ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

រដ្ធមន្ដ្រី​កសិកម្ម អញ្ជើញ​ចុះ​ទៅ​កាន់​ខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប ដើម្បី​ពិនិត្យមើល​អំពី​វ​ឌ្ឍ​ភាព​នៃ​ការផលិត​ពូជស្រូវ​ដែល​មាន​គុណភាព​ល្អ សម្រាប់​ផ្គត់ផ្គង់​ដល់​កសិករ​នា​រដូវ​ដាំ​ដុះ​ខាងមុខ​

រដ្ធមន្ដ្រី​កសិកម្ម អញ្ជើញ​ចុះ​ទៅ​កាន់​ខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប ដើម្បី​ពិនិត្យមើល​អំពី​វ​ឌ្ឍ​ភាព​នៃ​ការផលិត​ពូជស្រូវ​ដែល​មាន​គុណភាព​ល្អ សម្រាប់​ផ្គត់ផ្គង់​ដល់​កសិករ​នា​រដូវ​ដាំ​ដុះ​ខាងមុខ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ចាប់តាំងពី​ថ្ងៃ​ពុធ ទី​២១ ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២២ ឯកឧត្តម ឌិ​ត ទីណា រ​ដ្ធ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រុម​ក​ងារ​ផលិត​ពូជស្រូវ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ចុះ​ទៅ​កាន់​ខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប ដើម្បី​ពិនិត្យមើល​អំពី​វ​ឌ្ឍ​ភាព​នៃ​ការផលិត​ពូជស្រូវ​ដែល​មាន​គុណភាព​ល្អ សម្រាប់​ផ្គត់ផ្គង់​ដល់​កសិករ​នា​រដូវ​ដាំ​ដុះ​ខាងមុខ​។​

​នៅ​ខេត្ត​កំពង់ធំ ឯកឧត្តម​រដ្ធមន្ដ្រី​ក្រសួ​ង​កសិកម្ម បាន​ពិនិត្យ​មើល​ការប្រមូល​ផល​ស្រូវ Japonica Rice នៅ​ភូមិ​ខ្វែ​ក ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក និង​បន្តដំណើរ​ទៅកាន់​ក្រុមហ៊ុន BRM ដើម្បី​ពិនិត្យ​រោង​ម៉ាស៊ីនកិនស្រូវ និង​ឡ​សម្ងួត​គ្រាប់ពូជ​ស្រូវ​របស់​ក្រុមហ៊ុន ក៏​ដូចជា​ពិនិត្យ​តំបន់​ដាំ​ដុះ​ស្រូវ​ផលិត​គ្រាប់​ពូជ​របស់​ក្រុមហ៊ុន BRM​។​

​បេសកកម្ម​នា​ថ្ងៃ​បន្ទាប់​នៅ​ខេត្តសៀមរាប ឯកឧត្តម​រដ្ធមន្ដ្រី​ឌិ​ត ទីណា បាន​ចុះ​ពិនិត្យ​ទីតាំង​បណ្ដុះ​ពូជស្រូវ​នៅ​ស្រុក​ពួក ដែល​ផលិត​គ្រាប់ពូជ​សែន​ក្រអូប​០១ ចំណាត់​ថ្នាក់​ចុះបញ្ជី និង​ផលិតកម្ម​គ្រាប់ពូជ​វិញ្ញាបនបត្រ ប្រភេទ​សែន​ក្រអូប​០១​។​

​ឯកឧត្តម​រដ្ធមន្ដ្រីក​សិ​កម្ម បាន​បញ្ជាក់​ប្រាប់​ដល់​ប​ង​ប្អូន​ប្រជាកសិករ និង​តំណាង​ក្រុមហ៊ុន​រោង​ម៉ាស៊ីនកិនស្រូវ​ថា ការងារ​ចំពោះ​មុខ​នេះ គឺ​ការផលិត​ពូជស្រូវ និង​ការរៀបចំ​ទីផ្សារ​សម្រាប់​កសិក​រនា​រដូវ​ប្រមូល​ផល​ក្រោយៗ​។ ក្រុម​ការងារ​ជំនាញ​នៃ​ក្រសួង​កសិកម្ម​កំពុងតែ​ចងក្រង​កសិករ​សម្រាប់​ការផលិត​ពូជ ផ្សារភ្ជាប់​ជាមួយនឹង​រោង​ម៉ាស៊ីនកិនស្រូវ ដែល​នឹង​ទទួលយក​ពូជស្រូវ​នេះ យក​ទៅ​ផ្គត់ផ្គង់​ដល់​ប្រជាកសិករ​ក្នុង​តម្លៃ​សមរម្យ ក្នុង​គោលដៅ​កាត់បន្ថយ​ការចំណាយ​របស់​កសិក​រ​។​

​ការចង​ក្រង​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​ធានា​ទីផ្សារ​សម្រាប់​បងប្អូន​ប្រជាកសិករ​ចាប់តាំងពី​ពួក​គាត់​ទទួល​ពូជស្រូវ​សុទ្ធ​យក​ទៅ​បង្កបង្កើនផល​។ ដើម្បី​បំពេញ​តម្រូវការ​របស់​រោង​ម៉ាស៊ីន​កិនស្រូវ​។ ប្រសិនបើ​អនុវត្តបាន នោះ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​នា​រដូវ​ប្រមូល​ផល​នឹង​លែង​កើតឡើង​ដូច​មុន​ទៀត​ហើយ​។​

Filed in: ព័ត៌មានជាតិ