ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​កុង​ទី​ម័រ​ម្នាក់ ពី​បទ​រំលោភ​សេពសន្ថវ​: លើ​កុមារី​១៣​ឆ្នាំ​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​

ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​កុង​ទី​ម័រ​ម្នាក់ ពី​បទ​រំលោភ​សេពសន្ថវ​: លើ​កុមារី​១៣​ឆ្នាំ​ម្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ​៖ ​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ប៉ុស្តិ៍​សង្កាត់​និមិត្ត និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ឃាត់​ខ្លួន​យក​ទៅ​សួ​នាំ​ភ្លាមៗ ក្រោយពី​មាន​ប្រជាពលរដ្ឋ​ប្តឹង​ថា បាន​លួងលោម​និង​ចាប់រំលោភ​កូន​អ្នកស្រុក​បាន​សម្រេច​ជាច្រើន​ដង នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត កាលពី​ថ្ងៃ​ព្រហស្បតិ​កន្លងទៅ​។​

​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​១០ និង​១០ នាទី​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​និមិត្ត​បាន​ទទួល​បណ្ដឹង​របស់​ឈ្មោះ មឿន មុំ ភេទ​ស្រី អាយុ ៣០​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត បាន​ប្ដឹង​ថា ឈ្មោះ ពៅ សុខ​ឃឿន ហៅ​តឿ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បើកបរ​ឡាន​កុង​ទី​ន័រ បាន​លួងលោម​ក្មួយ​ស្រី​នាង​ខ្ញុំ​ឈ្មោះ ឡ ប ឡ ភេទ​ស្រី អាយុ​១៣ ឆ្នាំ ធ្វើការ​រំលោភ​រហូត​ដល់​ទៅ ៨ ដង សរុប​ដល់​ថ្ងៃ​ទី​១៧. ១៨. ១៩ ខែ​ធ្នូ ឆ្នាំ​២០២២ ដល់​លួងលោម​រំលោភ​ចុងក្រោយ​ក្នុង​ខែ ធ្នូ ឆ្នាំ​២០២២ នេះ​ទើប​នាង​ខ្ញុំ​ដឹង​ពេល​ក្មួ​របស់​ខ្លួន​បាត់​រដូវ​ជាច្រើន​ថ្ងៃ ក្រោយ​សួ​នាំ​ទើប​ដឹង​ពី​រឿងរ៉ាវ​ទាំងនេះ​។​

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បានឲ្យដឹងថា ក្រោយ​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ និង​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​និមិត្ត និង​កម្លាំង​អធិការដ្ឋាន​ចុះ​ស្រាវជ្រាវ​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនសង្ស័យ​ឈ្មោះ ពៅ សុខ​ឃឿន ហៅ​តឿ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​បើកបរ​ឡាន​កុង​ទី​ន័រ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អង្គរ​បាន​ទី​៩ ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្ត​កំពង់ចាម យក​មក​សួរនាំ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​សួ​នាំ ជនសង្ស័យ ពៅ សុខ​ឃឿន ហៅ​តឿ បាន​សារភាព​ថា កាលពី​ខែ​សីហា ឆ្នាំ​២០២២ ដល់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២២ រូបគេ​ពិត​បាន​លួងលោម​រួមភេទ​ជាមួយ​ឈ្មោះ ឡ ប ឡ ភេទ​ស្រី អាយុ​១៣​ឆ្នាំ ចំនួន​៥​ដង នៅ​ចំណុច​បរិវេន​កា​រាស​ឡាន​របស់​ឈ្មោះ មឿន មុំ ភេទ​ស្រី នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ពិតមែន​។​

​បច្ចុប្បន្ន​ក្រោយ​សួ​នាំ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង ការពារ​អ​និតិ​ជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ