​ទាំងឡាយ​គ្រប់ទិសទី សូម​ជួយ​តាម​ថែរក្សា និង​ជួយ​ជ្រោមជ្រែង​ប្រោះព្រំ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រាបុត្រី ចៅប្រុស​ចៅស្រី​ជា​ទី​ស្រឡាញ់​ទាំងអស់ សូម​សម​ប្រកបដោយ​ពុទ្ធពរ​ដ៏​ប្រសើរ​ថ្លៃថ្លា​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ ជានិច្ច​និរន្តរ៍ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ