ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ឃាត់ខ្លួន​ជនសង្ស័យ ០៣ នាក់ ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ )

​ឃាត់ខ្លួន​ជនសង្ស័យ ០៣ នាក់  ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស  (គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ )
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ភួង ចន្ទ័​តារា ស្នងការរង ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី​ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២ វេលា​ម៉ោង ១៦:២០ នាទី នី​ចំណុច​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹម​សុង នាយ​ការរិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ដែល​ដឹកនាំ​ដោយ លោក វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ( គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ ) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន ជនសង្ស័យ ០១ នាក់ មកកាន់​ស្នងការដ្ឋាន ឈ្មោះ មឿន ចាន់ថន ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

​ក្រោយពី​បាន​ធ្វើ​ការសាកសួរ​រួច​កម្លាំង​យើង​បាន​ធ្វើ​ការស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី ០១ ខែ មករា ឆ្នាំ ២០២២ វេលា​ម៉ោង ១១:៤០ នាទី នៅ​ចំណុច​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កម្លាំង​យើង​បាន​ធ្វើ​ការឃាត់ខ្លួន ជនសង្ស័យ បាន ចំនួន ០២ នាក់​ទៀត .

1️⃣ ឈ្មោះ ភិន ថា​វី ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ​
2️⃣ ឈ្មោះ តូច សុភាសិត ហៅ ពៅ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជនសង្ស័យ​ទាំង​ពីរ​នាក់ មាន​ទីលំនៅ ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។ ​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ៣០ ខែ ធ្នូ ឆ្នាំ ២០២២ វេលា​ម៉ោង ០០:០២ នាទី នៅ​ចំណុច​ភូមិ​ដង្កោ​ទាប សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ជនសង្ស័យ​ខាងលើ រួម​ជាមួយ​បក្សពួក ចំនួន ០២ នាក់ ទៀត ដែល​កំពុង​រត់គេចខ្លួន បានធ្វើ​សកម្មភាព ផ្លោះ​របង​ចូល​គាស់​ផ្ទះ លួច​យក​ទ្រព្យសម្បត្តិ​របស់ ជនរងគ្រោះ​ឈ្មោះ ឆេង គឹម​លាង ភេទ​ស្រី អាយុ ៤៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

​សម្ភារៈ ដែល​បាត់បង់​រួមមាន ៖
– ទ្វារ​ឈើ​ចំនួន ០៥ សន្លឹក
– គ្រែឈើ ចំនួន ០១
– ឈើ​ធ្នង់ ចំនួន ០៨ ដុំ​
– ទ្វារ​ដែក ចំនួន ០៤
– ទ្រុង​ដែក ចំនួន ០១
– ជើង​ម៉ាស៊ីនដេរ ចំនួន ០១
– គម្រប​ម៉ាស៊ីន ត្រាក់ទ័រ ០១

​ក្នុងនោះ សមត្ថកិច្ច​បាន​ដក​វត្ថុតាង រួមមាន ៖
– ទ្វារ​ឈើ ០៥ សន្លឹក​
– ក្តារ​ឈើ ចំនួន ០២ សន្លឹក​
– ឈើ​គ្រែ​ប្រអប់ ចំនួន ០២ សន្លឹក​
– ឈើ ០៤ ដុំ
– ម៉ូតូ ០១ គ្រឿង ម៉ាក ស៊ូ​ស៊ូ​គី វីវ៉ា ពណ៌ ក្រហម ស៊េរី​ចាស់ ០១ គ្រឿង ( គ្មាន​ស្លាក​លេខ )

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ការកសាង​សំណុំរឿង​ដេ​ី​ម្បី​បញ្ជូន​ទៅ​សាលា​ដំបូងខេ​ត្តបាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕


 

Filed in: ព័ត៌មានជាតិ