ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​បំបែកសំណុំរឿង​ប្លន់​ម៉ូតូ​ប្រដាប់អាវុធ​ចំនួន​០៤​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៩​នាក់​

​បំបែកសំណុំរឿង​ប្លន់​ម៉ូតូ​ប្រដាប់អាវុធ​ចំនួន​០៤​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៩​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ចំរុះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ឈានដល់​បំបែកសំណុំរឿង​ប្លន់​ម៉ូតូ​ប្រដាប់អាវុធ​ចំនួន​០៤​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៩​នាក់​

​ប្រតិបត្តិការ​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៩ រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហង្ស មុនី អធិការ​នគរបាល​ខណ្ឌ​កំបូល សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា​លោក​ឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួល​ផែនកា​រងារ​ព្រហ្មទណ្ឌ បាន​ស្រាវជ្រាវ​ឈាន​ដល់​បំបែកសំណុំរឿង​ប្លន់​ម៉ូតូ​ប្រដាប់អាវុធ ចំនួន​០៤​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៩​នាក់​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​កំបូល ដែល​ធ្វើ​សកម្មភាព​ដោយ​ជិះ​ម៉ូតូ​ដេញតាម​ម៉ូតូ​ជនរងគ្រោះ​នៅតាម​ផ្លូវ​សាធារណៈ​មាន​សភាព​ស្ងាត់ជ្រងំ​ហើយ​ពួក​វា​យក​កាំភ្លើង​ខ្លី​ភ្ជង់​ជនរងគ្រោះ​ឱ្យ​ឈប់​ម៉ូតូ ហើយ​ធាក់​ផ្តួល​ម៉ូតូ​ក៏​វាយ​ជនរងគ្រោះ​ដោយ​កាំភ្លើង ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​តែ​ម្តង​។​

​ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន​០៩​នាក់​រួមមាន​៖
១- ជា ដា​រ៉ូ ភេទ​ប្រុស មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ផ្សារ​អង្គ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​
២- យុន វិសាល ហៅប៉េ ភេទ​ប្រុស គ្មាន​មុខរបរ​ពិតប្រាកដ រស់នៅ​ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​កំបូល​
៣- រៀម ចាន់ ភេទ​ប្រុស គ្មាន​មុខរបរ​ពិតប្រាកដ ស្នាក់នៅ​ភូមិ​៦ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​
៤- ស្រៀ​ង វណ្ណៈ ហៅ​ម៉ៅ ភេទ​ប្រុស គ្មាន​មុខរបរ​ពិតប្រាកដ ស្នាក់នៅ​ភូមិ​៦ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​
៥- ទិ​ត្យ វីឡា ភេទ​ប្រុស គ្មាន​មុខរបរ​ពិតប្រាកដ រស់នៅ​ភូមិ ៣ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​
៦- សុខ ទៀង ដា​វីដ ភេទ​ប្រុស គ្មាន​មុខរបរ​ពិតប្រាកដ ស្នាក់នៅ​ភូមិ​៣ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រើប្រាស់​គ្រឿងញៀន​
៧- សម្បត្តិ ដា ហៅ​ឆាង ភេទ​ប្រុស មុខរបរ​សន្តិសុខ ស្នាក់នៅ​ភូមិ​តំណាក់​ត្រ​យឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​
៨- ឈឹង គឹម​ឆន ភេទ​ប្រុស គ្មាន​មុខរបរ​ពិតប្រាកដ រស់នៅ​ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ​
៩- អុន សំអុល ហៅ​ខ្លី ភេទ​ប្រុស គ្មាន​មុខរបរ​ពិតប្រាកដ រស់នៅ​ភូមិ​អំបិល សង្កាត់​កំបូល ខណ្ឌ​កំបូល ។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ