ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ជន​ចាស់ជរា​៥០​នាក់​នៅ​ខេត្ត​ប៉ៃលិន ទទួលបាន​ប្រាក់ឧបត្ថម្ភ​១០​ម៉ឺន​រៀល​ប្រចាំខែ ពី​មូលនិធិ​ចាស់ជរា​របស់​លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន​

ជន​ចាស់ជរា​៥០​នាក់​នៅ​ខេត្ត​ប៉ៃលិន ទទួលបាន​ប្រាក់ឧបត្ថម្ភ​១០​ម៉ឺន​រៀល​ប្រចាំខែ ពី​មូលនិធិ​ចាស់ជរា​របស់​លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០២៣ ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាម​ឯកឧត្តម អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​ក្រុមការងារ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​ថវិកា​មូលនិធិ​ចាស់ជរា របស់​ឯកឧត្តម អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ ប្រចាំ​ខែ​មករា ជូន​ដល់​លោកយាយ លោកតា ចាស់ជរា គ្មាន​ទីពឹង​ទូទាំង​ខេត្ត ចំនួន​៥០​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​១០០.០០០​រៀល ។​

​ក្នុង​ឪ​កាស​នោះ​ដែរ​ឯកឧត្តម សៅ សារ៉ាត់ តំណាង​ឲ្យ​ឯកឧត្តម អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បានឱ្យដឹងថា​៖ ដោយ​មើលឃើញ​ពី​ការលំបាក របស់​លោកយាយ លោកតា ដែល​មាន​វ័យ​ចំណាស់ ពិបាក​ក្នុង​ការប្រកប​របរ​រ​ក​ស៊ី លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធានមូនិ​ធិ និង​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន តែង​យកចិត្តទុកដាក់ ដល់​ចាស់ជរា ជន​គ្មាន​ទីពឹង ព្រមទាំង​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លូន ដើម្បី​ធ្វើ​ការឧបត្ថម្ភ​ប្រចាំខែ ដល់​លោកយាយ លោកតា សម្រាប់​ដោះស្រាយ​ក្នុង​ជីវភាព​ផងដែរ ។

​ឯកឧត្តម សៅ សារ៉ាត់ បាន​ឱ្យដឹង​បន្ត​ថា​៖ មូលនិធិ​នេះ បាន​បង្កើតឡើង​ក្នុង​គោលបំណង និង​ទិសដៅ​ជួយ​ដល់​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង មាន​ជីវភាព​ខ្សត់ខ្សោយ និង​មាន​អាយុ​ចាប់ពី​៧០​ឆ្នាំ​ឡើង​ទៅ ដែល​ពុំមាន​លទ្ធភាព​អាច​ចេញទៅ​ប្រកប​មុខរបរ​ដើម្បី​ចិញ្ចឹមជីវិត​បាន ក៏ដូចជា ការជួយ​លើកកម្ពស់​កម្រិតជីវភាព និង​បំប៉ន​ថែ​រទាំ​សុខភាព​លោកយាយ លោកតា ដោយ​មិន​ប្រកាន់​បក្ខពួក និង​និន្នាការ​នយោបាយ​ឡើយ ព្រោះ​មនុស្ស​ចាស់ គឺ​មាន​គុណបំណាច់​ធំធេង​ណាស់ ក្នុង​ការជួយ​អប់រំ ប្រៀនប្រដៅ ដល់​កូនចៅ​ជំនាន់​ក្រោយៗ ឱ្យ​ប្រព្រឹត្តិ​តែ​អំពើ​ល្អ​។ បន្ថែម​លើ​នេះ ឯកឧត្តម ក៏​បាន​អំពាវនាវ​ដល់ ដល់​លោកយាយ លោកតា ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​បង្ការ ទប់ស្កាត់ ការពារ ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ព្រោះ​រហូតមកដល់​ពេលនេះ កូ​វីដ​មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​យើង​នៅ​ឡើយ​ទេ ដោយ​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ចូលរួម​គោរព​អនុវត្តន៍​នូវ​វិធាន​ចាំបាច់​នានា​របស់​រាជរដ្ឋាភិបាល​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​៖ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​លោក​យាយ លោកតា ក្រុមការងារ​មូលនិធិ​ត្រូវ​បាន​សហការ​ជាមួយ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បែងចែក​ជា​៣​ក្រុម គឺ​ក្រុម​ទី​១ បើក​ផ្ដល់​ជូន​លោកយាយ លោកតា​នៅ​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ក្រុមទី​២ នៅ​សាលាឃុំ​អូរអណ្តូង និង​ក្រុម​ទី​៣ នៅ​សាលាឃុំ​ស្ទឹងត្រង់ ដោយ​មូលនិធិ បាន​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ដល់​លោកយាយ លោកតា ចាស់ជរា ចំនួន ៥០​នាក់​ដោយ ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ចំនួន ១០​ម៉ឺន​រៀល ផងដែរ ៕​អត្ថបទ សេន ត​

Filed in: ព័ត៌មានជាតិ