ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ចំណងដៃ​ឆ្នាំំ​ថ្មី​២០២៣ ដល់​ប្រជាពលរដ្ឋ ផ្លូវ​បេតុង ជិត​៥០០​ម៉ែត្រ នៅ​ភូមិ​ព្រះ​ក្រញូង ឃុំ​សម្បត្តិ​មានជ័យ ត្រូវបាន​ដាក់​អោយ​ដំណើរការ​ឆ្លងកាត់​ ​

​ចំណងដៃ​ឆ្នាំំ​ថ្មី​២០២៣ ដល់​ប្រជាពលរដ្ឋ ផ្លូវ​បេតុង ជិត​៥០០​ម៉ែត្រ នៅ​ភូមិ​ព្រះ​ក្រញូង ឃុំ​សម្បត្តិ​មានជ័យ ត្រូវបាន​ដាក់​អោយ​ដំណើរការ​ឆ្លងកាត់​ ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោក ស៊ូ ម៉ុល អភិបាលស្រុក​រមាស​ហែក បាន​ថ្លែងថា ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី ចំណងដៃ​ថ្មី​ឆ្នាំំ​២០២៣ ផ្លូវ​បេតុង​ស​សៃដែក សម្រាប់ នៅ​ភូមិ​ព្រះ​ក្រញូង ឃុំ​សម្បត្តិ​មានជ័យ ត្រូវបាន​ដាក់​អោយ​ដំណើរការ​សម្រាប់​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ​ឆ្លងកាត់​។​

​​លោក​ស៊ូ​ម៉ុល បាន​បន្តថា សូម​អគុណ​សន្តិភាព បើ​មិន​មាន​សុខ​សន្តិភាព​ក៏​មិន​មាន​ការអភិវឌ្ឍន៍រ​ហូត​ដល់​សព្វថ្ងៃនេះ ពិសេស​ក្នុង​ថ្ងៃ​ដាក់អោយ​ដំណើរការ​ផ្លូវ​បេតុង​នា​ថ្ងៃនេះ​ដើម្បី​ឆ្លើយតប និង​ជា​តម្រូវការ ចាំបាច់​របស់​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ក្នុងការ​ធ្វើ​ដំណើរ​ផងដែរ​។​

លោក​បាន​បន្តថា ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក សៅ​សុខា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក ដែល​ជា​និច្ចកាល​លោក តែងតែ​យកចិត្តទុកដាក់​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​បាន​កសាង​សមិទ្ធផល​នានា​ជាច្រើន នៅ​ទូទាំង​ស្រុក​រមាស​ហែក​ផងដែរ​។

​ជាមួយគ្នានេះ លោក ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ​នៅ​ភូមិ​ព្រះ​ក្រញូង ឃុំ​សម្បត្តិ​មានជ័យ​ នៅពេល​ទទួលបាន​សមិទ្ធ​ផល​ថ្មី ផ្លូវ​ចាក់​បេតុង​មួយ​ខ្សែ​នេះ​ហើយ​សូម​ចូលរួម​ថែរក្សា​ឱ្យបាន​គង់វង្ស ទុកជា​សម្បត្តិ​រួម​របស់​យើងទាំងអស់គ្នា ពិសេស​បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​មន្ត្រី លោក​មេឃុំ ស្មៀន លោកនាយ​ប៉ុស្តិ៍ មណ្ឌល​សុខភាព និង​មេភូមិ ដែលជា​អ្នក​ដើរតួនាទី​យ៉ាងសំខាន់ និង​ជា​អ្នក​ដោះស្រាយ​នូវ​សំណូមពរ និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ទាំងនេះ​គឺ​ត្រូវ​រួមគ្នា​ប្រឹងប្រែង​ដោះស្រាយ​ជូន​គាត់ ឱ្យបាន​ទាន់​ពេលវេលា​និង​បន្ត​ចូលរួម​ទៅ​ចាក់​វាក់​សាំង​ដូស​ជំរុញក៏​ដូចជា​ដូសទី​៦​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ត​១៩​ឆ្លង​សាជាថ្មី​៕

Filed in: ព័ត៌មានជាតិ