ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាល និង ប្រកាសចូលកាន់តំណែង មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាល និង ប្រកាសចូលកាន់តំណែង មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាល និង ប្រកាសចូលកាន់មុខតំណែងមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរី និងលោក រ័ត្ន ដាស៊ីណង់ អភិបាល នៃ គណៈអភិបាលស្រុកមង្គលបូរី លោកមេបញ្ជាការរងកងរាជអាវុធខេត្ត នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ និង អាជ្ញាធរមូលដ្ឋានបានចូលរួមផងដែរ។

ថ្លែងនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានលើកឡើងថា÷ សមិទ្ធិផលដែលអង្គភាពកងរាជអាវុធហត្ថទទួលបាននាពេលកន្លងមក ក៏ដូចជាពេលនេះ គឺបានកើតចេញពីការជឿជាក់ និង ពីសកម្មភាពការងារល្អ ទំនាក់ទំនងល្អ ជាមួយ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋគ្រប់ទិសទី សបញ្ជាក់ពីមោទនភាព ដ៏វិសេសវិសាលបំផុត ក្រោមដំបូលនៃម្លប់សន្តិភាព ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ មគ្គុទ្ទេសក៏ឯក របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចង្អុលបង្ហាញបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានណែនាំដល់មន្ត្រីកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ ក្នុងកិច្ចការងារតាមតួនាទី ភារកិច្ច ជាពិសេសអាវុធហត្ថ ដែលទេីបទទួលតួនាទី ភារកិច្ចថ្មី ត្រូវមានស្មារតីទទួលខុសត្រូវ និងការឆ្លើយតប ចំពោះការផ្តល់នូវភាពជឿជាក់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចជាកាល លោកតែងតែខិតខំយកចិត្តទុកដាក់ខ្ពស់ ដឹងសុខ ដឹងទុក្ខ ចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ។

សូមបញ្ជាក់ផងដែរថា÷ អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដែលត្រូវបានដាក់ សម្ពោធឱ្យប្រេីប្រាស់ជាផ្លូវការនាថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលមានទំហំ ២៥២.៦២ម៉ែត្រការ៉េ មាន០៦បន្ទប់, អគារស្នាក់នៅ១ ឃ្លាំងសម្ភារៈ១ អគារផ្ទះបាយ១ បន្ទប់ទឹក១ រួមនឹងសមិទ្ធិផលផ្សេងៗ សរុបអស់ថវិកាចំនួន១៦១,៨៤៨ ដុល្លារអាមេរិក ។ ព្រមជាមួយគ្នានោះលោកវរសេនីយ៍ត្រី ចាន់ រដ្ឋា បានប្រកាសចូលកាន់តំណែងជា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី រួមនឹងមេបញ្ជាការរង ចំនួន៣រូបទៀតផងដែរ៕

 

Filed in: ព័ត៌មានជាតិ