ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម ដែល​ទើប​ប្រកាស​ចូល​កាន់តំណែង ប្ដេជ្ញា​បំពេញការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ចំពោះ​តួនាទី ភារកិច្ច​ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម ដែល​ទើប​ប្រកាស​ចូល​កាន់តំណែង ប្ដេជ្ញា​បំពេញការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ចំពោះ​តួនាទី ភារកិច្ច​ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​)៖ លោក​ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ត្រូវបាន​ប្រកាស​ឲ្យចូល​កាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៣​នេះ ក្រោម​អធិបតីភាព នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, លោក ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​។​

​ក្រោយ​ទទួល​បាន​ប្រកាស​ចូល​កាន់​តំណែង​ជា​ផ្លូវការ​ហើយ​នោះ លោក​ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ក៏​បាន​ធ្វើ​ការប្ដេជ្ញា​ចិត្ត​នៅ​ចំពោះ​មុខ​គណៈអធិបតី​ភាព និង​ភ្ញៀវកិត្តិយស ដូចខាងក្រោម​៖
*​ទី​១៖ ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ​
*​ទី​២៖ ការពារ​ដាច់ខាត​ចំពោះ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រសូត្រ​ចេញពី​ឆន្ទៈ​រាស្ដ្រ និង​ចូលរួម​អនុវត្ត​ឲ្យសម្រេចបាន​ជោគជ័យ​នូវ​គ្រប់​កម្មវិធី​នៅ​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​
*​ទី​៣៖ គោរព និង​អនុវត្ត​ម៉ឺងម៉ាត់​តាម​ច្បាប់ បទបញ្ញត្តិ បទបញ្ជា និង​គោលការណ៍​នានា​របស់​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់ ជាពិសេស​បទបញ្ជា ០០៦ របស់​កងកម្លាំង​នគរបាលជាតិ​
*​ទី​៤៖ ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ប្រកប​ដោយ​គុណធម៌ បង្កើន​ចំណង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​រឹងមាំ រួមសុខ​រួមទុក្ខ​ជាមួយ​មន្ត្រី​គ្រប់​កាលៈទេសៈ​។ ទន្ទឹម​នោះ ខិតខំ​លើកកម្ពស់​គុណភាព​មន្ត្រី ទាំង​សមត្ថភាព​ជំនាញ វិន័យ សីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សំដៅ​លើកស្ទួយ​កិត្តិយស និង​កិត្យានុភាព​របស់​កងកម្លាំង​នគរបាល​ជាតិ​
*​ទី​៥៖ តម្កល់​ផលប្រយោជន៍​អង្គភាព​ខ្ពស់ ដោយ​ខិតខំ​បន្ត​កសាង​បណ្តា​អង្គភាព​ចំណុះ​ស្នងការដ្ឋាន ឲ្យ​ស័ក្កិសម​ជា​បង្អែក​ផ្នែក​សន្តិសុខ​យ៉ាងរឹងមាំ សម្រាប់​ប្រជាពលរដ្ឋ​
*​ទី​៦៖ បង្កើន​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត ក៏​ដូចជា​ខេត្ត​ជាប់​ព្រំប្រទល់ និង​ខេត្ត​កំពង់ចាម ដើម្បី​ការពារ​សន្តិភាព ធានា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​
*​ទី​៧៖ លើកកម្ពស់​ការងារ​អនុវត្ត​គោលនយោបាយ «​ភូមិ ឃុំ​សង្កាត់ មាន​សុវត្ថិភាព​» ដោយ​ខិតខំ​ជំរុញ​ការផ្តល់​សេវា​តម្រូវការ​ចាំបាច់ សេវា​ផ្នែក​សន្តិសុខ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ជូន​ប្រជាពលរដ្ឋ​ដោយ​ភក្តីភាព និង​មាន​តម្លាភាព សំដៅ​បង្កើន​ភាពកក់ក្តៅ និង​ការជឿជាក់​របស់​ប្រជាពលរដ្ឋ មកលើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​។​
​សូមជម្រាបថា លោក​ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ត្រូវបាន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ចេញ​ប្រកាស​តែងតាំង​ជា​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម ជំនួស​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ដែល​ត្រូវ​ចូលនិវត្តន៍​។ មុន​ត្រូវ​បាន​ចូលកាន់​តំណែង​នេះ លោក​ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ជា​ស្នងការរង​នគរបាល​ខេត្ត​កំពង់ចាម ទទួល​ផែនកា​រងារ​ព្រហ្មទណ្ឌ​៕RT

Filed in: ព័ត៌មានជាតិ