ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយក​អំណោយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា និង​លោកជំទាវ កែ សួន​សុ​ភី ទៅ​ចែកជូន​ដល់​កុមារ​កំព្រា វិសាខា​នៃ​ក្តីសង្ឃឹម​

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយក​អំណោយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា និង​លោកជំទាវ កែ សួន​សុ​ភី  ទៅ​ចែកជូន​ដល់​កុមារ​កំព្រា វិសាខា​នៃ​ក្តីសង្ឃឹម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ​៖ នៅ​រសៀល​ថ្ងៃ​អង្គារ ១២​កើត ខែ បុស្ស ឆ្នាំខាល​ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ០៣ ខែ មករា ឆ្នាំ​២០២៣ នេះ​ថ្ងៃទី ០៣ ខែ មករា ឆ្នាំ​២០២៣​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ​ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក វរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ និង​សហការី បាន​នាំយក​អំណោយ​របស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន និង កីឡា និង​លោកជំទាវ កែ សួន​សុ​ភី មាន​អង្ករ ចំនួន​០៤​តោន កុំព្យូទ័រ ២០​គ្រឿង និង​សម្ភារ​:​សិក្សា​មួយចំនួន ទៅ​ប្រគល់ជូន​ដល់​កុមារ​កំព្រា នៅ​មណ្ឌល​កុមារកំព្រា វិសាខា​នៃ​ក្តីសង្ឃឹម វត្ត​ខ្ចាស់ ភូមិ​ខ្ចាស់ ឃុំ​បុស្បូវ ស្រុក​ព្រះនេត្រព្រះ​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម និង​លោកជំទាវ ចំពោះ​ក្មួយៗ​កុមារកំព្រា​ទាំងអស់ ។ លោក​ក៏​បាន​អំពាវនាវ ដល់​ក្មួយៗ ត្រូវ​ញាំ​ស្អាត រស់នៅ​ស្អាត និង​ពេល​សិក្សា​ត្រូវ​ខិតខំ​រៀនសូត្រ ស្តាប់​ដំបូន្មាន​លោកគ្រូ អ្នកគ្រូ ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី ជា​កូន​ល្អ សិស្ស​ល្អ និង​ជា​ក្មេង​ល្អ​សម្រាប់​សង្គម ជា​ពិសេស​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​សូម​ឱ្យ​លោកគ្រូ​អ្នកគ្រូ ម៉ែ​ដោះ និង​ក្មួយៗ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល គឺ ៣​កុំ ៣​ការ ឱ្យបាន​ខ្ជាប់ខ្ជួន ៕

 

Filed in: ព័ត៌មានជាតិ