ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ខេត្ត​ប៉ៃលិន ប្រារព្ធ​ពិធី​អបអរសាទរ​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី សម្រាប់​ឆ្នាំ​សិក្សា​២០២២.២០២៣

ខេត្ត​ប៉ៃលិន ប្រារព្ធ​ពិធី​អបអរសាទរ​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី សម្រាប់​ឆ្នាំ​សិក្សា​២០២២.២០២៣
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​) នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០២៣​នេះ ឯកឧត្តម អ៉ី​ឈាន​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី សម្រាប់​ឆ្នាំ​២០២២.២០២៣ ដែល​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​បរិវេណ​វិទ្យាល័យ​ក្រុង​ទេពនិម្មិត​ហ៊ុន​សែន ស្ថិត​ក្នុង​អូរ​តា​ពឺត​សង្កាត់​ទទ​ល​ល្វា​ក្រុងប៉ៃលិន​។​

​បន្ទាប់ពី​លោក ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន​ឡើង​អាន​សុន្ទរកថា​ស្តីពី​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី និង​វិស័យ​អប់រំ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន លោក​សុខ​ពិសី​អភិបាលរង​ខេត្ត បាន​ឡើង​អាន​សារលិខិត​ទាំងស្រុង​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តីពី​ពិធី​បើក​បវេសនកាល​នាពេល​នេះ​គឺ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​។​

​ក្នុងនោះដែរ នាយ​ឧត្តមសេនីយ៍ អ៉ី​ឈាន​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​អំពាវនាវ​អោយ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍ និង​ចូលរួម​ផ្សព្វផ្សាយ​បន្ថែម និង​សូម​អោយ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​ជា​កង្វល់​ដ៏​ធំ​សម្រាប់​យើងទាំងអស់គ្នា ដូច្នេះ​សូម​លោកគ្រូ អ្នកគ្រូ​ចូលរួម​ផ្សព្វផ្សាយ​អំពី​បញ្ហា និង​ផលប៉ះពាល់​អំពី​គ្រឿងញៀន និង​ជា​ចុងក្រោយ​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ទាំងអស់ ទាំង​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ត្រូវ​ចូលរួម​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​(​ដូសទី​៦) ព្រោះ​សម្តេច​តេជោ​បាន​បើក​អោយ​ចាក់​ដូសទី​៦​ហើយ ដោយសារ​តែ​រហូត​មក​ដល់​ថ្ងៃនេះ​កូវី​ដ​អត់​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​យើង​ទេ​៕

Filed in: ព័ត៌មានជាតិ