ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ឈើ​បាន​ជាច្រើន​ម៉ែត្រគូប នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ព្រៃ

កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ឈើ​បាន​ជាច្រើន​ម៉ែត្រគូប នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ព្រៃ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ក្រចេះ​)៖ កម្លាំង​រដ្ឋបាល​ព្រៃឈើ ដឹកនាំ​ដោយ​លោក កែវ ចំណាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ក្រចេះ ចុះបង្ក្រាប​ឈើ​អា​បាន​ជា​ច្រើន​ម៉ែត្រគូប ដែល​ក្រុម​ឈ្មួញ​លាក់ទុក​ក្នុងព្រៃ បម្រុង​ដឹកយក​ទៅ​លក់​បន្ត​។ ប្រត្តិបត្តិការ​នេះ​ឡើង នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ នៅ​ចំណុច​ភ្នំ​ខៀវ ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​

​លោក កែវ ចំណាន បានឲ្យដឹងថា ឈើ​ទាំង​នោះ​ជា​ប្រភេទ​ឈើ​អា លេខ​១.២ (​ស្រឡៅ និង​ត្រាច​) តែ​មិន​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​ឈើ​នោះ​ទេ ព្រោះ​ក្រុម​ឈ្មួញ​លាក់ទុក​ក្នុងព្រៃ មិន​មាន​អ្នកណា​ចេញមុខ​មក​អះអាង​ថា ឈើ​របស់​ខ្លួន​នោះ​ទេ​។ ឈើ​ទាំង​នោះ​មិនទាន់​ដឹង​ចំនួន​ម៉ែត្រ​នោះទេ ព្រោះ​កម្លាំង​ធ្វើការ​វាស់វែង​មិនទាន់រួច​។​

​បច្ចុប្បន្ន​ឈើ​ទាំងនោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំយក​មក​រក្សាទុក នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​រដ្ឋបាល​ព្រៃឈើ​៕

Filed in: ព័ត៌មានជាតិ