ទាន់ហេតុការណ៍
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ឆ្នាំង​៖ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ស្ថិតនៅ​ភូមិ​ច្រកូវ ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២២ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខតំណែង នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ដោយ​លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ត្រូវបាន​ផ្លាស់ប្តូរ​មុខតំណែង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង និង​តែងតាំង លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ជា​នាយក មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ជំនួស​វិញ​។​

​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​មានប្រសាសន៍ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ឯកឧត្តម អ្នកឧកញ៉ា លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវ​កិត្តិយស​ទាំងអស់ ដែល​បាន​ចូលរួម​តប​តាម​ការអញ្ជើញ​របស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ក្នុង​ពិធី​ផ្ទេរ​តំណែង​នាពេលនេះ វត្តមាន​របស់​ឯកឧត្តម អ្នកឧកញ៉ា លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ ព្រមទាំង​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ទាំងអស់ បាន​ញ៉ាំង​ឱ្យ​ពិធី​ដ៏​មាន​អត្ថន័យ​នេះ កាន់តែ​មាន​ភាព​អធិកអធម បន្ថែមទៀត និង​សូម​ជូនពរ ឯកឧត្តម អ្នកឧកញ៉ា លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ ព្រមទាំង​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ទាំងអស់ ប្រកប​ដោយ​សុខភាព​ល្អ​បរិបូរណ៍ ជន្មាយុ​យឺនយូរ ចម្រុងចម្រើន ក្នុង​ការប្រកប​មុខរប​ប​អាជីវកម្ម និង​សម្រេចបាន​ត្រចះត្រចង់​នូវ​រាល់​តួនាទី ភារកិច្ច តាម​មុខងារ​រៀងៗ​ខ្លួន​។​

​លោក នាយ​ឧត្តមសេនីយ៍ បាន​បន្តថា ការតែងតាំង​ដំឡើង ផ្លាស់ប្តូរ​មុខតំណែង កន្លែងធ្វើការ នៅក្នុង​កងកម្លាំង​ប្រដាប់ អាវុធ មន្ត្រីរាជការ​ស៊ីវិល ក៏ដូចជា​វិស័យ​ឯកជន នោះ​គឺជា​ក្រឹត្យក្រម​នៃ​ការងារ​ចាត់តាំង រៀបចំ​ធនធានមនុស្ស ដើម្បី​ភាព​រីកចម្រើន​ការងារ និង​ក៏​ជា​ឱកាស​នៃ​ការផ្លាស់ប្តូរ បរិយាកាស ទីកន្លែង​ធ្វើ​ការងារ ការផ្លាស់ប្តូរ​មុខ​តំណែង​គឺ​មាន​អត្ថប្រយោជន៍ ៤​ជា​គន្លឹះ ៖
១- ដើម្បី​ការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​នាយ​ទាហាន
២- រៀបចំ​ធនធានមនុស្ស​ឱ្យស្រប​នឹង​សមត្ថភាព​ជំនាញ និង​និស្ស័យ​
៣- ជា​ការផ្តល់​ឱកាស​សម្រាប់​អ្នក​បន្តវេន​
៤- ជា​ការចែករំលែក​បទ​ពិសោធន៍​ល្អ ក្នុង​បំណង​ធ្វើ​ឱ្យ​អង្គភាព ស្ថាប័ន​រីកចម្រើន ព្រមៗ​គ្នា​។ ម្យ៉ាងវិញទៀត ក៏​ដើម្បី​ប្តូរ​បរិយាកាស​ការងារ បង្កើន​សមត្ថភាព​តាមរយៈ​ការសិក្សា​រៀនសូត្រ​។​

​លក្ខខណ្ឌ​ក្នុង​ការតែងតាំង​នាយទាហាន ដឹកនាំ​បញ្ជា ក៏​ដូចជា​ប្រធាន​បណ្តា​ស្ថាប័ន ក្នុង​កងរាជអាវុធហត្ថ​ទាមទារ​នូវ​លក្ខណសម្បត្តិ ៤​យ៉ាង​គឺ​៖
១- សុខភាព​ល្អ កាយ​សប្ប​ទា​មាំមួន​
២- មាន​សមត្ថភាព វិជ្ជាជីវៈ ជំនាញ​និង​បទពិសោធន៍ ក្នុង​ការដឹកនាំ បញ្ជា គ្រប់គ្រង និង​មាន​ភាព​ឆ្លាត​វៃ
៣- មាន​សីលធម៌ សុជីវធម៌ គុណធម៌ មាន​ភាពស្មោះត្រង់ មាន​ឆន្ទៈ ការ​លៈបង់ គម្រូ ឧស្សាហ​ព្យាយាម មាន​ភាពក្លាហាន និង​មាន​ស្មារតី​ទទួលខុសត្រូវ ចំពោះ​តួនាទី ភារកិច្ច ពុំ​ធ្លាប់​ទទួល​ទណ្ឌកម្ម​តាម​ច្បាប់​លក្ខន្តិក​នៃ​កងយោធពល​ខេមរភូមិន្ទ​ឬ​ការផ្តន្ទាទោស​តាម​ផ្លូវ​តុលាការ ព្រមទាំង​ទទួលបាន​នូវ​ការគោរព​ស្រឡាញ់​ពី​មិត្តភក្តិ​ក្នុង​អង្គភាព និង​មហាជន​ប្រជាជន​
៤- ស្គាល់ ដឹង ចេះ​និង​ប្រើប្រាស់​នូវ​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាន​។​

​លោកនាយ​ឧត្តមសេនីយ៍​បាន​បន្ត​ថា ឆ្លៀត​ឱកាស​នេះ ក្នុងនាម​មេបញ្ជាការ​កងរាជអាវុធហត្ថ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ដែល​បាន​ជួយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​ការដឹកនាំ បញ្ជា គ្រប់គ្រង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ សម្រេចបាន​នូវ​តួនាទី ភារកិច្ច​របស់​ខ្លួន​ក្នុង​អាណត្តិ ហើយ​ត្រូវបាន​ផ្លាស់​ចេញ​ប្រកបដោយ កិត្តិយស ទៅតាម​ក្រឹត្យក្រម​ការងារ​ចាត់តាំង ដោយ​ពុំ​មាន​កំហុស​ខុសឆ្គង ឬ​ទទួល​វិន័យ​ទណ្ឌកម្ម និង​សូម​ជូនពរ​លោក​ឧត្តមសេនីយ៍ ទទួល​តួនាទី ភារកិច្ច​នៅ​កន្លែង​ថ្មី បន្ត​ទទួល​បាន​ជោគជ័យ​។​

​ចំពោះ​នាយក ដែល​ត្រូវ​ទទួលបាន​នូវ​ការតែងតាំង​នា​ថ្ងៃនេះ គឺ​លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ គម្បី​ត្រូវ​យកចិត្តទុកដាក់​នូវ​ភារកិច្ច​ស្នូល ចំនួន ៣​គឺ​៖
១- ការងារ​គ្រប់គ្រង​
– ការគ្រប់គ្រង​មនុស្ស ត្រូវ​យល់​ដឹង​និង​អនុវត្ត ៧​ចំណុច ដូចខាងក្រោម​៖
​ក​- ហូប​
​ខ​- ស្លៀកពាក់​
​គ​- ស្នាក់នៅ​
​ឃ​- សុខភាព​
​ង​- អប់រំ រៀនសូត្រ​
​ច​- មធ្យោបាយ​ធ្វើដំណើរ​
​ឆ​- កំសាន្ត​សប្បាយ និង​ដោះស្រាយ​ទុក្ខលំបាក​
– ការងារ ថែទាំ​មធ្យោបាយ បរិក្ខារ និង​គ្រឿង​បំពាក់​
– ការងារ គ្រប់គ្រង​អចលនទ្រព្យ​
– ដំណើរការ ការងារ​តាម​បែបបទ​រដ្ឋបាល និង​ឋានានុក្រម​កងទ័ព​
២- ការងារ​កសាង​អង្គភាព​
– ទីកន្លែង​ធ្វើ​ការងារ (​អគារ​,​ការិយាល័យ និង​កន្លែង​ធ្វើ​ការងារ​)
– ទី​កន្លែង​អប់រំ ហ្វឹកហ្វឺន រៀនសូត្រ​
– ទីកន្លែង​សម្រាប់​ការ​ស្នាក់នៅ ហូបចុក​របស់​កងទ័ព​ក្នុង​អង្គភាព​
៣- ការងារ​ដឹកនាំ គ្រប់គ្រង បញ្ជា​
​អង្គភាព​មាន​សណ្តាប់ធ្នាប់ កងទ័ព​មាន​វិន័យ​ល្អ ផ្ទៃក្នុង​មាន​សាមគ្គី​ឯកភាព មាន​ស្មារតី​ឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាច​ក្លាហាន ឧស្សាហ៍​ព្យាយាម យល់ច្បាស់ តួនាទី ភារកិច្ច គោរព​ច្បាប់ វិន័យ​កងទ័ព ក្រមសីលធម៌​វិជ្ជាជីវៈ​កងរាជអាវុធហត្ថ សហការ​សម្រេច​ភារកិច្ច​។ ដើម្បី​សម្រេចបាន​នូវ​តួនាទី ភារកិច្ច​ខាងលើ ត្រូវ​ក្តាប់ជាប់​នឹង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​ទិស​ស្លោក​ទាំង ៤​ឃ្លា ដូចខាងក្រោម​៖
1) ចំពោះ​ប្រទេសជាតិ ត្រូវតែ​ការពារ​
2) ចំពោះ​ប្រជា ត្រូវតែ​បម្រើ​
3) ច្បាប់ ត្រូវតែ​គោរព​
4) បទល្មើស ត្រូវតែ​បង្ក្រាប​
​សូមបញ្ជាក់​ថា​៖ បុគ្គលិក​គឺមាន​ចំនួន​ដដែល ថវិកា​ក៏មាន​ចំនួន​ដដែល ឱកាស​គឺ ៥​ឆ្នាំ បើ​ធ្វើ​បាន​ល្អ បន្ថែម ៥​ឆ្នាំ​បន្ត ប៉ុន្តែ​រយៈពេល ២​ឆ្នាំ​កន្លះ នឹង​ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​-​វាយតម្លៃ បើ​គ្មាន​ការវិវឌ្ឍ​ជឿនលឿន​ថ្មី តាម​ការចង្អុលបង្ហាញ​ដូចដែល​បាន​រៀបរាប់​ខាងលើ​ទេ ត្រូវធ្វើ​ការពិនិត្យ​-​វាយតម្លៃ ដើម្បី​ផ្លាស់ប្តូរ រក​អ្នក​មាន​សមត្ថភាព និង​លក្ខណៈសម្បត្តិ​ដូច​បាន​លើកឡើង​ខាងលើ​។ ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច ត្រូវ​ប្រកាន់ខ្ជាប់​ការគោរព​សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ​របស់​ម​នុស្ស ។​
​នាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា​៖ ខ្ញុំ​សង្ឃឹម​ជឿជាក់ លើ​ស្មារតី​ទទួលខុសត្រូវ​របស់​អស់លោក តាម​តួនាទី ភារកិច្ច រៀងៗ​ខ្លួន​។
​សូម​ប្រគល់ជូន​ប្រជាជន តាមដាន​នូវ​ការអនុវត្ត​ការអនុវត្តន៍​តួនាទី ភារកិច្ច និង​វិន័យ​កងរាជអាវុធហត្ថ និង​រួម​គ្នា​គោរព​ច្បាប់ ដើម្បី​កសាង​កម្ពុជា​ជា ព្រះរាជាណាចក្រ​នីតិរដ្ឋ​
​សូម​អំពាវនាវ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជួយ​តាមដាន​ការអនុវត្តន៍​តួនាទី ភារកិច្ច ក៏ដូចជា​វិន័យ​កងរាជអាវុធហត្ថ ផ្តល់​នូវ​រាល់​ព័ត៌មាន​ពិត ដើម្បី​ចូលរួម​កសាង កងរាជអាវុធហត្ថ​មួយ​ឱ្យ​ក្លាយទៅជា​កម្លាំង​របស់​ជាតិ ដែល​បង្កើតឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ប្រជាជន និង​ប្រទេសជាតិ ។​
​ក្នុង​នោះ​ផង​ដែរ លោក នាយ​ឧត្តមសេនីយ៍ បាន​មានប្រសាសន៍​ផ្តាំផ្ញើៈ​
១- គ្រប់គ្រង
+ បុគ្គលិក​ដែល​បាន​កំណត់​តាម​ក្របខ័ណ្ឌ​
+ អចលនទ្រព្យ ( ដីធ្លី និង​សំណង់ )
+ មធ្យោបាយ សម្ភារៈ បរិក្ខារ​បំពាក់
+ ទីលាន​បាញ់​គ្រាប់​ពិត​
+ ទីលាន សមយុទ្ធ​ថ្នាក់​យុទ្ធវិធី​
+ សម្ភារ​បច្ចេកទេស បម្រើ​ការងារ​អប់រំ ហ្វឹកហ្វឺន​
+ ថវិកា​ហ្វឹកហ្វឺន ( សម្រាប់​ជីវភាព​បុគ្គលិក យោធា​ចារ្យ និង​សម្រាប់​ជីវភាព​រស់នៅ​របស់​សិក្ខាកាម​)
+ ការងារ​ព្រៃឈើ និង​ដាំ​ដុះ​បន្ថែម​

២- តួនាទី ភារកិច្ច
+ បណ្តុះបណ្តាល​នាយទាហាន​ន​រង នៃ​កងរាជអាវុធហត្ថ​
+ បណ្តុះបណ្តាល​ជំនាញ បម្រើ និង​ឯកទេស​
+ ធ្វើ​វិក្រឹត្យការ ជំនាញ កងរាជអាវុធហត្ថ​

៣- ដើម្បី​សម្រេច​នូវ​ភារកិច្ច និង​ការងារ​ខាងលើ​បាន​ត្រូវមាន​៖
+ សាមគ្គី​ឯកភាព​ផ្ទៃក្នុង ( ហាម​ការបង្កើត​ក្រុម​បក្សពួក អញ ឯង ចាស់ ថ្មី​) មិន​អនុញ្ញាតិ​ឱ្យប្រើ​បុគ្គលិក​ខុស​ជំនាញ​
+ ត្រូវគោរព​ម៉ឺងម៉ាត់​វិន័យ កងយោធពល​ខេមរភូមិន្ទ​
+ សហការ​ជាមួយ ស្ថាប័ន​ជំនាញ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដើម្បី​រៀប​ផែនការ កម្មវិធី មេរៀន យោធា​ចារ្យ ការងារ​ធានា​ជីវភាព​រស់នៅ និង​មធ្យោបាយ សម្ភារៈ បរិក្ខា បម្រើ​ការងារ​អប់រំ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន និង​ការងារ​គ្រប់គ្រង​សិក្ខាកាម ទៅតាម​វគ្គ​
+ ត្រូវអនុវត្ត របៀបរបប​ធ្វើការ​ទៅតាម​ឋានានុក្រម និង​បទបញ្ជា​ផ្ទៃក្នុង កងរាជអាវុធហត្ថ​
+ ត្រូវ​មាន​ការសហការ​ល្អ ជាមួយ​អាជ្ញាធម៌ សមត្ថកិច្ច​ដែនដី និង​ប្រជាជន​នៅ​ជុំវិញ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​។​

៤- ត្រូវ​ចាំ​ថា កិត្តិយស ត្រូវ​ផ្សារភ្ជាប់​នឹង​ការទទួលខុសត្រូវ ។​

Filed in: ព័ត៌មានជាតិ