ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អភិបាលខេត្ត​ពោធិ៍សាត់ បាន​សម្របសម្រួល និង​ដោះស្រាយ​ទំនាស់ ក្រៅ​ប្រព័ន្ធ​តុលាការ ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​សោម​១៩​ករណី

អភិបាលខេត្ត​ពោធិ៍សាត់ បាន​សម្របសម្រួល និង​ដោះស្រាយ​ទំនាស់ ក្រៅ​ប្រព័ន្ធ​តុលាការ ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​សោម​១៩​ករណី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ ក្នុង​មុខតំណែង ជា​អភិបាល​ដឹកនាំ​គ្រប់​គ្រង់​ខេត្តពោធិ៍សាត់ បាន​រយៈពេល​ជាង​១​ខែ​មកនេះ លោក ខូ​យ រី​ដា បាន​ចាប់ផ្តើម​បើក​ដំណើរការ សម្របសម្រួល ដោះស្រាយ​ទំនាស់ និង​វិវាទ​ផ្សេងៗ ក្រៅ​ប្រព័ន្ធ​តុលាការ បាន​ជាច្រើន​ករណី​មកហើយ តាមរយៈ​ការដោះស្រាយ​ដោយផ្ទាល់ និង​ការផ្តល់​លេខ​ទូរស័ព្ទ​ទាំង​៣​ប្រព័ន្ធ​។​

​ជាក់ស្តែង​នា​រសៀល​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២២​កន្លងទៅ លោក​បាន​សម្របសម្រួល និង​ធ្វើ​ការដោះស្រាយ​ទំនាស់​ដែល​កើតមាន នៅ​ឃុំ​អូរ​សោម ស្រុក​វាលវែង បាន​ចំនួន​១៩​ករណី ដែល​ក្នុងនោះ​រួម​មាន​ទំនាស់​រវាង ប្រជាពលរដ្ឋ​ជាមួយ​ប្រជាពលរដ្ឋ​, ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​, ប្រជាពលរដ្ឋ​ជាមួយ​មន្ត្រី​គ្រា​ក់ៗ និង​ប្រជាពលរដ្ឋ​ជាមួយ​អាជ្ញា​មូលដ្ឋាន​។​ល​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក ខូ​យ រី​ដា បាន​ជម្រាបជូន​ថា ការសម្របសម្រួល និង​ដោះស្រាយ​ទំនាស់ ក្រៅ​ប្រព័ន្ធ​តុលាការ​នាពេលនេះ តម្រូវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ យក​បេះដូង​ត្រជាក់​មក​ដោះស្រាយ​ដោយ​សន្តិវិធី ហើយ​និយាយ​តែ​កា​ពិត​ដោយ​ផ្អែក​លើ​ផ្លូវរ​ច្បាប់ មិនមែន​កែន ឬ​ជួល​មនុស្ស​ឱ្យបាន​ច្រើន ដើម្បី​ផ្ដិត​មេដៃ​បំភ្លៃ​ការពិត​នោះទេ​។ លោក​ដោះស្រាយ​វិវាទ​ដីធ្លី ដោយ​មិន​គិត​ពី​ខ្សែ​អ្នកតូច ឬ​អ្នកធំ​អ្វី​ឡើយ គឺ​ផ្អែក​ទៅ​លើ​ផ្លូវ​ច្បាប់ ព្រោះ​លោក​ជា​អភិបាលខេត្ត ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់ ចំពោះមុខ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​។​

​លោក​បាន​បន្តថា យើង​ត្រូវ​ពិនិត្យ​ស្ថានភាព និង​កាលៈទេសៈ​ពិតប្រាកដ អ្នក​ដែល​ទិញ​ដី​រាប់​រយ​ហិកតា ទោះបី​កាត់​ឆ្វៀល​ក៏ដោយ​ក៏​នៅ​ជា​ដី​រដ្ឋ​ដដែល គឺ​គ្រប់គ្រង​ដោយ​ថ្នាក់​ក្រោម​ជាតិ និង​ក្រសួង​បរិស្ថាន មិនមែន​ថ្នាក់ក្រោម​ជាតិ​មាន​សិទ្ធ​សម្រេច​កាត់​ដី​ស្រេច​តែ​នឹង​ចិត្ត​នោះ​ទេ គឺ​ត្រូវ​សុំ​គោលការណ៍​ពី​ថ្នាក់ជាតិ បើ​ថ្នាក់​ជាតិ​ចុះ​មក​ពិនិត្យ​មើល​ឃើញ​ត្រឹមត្រូវ និង​ឯកភាព​ហើយ ទើប​ខេត្ត​មាន​សិទ្ធិ​រៀបចំ​នីតិវិធី​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​។ ប្រជាពលរដ្ឋ​ដែល​មាន​ដើមកំណើត ឬ​រស់​នៅក្នុង​ឃុំ​អូរ​សាម​នេះ​យូរ​ហើយ ជា​អាទិភាព​ទី​១ ដែល​យើង​ត្រូវធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន រីឯ​អ្នក​រស់នៅ​សព្វថ្ងៃ​បង្ក​ទំនាស់​ដីធ្លី​នោះ ភាគច្រើន​មក​ពី​ក្រៅ​ខេត្ត​។​

​លោក​អភិបាលខេត្ត បានបញ្ជាក់​ថា តំបន់​អភិរក្ស​ធនធានធម្មជាតិ ដី​បម្រុង​របស់​រដ្ឋ រដ្ឋបាល និង​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ គឺ​រាជរដ្ឋាភិបាល​បាន​បែងចែក​ច្បាស់​ណាស់ បើ​បងប្អូន​ធ្វើ​ស្របច្បាប់ លោក​ជួយ​ការពារ តែបើ​ប្រឆាំងនឹង​ច្បាប់ លោក​មិន​ចូលរួម​ជាមួយ​នោះ​ទេ​។ លោក​ក៏​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ នៅក្នុង​ស្រុក​វាល​វែង​នេះ ឱ្យ​នៅ​គង់វង្ស​យូរអង្វែង ដោយ​ត្រូវ​បញ្ឈប់​ការរាន​ព្រៃ និង​កោរ​ភ្នំ​ចាប់ពីពេលនេះ​តទៅ​។​

​លោក​បាន​បន្ថែមថា ឃុំ​អូរ​សោម​ជា​ឃុំ​មួយ​កំពុងមាន​ការអភិវឌ្ឍ​ន៍ ដែល​ត្រូវ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​គ្រប់បែបយ៉ាង ឱ្យ​មាន​របៀបរៀបរយ ដូច្នេះ​យើង​ត្រូវ​ចូល​ទាំងអស់គ្នា ដើម្បី​ធ្វើឱ្យ​ឃុំ​របស់​យើង រក្សាបាន​នូវ​ទេសភាព ធនធានធម្មជាតិ ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ មក​កាន់តែច្រើន​។​

​ក្រោយពី​ទទួលបាន​ការសម្រួល ដោះស្រាយ និង​ពន្យល់​បញ្ហា​ផ្លូវច្បាប់ ពី​សំណាក់​លោក ខូ​យ រី​ដា អភិបាល​ថ្មី​នៃ​ខេត្ត​ពោធិ៍សាត់​នោះ​រួចមក បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​បញ្ហា​ទំនាស់ បាន​ទទួលយក និង​ចូលរួម​គាំទ្រ​យន្តការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ