ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ឯកឧត្ដម អ៊ី ឈាន និង​លោកជំទាវ បាន​ស្រីមុំ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ចំនួន​៨៩០​គ្រួសារ មកពី​៣​ភូមិ​ដែល​ទើប​នឹង​កាត់​ពី​ខេត្ត​បាត់ដំបង​ចូល​មក​ខេត្ត​ប៉ៃលិន​

​ឯកឧត្ដម អ៊ី ឈាន និង​លោកជំទាវ បាន​ស្រីមុំ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ចំនួន​៨៩០​គ្រួសារ មកពី​៣​ភូមិ​ដែល​ទើប​នឹង​កាត់​ពី​ខេត្ត​បាត់ដំបង​ចូល​មក​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​ទី​០១ ខែ​មករា​ឆ្នាំ​២០២៣​នេះ ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ប៉ៃលិន និង​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​តំណាងរាស្ត្រ ឯកឧត្តម​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត កងកម្លាំង​សមត្ថកិច្ច បាន​ជួប​សំណេះសំណាល​ន​៨​ង​សួរសុខទុក្ខ ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ​គឺ ទី​១.​ភូមិ​បឹង​អូរ​ជា​ង ភូមិ​ឡាក់​៦២ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ និង​ភូមិ​កំពង់ចម្លង​ក្រោម ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

​មានប្រសាសន៍​ក្នុងឱកាស​នេះ ឯកឧត្តម បាន​ពាំនាំ​បណ្តាំ​ផ្ញើ​សួរសុខទុក្ខ របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​ផងដែរ ដែល​ជានិច្ចកាល លោក​តែងតែ​យកចិត្តទុកដាក់​នឹករលឹក និង​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ជានិច្ច ដោយ​មិន​ទុកឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ដាច់​ស្បៀង​ស្លាប់​ដោយ​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​នោះ​ឡើយ ។​

​ក្នុង​ពិធី​នេះ​ផង​ដែរ ឯកឧត្តម និង​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង​៨៩០​គ្រួសារ រួមមាន អង្ករ គ្រឿងឧបភោគ​បរិភោគ ខោអាវ និង​ថវិកា​មួយចំនួន ៕

Filed in: ព័ត៌មានជាតិ