ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ទេសរដ្ឋមន្ត្រី គន់ គីម បញ្ជូន​ឧទ្ធម្ភាគចក្រ​ជួយសង្គ្រោះ​មនុស្ស ជាបន្ទាន់ ខណៈ​អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​មួយ បាននិងកំពុង​ឆាបឆេះ​កាស៊ីណូ​ហ្គ្រេ​នដាយ​មិន កណ្តាល​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ

​ទេសរដ្ឋមន្ត្រី គន់ គីម បញ្ជូន​ឧទ្ធម្ភាគចក្រ​ជួយសង្គ្រោះ​មនុស្ស ជាបន្ទាន់ ខណៈ​អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​មួយ បាននិងកំពុង​ឆាបឆេះ​កាស៊ីណូ​ហ្គ្រេ​នដាយ​មិន កណ្តាល​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​មួយ បាននិងកំពុង​ឆាបឆេះ​កាស៊ីណូ​ហ្គ្រេ​នដាយ​មិន កណ្តាល​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា អគ្គិភ័យ​នេះ បាន​កើតមាន​តាំងពី​វេលា​ម៉ោង ១១៖៣០​នាទី​យប់​ថ្ងៃទី​២៨ ខែ​ធ្នូ ហើយ​រហូត​ដល់​ទៀបភ្លឺ​ថ្ងៃទី​២៩ ខែ​ធ្នូ​នេះ មិន​ទាន់​រលត់​នៅឡើយ​ទេ​។​

​លោកស្នងការ បានឱ្យដឹងថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ ៣០០​នាក់ និង​រថយន្ត​ពន្លត់​អគ្គីភ័យ ១១​គ្រឿង កំពុង​ប្រតិបត្តិការ​នៅ​កន្លែងកើតហេតុ​។ តែ​ដោយសារ​ទីតាំង​ខ្ពស់ ចង្អៀត ទំហំ​ភ្លើង​ឆេះ​រាលដាល​ពាសពេញ​ទីតាំង ទើប​ធ្វើឱ្យ​ប្រតិបត្តិការ​ពន្លត់​ជួប​ការលំបាក ហើយ​មិន​ទាន់​អាច​ពន្លត់​បាន​។​

​លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ប្រាប់​សារព័ត៌មាន ថា បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​កាស៊ីណូ​ជា​ច្រើន​នាក់ ត្រូវបាន​គេ​ជម្លៀស​មក​លើ​ដំបូង​អគារ​។ ពេលនេះ​លោក​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ និង​កងកម្លាំង​កុម្មង់ដូ​ចុះ​ទៅ​កន្លែងកើតហេតុ ដើម្បី​ជម្លៀស​បុគ្គលិក​ចេញពី​ដំបូល​អគារ ។ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា រហូតមកដល់​ពេលនេះ មិនទាន់​ព័ត៌មាន​ពាក់ព័ន្ធ​ការស្លាប់ ឬ​រងរបួស​ក្នុង​ហេតុការណ៍​នៅ​ឡើយ​ទេ​។​

​ជាមួយគ្នានេះ កម្លាំង​អន្តរាគមន៍​កង​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​គ្រោះមហន្តរាយ​៧១១ កងពលតូច​លេខ​៧០ ឡើង​ឧទ្ធម្ភាគចក្រ​ឆ្ពោះ​កន្លែងកើតហេតុ​នៅ​ទីក្រុង​ប៉ោយ​ប៉ែត ដើម្បី​ជួយសង្គ្រោះ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ