ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អុញ​នោះ​! ហ៊ាន​ផ្គើន​នឹង​បទបញ្ជា​របស់​សម្ដេច​តេជោ ល្បែងស៊ីសង​ជល់​មាន់​តាម​អន​ឡា​ញ (​លែ​បថ​ប​)​នៅ​ស្រុក​ស្វាយជ្រំ កំពុងតែ​បើក​លេង​យ៉ាង រ​លួ​ន អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​បង្ក្រាប​!

អុញ​នោះ​! ហ៊ាន​ផ្គើន​នឹង​បទបញ្ជា​របស់​សម្ដេច​តេជោ ល្បែងស៊ីសង​ជល់​មាន់​តាម​អន​ឡា​ញ (​លែ​បថ​ប​)​នៅ​ស្រុក​ស្វាយជ្រំ កំពុងតែ​បើក​លេង​យ៉ាង រ​លួ​ន អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​បង្ក្រាប​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ដ​ស្វាយរៀង​) ៖ មាន​សេចក្ដីរាយការណ៍​មក​ថា នៅ​មូលដ្ឋាន​ទឹកដី​ស្រុក​ស្វាយជ្រំ ខេត្ដ​ស្វាយរៀង មាន​ទីតាំង ភូមិ​ព្នៅ ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្ដ​ស្វាយរៀង ជល់​មាន់​តាម​អន​ឡាញ (​លែ​បថ​ប​) កំពុងតែ​បើក​ដំណេីរ​ការ​យ៉ាង​រលួន និង ពេញនិយម សំរាប់​ក្រុម​អ្នកញៀន​ល្បែង បំផ្លាញ​ទ្រព្យសម្បត្តិ ក្រុមគ្រួសារ និង​លេីក​មុខមាត់ អាជ្ញា​ធរមាន​សមត្ថកិច្ច មូលដ្ឋាន​ឲ្យ​ល្អ​ប្រសើរ និង​ធ្វើឲ្យ​ជីវភាព​ប្រជាពលរដ្ឋ អ្នកញៀន​ល្បែង​មួយចំនួន​ធ្លាក់​ដុនដាប អស់​ទ្រព្យសម្បត្តិ អស់​ម៉ូតូ​ឡាន ឯ​ក្រុមគ្រួសារ​ខ្លះទៀត ឈាន​ដល់​ការឈ្លោះប្រកែក បែកបាក់ លែងលះ​គ្នា​ក៏​មាន​បញ្ហា​ល្បែង ជល់​មាន់ តាម​អន​ឡាញ​នេះ​ប្រជាពលរដ្ឋ​ដែល​មិន​ពេញចិត្ត​និង​ល្បែងស៊ីសង​ប្រភេទ​នេះ​បាន​លើកឡើង​និង​ខ្សឹប​ប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគាត់​មាន​ការ​ព្រួយ​បារ​ម្មណ៍​អំពី​សុវត្ថិភាព​និង​សន្តិសុខ​នៅក្នុង​មូលដ្ឋាន ទឹកដី របស់​ពួកគាត់ រស់នៅ​ខ្លាច​កើតមាន​នូវ​អំពើ​លួច​.​ឆក់​.​ប្លន់​.​និង​អំពើ​ហឹង្សា​ជា​ដើម ព្រោះ​ល្បែងស៊ីសង​ជាដើម​ចម នៃ​បទល្មើស ផ្សេងៗ ។​

​ប្រជាពលរដ្ឋ​លើកឡើងថា ឯណា​ទៅ​ពាក្យ​ថា ភូមិ​.​ឃុំ​.​សង្កាត់​.​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច ចំណែក អាជ្ញា​ធរមាន​សមត្ថកិច្ច ពាក់​ពន្ធ័ នៅ​មូលដ្ឋាន នាំគ្នា​សំងំស្ងៀម ដូច​ត្រូវ​ថ្នាំ​សណ្ដំ​។​

សូម​រំលឹក​ថា កន្លងមក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​នគរបាលពាក់​ពន្ធ័ ទូទាំង​ប្រទេស​ត្រូវតែ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ មិនត្រូវ​មាន​ការយោគយល់​ឡើយ ដើម្បី​ធានា​សុខ​សុវត្ថិភាព​ជួន​ប្រជាព​រដ្ឋ ឲ្យស្រប​តាម គោល នយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុ​វត្តិភាព ទាំង​៧​ចំណុច របស់ រាជរដ្ឋាភិបាល ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ។​

​បន្ថែម​ពីលើ​នេះ​ទៀត កាលពី​ថ្ងៃ​ទី​១៤​ខែ​កញ្ញា​ឆ្នាំ​២០២២ សម្ដេច ក្រឡា ហោ​ម សខេង បាន​ចេញ​លិខិត​បង្គាប់ការ មួយ​បញ្ជា​ឲ្យ ឯកឧត្ដម សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដឹកនាំ​ក្រុមការងារ​សហការ​បង្ក្រាប​ល្បែងស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ ទូទាំង​ប្រទេស ។​

​ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ​លោក​សោម សុភ័ណ្ឌ​អធិការ​ស្រុក​ស្វាយជ្រំ​បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​(Telegram) ថា ចាំ​ឲ្យ​ប៉ុស្តិ៍​ពិនិត្យមើល ។​

​មហាជន​រង់ចាំ​មេ​ី​ល​ថា​តេ​ី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ហ៊ាន​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង ជល់​មាន់​តាម​អន​ឡាញ ទាំងនោះ​ដែរ​ឬទេ​? ៕

 

Filed in: ព័ត៌មានជាតិ