ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះ​ខាត់​ចំនួន​១០០​គ្រួសារ ទទួល​អំណោយ​មនុស្ស ពី​ព្រះចៅអធិការ​វត្តភ្នំ​យ៉ាត និង​លោក​បណ្ទិត វ៉ា​រ៉ុត អ៊ាម​ភិគុណ តំណាង​សប្បុរសជន​ថៃ​

ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះ​ខាត់​ចំនួន​១០០​គ្រួសារ ទទួល​អំណោយ​មនុស្ស ពី​ព្រះចៅអធិការ​វត្តភ្នំ​យ៉ាត និង​លោក​បណ្ទិត វ៉ា​រ៉ុត អ៊ាម​ភិគុណ តំណាង​សប្បុរសជន​ថៃ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ នា​ពេល​ថ្មីៗ​នេះ ក្រុម​ការងារ​លោក​បណ្ទិត វ៉ា​រ៉ុត អ៊ាម​ភិគុណ និង​ព្រះគ្រូ រិន ផល្លា ព្រះចៅអធិការ​វត្ត​គី​រី​រតនា​រាម​ភ្នំ​យ៉ាត បាន​ចុះ​ចែក​អំណោយ​មនុស្សធម៌ ដល់​ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ ដែល​រស់នៅ​ក្នុង​ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​បើ​តាម​ព្រះ​គ្រូ រិន ផល្លា ព្រះចៅអធិការ​វត្ត​គី​រី​រតនា​រាម​ភ្នំ​យ៉ាត ហៅ​វត្ត​ភ្នំ​យ៉ាត បាន​មាន​ថេរ​ដីកា​រថា​៖​ដោយ​មើលឃើញ​ការលំបាក​ខ្វះខាត របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​យើង ព្រះអង្គ​ក៍បាន​កៀរគរ​សប្បុរសជន​នានា ទាំង​ក្នុង និង​ក្រៅប្រទេស ចូលរួម​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​។

​ជាមួយគ្នានេះ ផ្តើមចេញ​ពី​ស្ថានភាព របស់​បងប្អូន ទើប​យើង​មានលទ្ធភាព​ចែកជូន​នាពេលនេះ និង​បន្ត​ចែកជូន​ប្រជាពលរដ្ឋ​នៅពេល​ខាងមុខ​ទៀត ។​ជាមួយគ្នា​នេះ​ព្រះគ្រូ​ចៅអធិការ​វត្ត មាន​ថេរៈ​ដីការ ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​វិធី​កាត់បន្ថយ​ហានិភ័យ ពី​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ដើម្បី​ពង្រឹង​ការ​ទប់ស្កាត់​ការចម្លង​ក្នុង សហគមន៍ ត្រូវ​ថែរក្សា​អនាម័យ​ជាប្រចាំ លាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ ជែល ឬ​អាល់កុល ប្រសិនបើ​ចេញទៅ​ទីសាធារណៈ ត្រូវ​ពាក់​ម៉ាស់ ឬ​ក្រមា​ឱ្យ​បាន​ជាប់​ជានិច្ច និង​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ។​

​លោក​បណ្ទិត វ៉ា​រ៉ុត អ៊ាម​ភិគុណ តំណាង​សប្បុរសជន ជា​ជនជាតិ​ថៃ បានឲ្យដឹងថា​៖ ដោយ​មើលឃើញ​ការលំបាក​ខ្វះខាត​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​យើង​បាន​កៀរគរ​សប្បុរសជន ក្រុមហ៊ុន សហគ្រាស ចូលរួម​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា ចែក​ជូន​បងប្អូន​នា​ពេល​នេះ ថ្វី​ត្បិត​តែ​អំណោយ​ទាំងនេះ​មិន​ច្រើន តែ​ក៏​អាច​ជួយ​សម្រាល​បន្ទុក នូវ​ការលំបាក​ក្នុង​រយៈពេល​ខ្លី ដល់​បងប្អូន​ផង​ដែរ ហើយ​លោក​ក៍​បាន​សន្យាថា​និង​បន្ត​ចែក​អំណោយ​ជូន​បងប្អូន​បន្តទៀត​។​

​ប្រជាពលរដ្ឋ​ទាំង​១០០​គ្រួសារ បាន​បង្ហាញ​នូវ​ស្នាមញញឹម ព្រមទាំង​ថ្លែងអំណរគុណ ព្រះសង្ឃ លោក លោកស្រី និង​ក្រុម​ការងារ​លោក​បណ្ទិត វ៉ា​រ៉ុត អ៊ាម​ភិគុណ ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា ព្រមទាំង​ពុទ្ឋពរ​ទាំង​៤​ប្រការ គឺ​អាយុ​វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា អំណោយ​ដែល​ចែក​ជូន​ពលរដ្ឋ​ទាំង​១០០​គ្រួសារ ក្នុង​១​គ្រួសារ​ទទួលបាន​៖ អង្ករ សា​រ៉ុង ត្រីខ និង​ថវិកា​មួយចំនួន ជាមួយគ្នា​នេះ​ក៍មាន​ការ​ប្រគេន​បច្ច័យ​ដល់​ព្រះគ្រូ​ចៅអធិការ​វត្ត​ចំនួន​២​គឺ​វត្តភ្នំ​យ៉ាត និង​វត្ត​បេង​សុ​វណ្ណា​រាម ហៅ​វត្ត​បេង ឃុំ​ស្ទឹង​កាច់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ