ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ប្រកាស​ចូល​កាន់តំណែង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ថ្មី ខេត្ត​បាត់ដំបង​, នាយ​ឧត្តមសេនីយ៍ សៅ សុខា ណែនាំ​ការងារ​ស្នូល​៣​ចំណុច ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​រក្សា​សាមគ្គី​ផ្ទៃក្នុង​

ប្រកាស​ចូល​កាន់តំណែង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ថ្មី ខេត្ត​បាត់ដំបង​, នាយ​ឧត្តមសេនីយ៍ សៅ សុខា ណែនាំ​ការងារ​ស្នូល​៣​ចំណុច ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​រក្សា​សាមគ្គី​ផ្ទៃក្នុង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព ប្រកាស​ចូល​កាន់តំណែង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ថ្មី​របស់​ខេត្ត​បាត់ដំបង ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជំនួស​លោក​ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ នាយ​ឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់​ថា ការតែងតាំង​ដំឡើង ផ្លាស់ប្តូរ​មុខតំណែង កន្លែងធ្វើការ នៅក្នុង​កងកម្លាំង​ប្រដាប់ អាវុធ មន្ត្រីរាជការ​ស៊ីវិល ក៏ដូចជា​វិស័យ​ឯកជន នោះ​គឺជា​ក្រឹត្យក្រម នៃ​ការងារ​ចាត់តាំង រៀបចំ​ធនធានមនុស្ស ដើម្បី​ភាព​រីកចម្រើន​ការងារ និង​ក៏​ជា​ឱកាស នៃ​ការផ្លាស់ប្តូរ បរិយាកាស ទីកន្លែង​ធ្វើ​ការងារ ការផ្លាស់ប្តូរ​មុខ​តំណែង គឺ​មាន​អត្ថប្រយោជន៍​៤​ជា​គន្លឹះ​៖
*​ទី​១៖ ដើម្បី​ការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​នាយ​ទាហាន​
*​ទី​២៖ រៀបចំ​ធនធានមនុស្ស​ឲ្យស្រប និង​សមត្ថភាព​ជំនាញ និង​និស្ស័យ​
*​ទី​៣៖ ជា​ការផ្តល់​ឱកាស​សម្រាប់​អ្នក​បន្តវេន​
*​ទី​៤៖ ជា​ការចែករំលែក​បទ​ពិសោធន៍​ល្អ ក្នុង​បំណង​ធ្វើ​ឲ្យ​អង្គភាព ស្ថាប័ន​រីកចម្រើន​ព្រមៗ​គ្នា​។ ម្យ៉ាងវិញទៀត ក៏​ដើម្បី​ប្តូរ​បរិយាកាស​ការងារ បង្កើន​សមត្ថភាព​តាមរយៈ​ការសិក្សា​រៀនសូត្រ​។​

​ឆ្លៀត​ឱកាស​នេះ ក្នុងនាម​មេបញ្ជាការ​កងរាជអាវុធហត្ថ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដែល​បាន​ជួយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​ការដឹកនាំ បញ្ជា គ្រប់គ្រង​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង សម្រេចបាន​នូវ​តួនាទី ភារកិច្ច​របស់​ខ្លួន​ក្នុង​អាណត្តិ ហើយ​ត្រូវបាន​ផ្លាស់​ចេញ​ប្រកបដោយ កិត្តិយស ទៅតាម​ក្រឹត្យក្រម​ការងារ​ចាត់តាំង ដោយ​ពុំ​មាន​កំហុស​ខុសឆ្គង ឬ​ទទួល​វិន័យ​ទណ្ឌកម្ម និង​សូម​ជូនពរ​លោក​ឧត្តមសេនីយ៍ ទទួល​តួនាទី ភារកិច្ច​នៅ​កន្លែង​ថ្មី បន្ត​ទទួល​បាន​ជោគជ័យ​។​

​ចំពោះ​មេបញ្ជាការ ដែល​ត្រូវ​ទទួលបាន​នូវ​ការតែងតាំង​នា​ថ្ងៃនេះ គឺ​លោក​ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី គម្បី​ត្រូវ​យកចិត្តទុកដាក់​នូវ​ភារកិច្ច​ស្នូល ចំនួន​៣​គឺ​៖
*​ទី​១៖ ការងារ​គ្រប់គ្រង​
– ការគ្រប់គ្រង​មនុស្ស ត្រូវ​យល់​ដឹង និង​អនុវត្ត​៧​ចំណុច រួមមាន​៖ ហូប​, ស្លៀកពាក់​, ស្នាក់នៅ​, សុខភាព​, អប់រំ រៀនសូត្រ​, មធ្យោបាយ​ធ្វើដំណើរ​, កំសាន្ត​សប្បាយ និង​ដោះស្រាយ​ទុក្ខលំបាក​
– ការងារ ថែទាំ​មធ្យោបាយ បរិក្ខារ និង​គ្រឿង​បំពាក់​
– ការងារ គ្រប់គ្រង​អចលនទ្រព្យ​
– ដំណើរការ ការងារ​តាម​បែបបទ​រដ្ឋបាល និង​ឋានានុក្រម​កងទ័ព​
*​ទី​២៖ ការងារ​កសាង​អង្គភាព​
– ទីកន្លែង​ធ្វើ​ការងារ (​អគារ​,​ការិយាល័យ និង​កន្លែង​ធ្វើ​ការងារ​)
– ទី​កន្លែង​អប់រំ ហ្វឹកហ្វឺន រៀនសូត្រ​
– ទីកន្លែង​សម្រាប់​ការ​ស្នាក់នៅ ហូបចុក​របស់​កងទ័ព​ក្នុង​អង្គភាព​
*​ទី​៣៖ ការងារ​ដឹកនាំ គ្រប់គ្រង បញ្ជា​៖ អង្គភាព​មាន​សណ្តាប់ធ្នាប់ កងទ័ព​មាន​វិន័យ​ល្អ ផ្ទៃក្នុង​មាន​សាមគ្គី​ឯកភាព មាន​ស្មារតី​ឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាច​ក្លាហាន ឧស្សាហ៍​ព្យាយាម យល់ច្បាស់ តួនាទី ភារកិច្ច គោរព​ច្បាប់ វិន័យ​កងទ័ព ក្រមសីលធម៌​វិជ្ជាជីវៈ​កងរាជអាវុធហត្ថ សហការ​សម្រេច​ភារកិច្ច​។ ដើម្បី​សម្រេចបាន​នូវ​តួនាទី ភារកិច្ច​ខាងលើ ត្រូវ​ក្តាប់ជាប់​នឹង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​ទិស​ស្លោក​ទាំង ៤​ឃ្លា​៖ ចំពោះ​ប្រទេសជាតិ ត្រូវតែ​ការពារ​, ចំពោះ​ប្រជា ត្រូវតែ​បម្រើ​, ច្បាប់ ត្រូវតែ​គោរព និង​បទល្មើស ត្រូវតែ​បង្ក្រាប​៕

Filed in: ព័ត៌មានជាតិ