ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោក វរសេនីយ៍ឯក ឈឿង គឹម​សុង ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ​បង្ក្រាប ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច ( កាត់​យក​ខ្សែភ្លើង ) និង​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន ០៦ នាក់

​លោក វរសេនីយ៍ឯក ឈឿង គឹម​សុង ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ​បង្ក្រាប ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច ( កាត់​យក​ខ្សែភ្លើង ) និង​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន ០៦ នាក់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ភួង ចន្ទ័​តារា ស្នងការរង ជំនួយ​ការដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ២១ ខែ ធ្នូ ឆ្នាំ ២០២២ ចាប់ពី​វេលា​ម៉ោង ០២:៤០ នាទី រំលង​អាធ្រា​ត្រ រហូតដល់​វេលា​ម៉ោង ០៧:០០ នាទី ព្រឹក លោក វរសេនីយ៍ឯក ឈឿង គឹម​សុង នាយ​ការរិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច ( កាត់​យក​ខ្សែភ្លេីង ) ០១ ករណី និង​បាន​ធ្វេី​ការនាំខ្លួន​ជនសង្ស័យ​ចំនួន ០៦ នាក់ មកកាន់​ស្នងការដ្ឋាន ។

1️⃣ ឈ្មោះ រឿ​ម សុខ ហៅ ចៃ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​រ៉ា​រថភ្លើង ស្ថិតនៅក្នុង​ភូមិ​កម្មក​រ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
2️⃣ ឈ្មោះ ផេន លី​ហេង ភេទ​ប្រុស អាយុ ១៧ ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​រ៉ា​រថភ្លើង ស្ថិតនៅក្នុង​ភូមិ​កម្មក​រ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
3️⃣ ឈ្មោះ នី មករា ភេទ​ប្រុស អាយុ ២២ ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​រ៉ា​រថភ្លើង ស្ថិតនៅក្នុង​ភូមិ​កម្មក​រ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
4️⃣ ឈ្មោះ យ៉ា កក្កដា ហៅ វែង ភេទ​ប្រុស អាយុ ២៩ ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​រ៉ា​រថភ្លើង ស្ថិតនៅក្នុង​ភូមិ​កម្មក​រ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
5️⃣ ឈ្មោះ សាយ សុភាព ភេទ​ប្រុស អាយុ ២៨ ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​រ៉ា​រថភ្លើង ស្ថិតនៅក្នុង​ភូមិ​កម្មក​រ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។
6️⃣ ឈ្មោះ សុខ ចិត្ត ហៅ អេតចាយ ភេទ​ប្រុស អាយុ ២៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

? ជនសង្ស័យ​ខាងលើ​ទាំង ០៦ នាក់​នេះ​ជា​មុខសញ្ញា លួច កាត់​យក​ខ្សែភ្លេីង ចល័ត​នៅតាម​ទីតាំង​ស្ងាត់ៗ​ក្នុង​ក្រុង​បាត់ដំបង នៅពេល​យប់​។

?​វត្ថុតាង​ដកហូត​រួមមាន ៖
– កង់ ចំនួន ០២ គ្រឿង​
– កំណាត់​ដែក មួយចំនួន
– កន្ត្រៃ ចំនួន ០១
– ដង្កាប់ ចំនួន ០១
– ខ្សែភ្លេីង មួយចំនួន

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ