ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ល្បែងស៊ីសង​បញ្ជល់មាន់​ដ៍​ធំ ក្នុង​កាស៊ីណូ​ច្រក​ដា (​ហៅ​ដូង​៧​ដើម​) កំពុង​ឥទ្ធិ​យ៉ាងខ្លាំង ! អាជ្ញាធរ​ខេត្ត​មិន​បង្ក្រាប​ហ៊ាន !

ល្បែងស៊ីសង​បញ្ជល់មាន់​ដ៍​ធំ ក្នុង​កាស៊ីណូ​ច្រក​ដា (​ហៅ​ដូង​៧​ដើម​) កំពុង​ឥទ្ធិ​យ៉ាងខ្លាំង ! អាជ្ញាធរ​ខេត្ត​មិន​បង្ក្រាប​ហ៊ាន !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ត្បូងឃ្មុំ​) ៖ ប្រភព​ថ្មីៗ​ពី​ប្រជាពលរដ្ឋ និង​ក្រុម​អ្នកញៀន​ល្បែង​បាន​បង្ហើប​ឲ្យដឹងថា ៖​នៅ​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន ឈ្មោះ លឹម និង​ឈ្មោះ វ៉ា មេ​ល្បែងស៊ីសង​ប្រចាំ​កាស៊ីណូ​គ្មាន​ស្លាក​យីហោ នៅ​ច្រក​ដា ហៅ​ច្រក​ដូង​៧​ដើម បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​បញ្ជល់មាន់ អាប៉ោង បៀ យូគី និង​ល្បែង​ផ្សេងៗ​ទៀត​យ៉ាង​ពេញទំហឹង​។​

​ប្រភព​បានឲ្យដឹង​ទៀត​ថា​រយៈពេល​១​ខែ​ចុងក្រោយ​នេះ មាន​ពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់ទិសទី​សម្រុកចូល​លេងល្បែង​ក្នុង​កាស៊ីណូ របស់​ឈ្មោះ លឹម និង​ឈ្មោះ វ៉ា កាន់តែ​ច្រើនឡើងៗ ព្រោះ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់ឃុំ ថ្នាក់ស្រុក មិន​ហ៊ាន​ទៅ​ក្បែរ​កាស៊ីណូ​នោះទេ​។ រីឯ​លោក ម៉ុន មា​គា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បណ្ដោយ​ឲ្យឈ្មោះ លឹម និង​ឈ្មោះ វ៉ា ប្រព្រឹត្ត​បំពាន​ច្បាប់​តាម​អំពើ​ចិត្ត​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀតថា មេ​ល្បែងស៊ីសង​ឈ្មោះ លឹម និង​ឈ្មោះ វ៉ា មេ​ល្បែងស៊ីសង​ប្រចាំ​កាស៊ីណូ​គ្មាន​ស្លាក​យីហោ (​ពីមុន​យីហោ​៦៩) មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​។ ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា មាន​មន្ត្រី​ធំៗ​មួយចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ ទទួលបាន​ផលប្រយោជន៍​ពី​មេ​ល្បែងស៊ីសង​ឈ្មោះ លឹម និង​ឈ្មោះ វ៉ា ទើប​បុគ្គល​ទាំង​២​នាក់​នេះ​ហ៊ាន​ប្រព្រឹត្ត​បំពាន​ច្បាប់​យ៉ាង​កំរោល​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ឈ្មោះ លឹម និង​ឈ្មោះ វ៉ា មិន​ហ៊ាន​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ​របស់ខ្លួន​យ៉ាង​គគ្រឹកគគ្រេង​ឡើយ​។​

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​ភាពមិនប្រក្រតី​ដែល​កើតមាន​នៅ​ក្នុង​កាស៊ីណូ​ច្រក​ដូង​៧​ដើម ជាបន្ទាន់​។​

​ដោយហេតុ​ថា​នៅពេលដែល​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល គឺ​នៅក្នុង​ទឹកដី​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កើតមាន​អំពើ​ចោរកម្ម និង​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច​។ ប៉ុន្តែ​លោក ម៉ុន មា​គា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បែរជា​បណ្ដោយ​ឲ្យ​មេ​ល្បែងស៊ីសង​ឈ្មោះ លឹម និង​ឈ្មោះ វ៉ា ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​មិនមាន​វិធានការ​ទប់ស្កាត់​សោះ​៕

Filed in: ព័ត៌មានជាតិ